ឲ្យកាតក្រហម១២ នៅក្នុងការប្រកួតបាល់ទាត់តែមួយ (vdo)
ហេតុការណ៍នៅក្នុងកីឡាបាល់ទាត់ បានបង្កឲ្យមានចំណាប់អារម្មណ៍ថ្មី និងអាចចាត់ទុកជាឯកត្តកម្មថ្មី នៃការដកកាតក្រហម ដោយអាជ្ញាកណ្ដាលតែម្នាក់ នៅក្នុងការប្រកួតតែមួយ។ វាជាការប្រកួតរវាងក្រុមអន់ៗពីរ របស់ប្រទេសអាហ្សង់ទីន (ទ្វីបអាមេរិកខាងត្បូង) ដែលមានឈ្មោះថា Deportivo Roca និង Cipolletti។ មិនដែលមានចំណាត់ថ្នាក់ខ្ពស់ជារឿងមួយ តែក្រុមទាំងពីរ ក៏ជាគូរសត្រូវសងសិកមួយយ៉ាងចាស់វស្សាដែរ នៅក្នុងប្រវត្តិបាល់ទាត់ នៃប្រទេសអាមេរិកឡាទីនមួយនេះ។
បន្ទាប់ពីក្រុម Cipolletti ដែលជាក្រុមម្ចាស់ផ្ទះ បាននាំមុខដោយរកគ្រាប់បាល់បានមួយគ្រាប់មុន ភាពតានតឹងបានផ្ទុះឡើង។ ហើយពិសេសនៅក្រោយ ការធ្វើឲ្យរបួសដល់កីឡាករមួយរូប បង្កឲ្យមានការជជែកតមាត់តកខ្លាំងក្លារវាងក្រុមទាំងសងខាង ធ្វើឲ្យអាជ្ញាកណ្ដាលបង្ខំចិត្ត ត្រូវដកកាតក្រហម [...]