All Articles of MONOROOM.info

ឡាន​លុចស៊ីស បុក​ឡាន​សាំយ៉ុង តែ​រង​របួស​ម្ចាស់​ម៉ូតូ​ទៅ​វិញ

ឡាន​លុចស៊ីស បុក​ឡាន​សាំយ៉ុង តែ​រង​របួស​ម្ចាស់​ម៉ូតូ​ទៅ​វិញ

ឡានមួយសាំយ៉ុងមួយគ្រឿង រងការខូចខាតផ្នែកខាងមុខ ស្ទើទាំងស្រុង ដោយសារឡានឡុចស៊ីសមួយគ្រឿង បាន​បើក​បុកចំពីរមុខ។ មិនត្រឹមតែភាគីទាំងសងខាង ជាអ្នកខូចខាតទេ នៅមានម៉ូតូមួយគ្រឿងទៀត ក៏បានរងគ្រោះ ក្នុង​ហេតុ​ការណ៍​នេះដែរ បណ្តាលឲ្យអ្នកបើកម៉ូតូ រងរបួសជើងខាងស្តាំ យ៉ាងធ្ងន់ធ្ងរ។ ដំណោះស្រាយចុងក្រោយ ភាគីទាំងពីរ (រថយន្ដ​សាំយ៉ុង និងម៉ូតូ) ត្រួវបានម្ចាស់រថយន្តលុចស៊ីស ចេញថ្លៃខូចខាត។

ករណីនេះ បានបង្ករការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ​សហព័ន្ធ​រុស្ស៊ី ត្រង់ចំណុច ទល់មុខក្រសួងកាងារ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបង្ករឡើង ដោយ​រថយន្តលុចស៊ីសមួយគ្រឿង បុករថយន្តសាំយ៉ុងចំពីមុខ បណ្តាលឲ្យឡានទាំងពីរគ្រឿង រងការខូចខាត រួមទាំង​ម្ចាស់​ម៉ូតូ​មួយ​​គ្រឿងទៀត រងបួសជើង។

ប្រភពត័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គេមិនបានស្គាល់ពីអត្តសញ្ញាណ ជនបង្ក [...]

រថយន្ដ​បុក​គ្នា​ទាំង​ព្រឹក​នៅ​ផ្លូវ​កែង រង​ការ​ខូច​ខាត​តែ​គ្មាន​សំណង

រថយន្ដ​បុក​គ្នា​ទាំង​ព្រឹក​នៅ​ផ្លូវ​កែង រង​ការ​ខូច​ខាត​តែ​គ្មាន​សំណង

នៅម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់មួយ បានកើតឡើងរវាងរថយន្ដ និងរថយន្ដ ដោយអ្នកបើកបរ មិនបានប្រុងប្រយ័ត្នទាំងសងខាង បណ្តាលឲ្យមានគ្រោះថ្នាក់ នៅបណ្តោយផ្លូវ លេខ១៣៤ ត្រង់ចំណុច​កែង ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ករណីនេះ មិនមានអ្នកធ្វើដំណើរណាម្នាក់ រងរបួស​នោះ​ទេ តែរថយន្តទាំងពីរ បានរងការខូចខាត ផ្នែកខាងមុខ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក វីកូ ពណ៍ប្រាក់ពាក់ស្លាកលេខ ភ្នំពេញ​២P-២០៨៩ បានបើកបរ នៅតាមបណ្តោយផ្លូវ២២១ ក្នុងទិដៅពីជើងទៅត្បូង ដែលមានបុរសម្នាក់ឈ្មោះ អាំង សៀក អាយុ ៥២ ឆ្នាំជាអ្នកបញ្ជាចង្កូត។ មកដល់ ចំណុចកើតហេតុ ស្រាប់តែបានជល់គ្នា ជាមួយរថយន្តមួយគ្រឿងទៀត ម៉ាកកូរ៉េ​ពណ៍​ខៀវ ពាក់ស្លាកលេខ ភ្នំពេញ២P-១០៩៤ កំពុងបើកបរដោយឈ្មោះ វន នឹមឡេង អាយុ៤០ឆ្នាំ យ៉ាងលឿនដល់ត្រង់ផ្លូវកែង ក៏បានបុកគ្នា ជាមួយឡានខាងលើ [...]

សង្គម​ស៊ីវិល​ជាង​២៧០ មិន​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល

សង្គម​ស៊ីវិល​ជាង​២៧០ មិន​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល

អង្គការសមាគមប្រមាណជាង២៧០ ដែលធ្វើការលើវិស័យ សិទ្ធិមនុស្ស សុខាភិបាល វិស័យអប់រំជាដើម បានបង្ហាញ ការ​ព្រួយបារម្ភ និងអំពាវនាវ ឲ្យរដ្ឋាភិបាល«បញ្ឈប់» ដោយលើកយកការពិគ្រោះយោបល់ ជាមួយអង្គការ សមាគមដែល​ពាក់​ព័ន្ធ ជាមុនសិន ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

ប្រតិកម្មរបស់អង្គការ សមាគមជាង២៧០នេះ បានធ្វើឡើង បន្ទាប់ពីមានការប្រកាស របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១ ខែមេសា និងថ្ងៃជាបន្តបន្ទាប់មក ថាសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នឹងត្រូវដាក់ជូន ទៅគណរដ្ឋមន្រ្តីអនុម័ត នាខែឧសភាខាងមុខនេះ។ សេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែន​រដ្ឋាភិបាល មានចំនួន៩ជំពូក និង៣៤មាត្រា។

ថ្លែង ក្នុងសិក្ខាសាលាមួយ ដែលបានរៀបចំឡើង នាព្រឹកថ្ងៃទី៤ ខែឧសភា លោក សួន ប៊ុនស័ក្ក ប្រធានលេខាធិការដ្ឋាន នៃគណកម្មាធិការ នៃអង្គការ-សមាគម ការពារសិទ្ធិមនុស្ស [...]

សកម្មជន​​បក្ស​ប្រឆាំង អាច​នឹង​រួច​​«ទោស»​ក្នុង​ថ្ងៃ​ទី​១៩ ខែឧសភា​ខាងមុខ?

សកម្មជន​​បក្ស​ប្រឆាំង អាច​នឹង​រួច​​«ទោស»​ក្នុង​ថ្ងៃ​ទី​១៩ ខែឧសភា​ខាងមុខ?

លោក មាជ សុវណ្ណារ៉ា សកម្មជនបក្សសង្គ្រោះជាតិ និងជាស្ថាបនិកវិទ្យុខ្មែរប៉ុស្តិ៍ រួមនឹងជនសង្ស័យមួយចំនួនទៀត ដែល​ត្រូវ​បានតុលាការរាជធានី ចាប់ឃុំក្នុងរយៈកាលកន្លងមក អាចនឹងត្រូវបានធ្វើការដោះលែង បន្ទាប់ពីសវនាការអង្គ​សេចក្តី​នា​ថ្ងៃទី១៩ ខែឧសភាខាងមុខនេះ។ នេះបើយោងតាមជឿជាក់ របស់លោកមេធាវីការពារក្ដីឲ្យជនសង្ស័យទាំងនេះ ដោយ​សំអាងទៅលើការស្រាវជ្រាវ និងប្រមូលភស្តុតាងនានា មកពិនិត្យ បញ្ជាក់ពីការមិនបានប្រព្រឹត្តិ​ ដូចការចោទ​ប្រកាន់​ឡើយ។

តាមការគ្រោងទុក តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ នឹង​បើក​សវនាការ ​លើ​​សំណុំ​រឿង​​លោក​ មាជ សុវណ្ណារ៉ា និង​សកម្មជន​បក្សប្រឆាំង​មួយ​ចំនួន​ទៀត​ នាព្រឹក​ថ្ងៃទី​១៩ ខែ​ឧសភា​ខាង​មុខ​នេះ បន្ទាប់​ពីបានដោះលែង ឲ្យនៅក្រៅឃុំ​មួយ​រយៈមក។ សវនាការនេះ ជាប់ពាក់ព័ន្ធនឹង ការបង្ករមាន​អំពើ​ហិង្សា ក្រោយបាតុកម្ម កាលពី​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៤ នៅចំណុចស្ពាននាគ ទីលានប្រជា​ធិបតេយ្យ។

[...]
រញ្ជួយ​ផែនដី​ជា​ថ្មី​កម្រិត ៧,៤ នៅ​នេប៉ាល់ ស្លាប់​យ៉ាង​តិច​៥០​នាក់

រញ្ជួយ​ផែនដី​ជា​ថ្មី​កម្រិត ៧,៤ នៅ​នេប៉ាល់ ស្លាប់​យ៉ាង​តិច​៥០​នាក់

ការរញ្ចួយដី ដែលមានកម្រិត ៧,៤ បានអង្រួនប្រទេសនេប៉ាល់ នៅថ្ងៃអង្គារនេះ ជាថ្មីទៀត បន្ថែមពីលើការរញ្ជយដី ដែល​កើតមានកាលពីថ្ងៃទី២៥ ខែមេសាកន្លងទៅ បង្កឲ្យបណ្ដាជននេប៉ាល់ បានផ្អើលជ្រួលច្របល់យ៉ាងខ្លាំង ជាពិសេស​នៅ​ក្នុង​រដ្ឋធានី កាតាម៉ាឌូ។ នេះបើតាមការអះអាង របស់សាក្សីជាច្រើន និងយោងតាម វិទ្យាស្ថានភូមិសាស្ត្រ របស់អាមេរិក (USGS)។ តុល្យភាពដំបូង នៅក្នុងពេលនេះ បានផ្សាយឲ្យដឹងថា មនុស្ស៤៣នាក់ បានស្លាប់ ហើយព្រលាន​យន្ដហោះ​អន្តរជាតិ របស់​ប្រទេស ត្រូ​វបានបិទ និងផ្អាកលែងឲ្យយន្ដហោះ ហោះឡើង និងចុះចត។

មនុស្សទាំង៤៣នាក់នោះ មាន៣៦នាក់ នៅក្នុងប្រទេសនេប៉ាល់ ១៧នាក់ នៅក្នុងប្រទេសឥណ្ឌា និង១នាក់នៅ​ក្នុង​ប្រទេស​ចិន។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១២ និង៣៥នាទី ម៉ោង​ក្នុងស្រុក  និងមានរយៈពេលប្រមាណជា ១នាទី។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...