សារភាពតាមហ្វេសប៊ុក ថាបានសម្លាប់ក្រុមគ្រួសារ រួចធ្វើអត្តឃាត
ប្រសិនបើមនុស្សមួយចំនួន ចូលចិត្តបង្ហោះ នៅលើបណ្ដាញសង្គម នូវរឿងផ្ទាល់ខ្លួន ឬបញ្ហាសង្គម ដើម្បីឲ្យអ្នកផងបានដឹងនោះ តែក៏មានមនុស្សមួយចំនួនទៀត បានយកបណ្ដាញសង្គម មកបម្រើឲ្យរឿងអាក្រក់ៗ របស់ពួកគេដែរ។ នៅក្នុងប្រទេសកាណាដា បុរសម្នាក់បានសម្លាប់កូនស្រី និងប្រពន្ធ រួមនឹងប្អូនស្រីរបស់ខ្លួន រួចយកទង្វើមនុស្សឃាត ទាំងនេះ មកបង្ហោះនៅលើហ្វេសប៊ុក ដោយមានអម ជាមួយនឹងពាក្យពេជ្រ ធ្វើអត្ថាធិប្បាយ យ៉ាងតក់ស្លុត មុននឹងធ្វើអត្តឃាតតាមក្រោម។ នេះបើតាមការថ្លែងឲ្យដឹង របស់អ្នកនាំពាក្យនគរបាលកាណាដា កាលពីចុងសប្ដាហ៍កន្លងទៅ។
«គ្រួសារខ្ញុំ នឹងឈប់ឈឺចាប់»
នៅក្នុងពាក្យពេជ្រធ្វើអត្ថាធិប្បាយ របស់បុរសឈ្មោះ រ៉េនឌី ចេនហ្សេន (Randy Janzen) ដែលរស់នៅក្នុងក្រុង វេនខូវ័រ (ភាគនារតី នៃប្រទេសកាណាដា) បានឲ្យដឹងថា បុរសបានសម្លាប់កូនស្រី អាយុ១៩ឆ្នាំ កញ្ញា អេមីលី (Emily) ព្រោះនាង មានដុំគ្រួស ក្នុងក្បាល [...]