ម៉ូតូជាប់ហ្គែរជ្រុលទៅបុកអ្នកទិញឥវ៉ាន់ ឈ្លោះទារសំណង
ករណីតូច ដែលប្រកែកយកឈ្នះ ឲ្យក្លាយទៅជាធំ នេះបានកើតឡើង កាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី៣០ ខែមិនាឆ្នាំ ២០១៥ នៅក្នុងផ្សារដើមគ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រង់ចំណុចខាងមុខ កន្លែងលក់ត្រី តាមបណ្តោយផ្លូវ៣៣៦។ ប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុដែលម៉ូតូ បានប៉ះស្រ្តីចំណាស់ម្នាក់ ព្រោះតែម៉ូតូជាប់ហ្គែរ នៅពេលកំពុងជិះ។ ពេលភ្លាមៗ បន្ទាប់ពីមានបញ្ហា បុរសបង្ក បានសុំទោសស្រ្តីចំណាស់ រងគ្រោះ តែស្រ្តីរងគ្រោះ មិនបានលើកលែងទោសទេ ហើយថែមទាំងហៅកូនរបស់ខ្លូន មកចាប់ទាំងម្ចាស់ និងម៉ូតូទៅខណ្ឌ។
សាក្សីនៅកន្លែងកើតហេតុ ជាអជីវករលក់ត្រី អ្នកស្រី ច្រិប បានប្រាប់ថា គាត់បានឃើញផ្ទាល់ថា បុរសបង្កឈ្មោះ មករា ជិះ ម៉ូតូសង់កូរ៉េ ពណ៍ក្រហមស្លាកលេខ ភ្នំពេញ ១P-៣៧៨០ ពិតជាបានបើកម៉ូតូប៉ះ លោកយាយមែន បណ្តាលឲ្យគាត់ដួល និងមានរបួសត្រង់ដៃ និងជង្គង់ តែភ្លាមៗនោះ ជនបង្ករបានក្រោកឡើង ហើយនិយាយសំពះសុំទោស ទៅលោកយាយ [...]