សម រង្ស៊ី ថានឹងបន្តវេនកិច្ចការរបស់ ចាន់ សូវ៉េត
លោក សម រង្ស៊ី បានថ្លែងប្រាប់សាច់ញាតិ និងគ្រួសារសពរបស់លោក ចាន់ សូវ៉េត ថា លោកនឹងបន្តការងារដែលលោក ចាន់ សុវ៉េត បានធ្វើកន្លងមក ទាក់ទងទៅនឹង ការការពារព្រៃឈើ សត្វព្រៃ និងការពារសិទ្ធិមនុស្សជាដើម។ ការថ្លែងរបស់មេដឹកនាំប្រឆាំង បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ ក្នុងពេលដែលលោក និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដទៃទៀត បានទៅចូលរួមពិធីបុណ្យសពរបស់លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ដែលទើបនឹងទទួលមរណៈភាព កាលពីម្សិលម៉ិញនេះ។
បន្ទាប់ពីលោក សម រង្ស៊ី បានអុចធូបគោរពវិញ្ញាណក្ខន្ធសពលោក ចាន់ សុវ៉េត រួចរាល់អស់ហើយ មេដឹកនាំគណៈបក្សរូបនេះ បានថ្លែងអះអាងថា លោកនឹងយកគំរូតាមលោក ចាន់ សូវ៉េត ហើយលោកសង្ឃឹមថា វិញ្ញាណខ័ន្តរបស់អ្នកការពារសិទ្ធមនុស្សម្នាក់នេះ [...]