ម៉ម សូណង់ដូ៖ មេបក្សសង្គ្រោះជាតិទាំងពីរ«គ្មានសមត្ថភាព»
លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលទើបតែទទួលបានការគាំទ្រ និងជ្រើសរើស ជាប្រធានបក្សជាផ្លូវការនោះ បានធ្វើការរិះគន់យ៉ាងចាស់ដៃ ទៅលើគណបក្សនយោបាយមួយចំនួន នៅកម្ពុជាថា បាននឹងប្រើប្រាស់ នូវ«ប្រជាភិថុត» ធ្វើការបោកប្រាស់រាស្ត្រ ព្រោះតែចង់បានអំណាច ដោយមិនគិតពីប្រយោជន៍ពលរដ្ឋ សង្គម និងប្រយោជន៍ជាតិជាធំ។
នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ ម្សិលម៉ិញនេះ ក្នុងសមាជគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ដែលត្រូវបានជ្រើសតាំងជា «ប្រធានបក្ស» បានចាប់ផ្តើមជ្រើសរើស យកគណបក្សសង្គ្រោះជាតិ ជាដៃគូប្រជែងក្នុងឆាកនយោបាយ ដើម្បីទាញយកការគាំទ្រ ពីពលរដ្ឋ។
ជាមួយនឹងកិច្ចស្វាគមន៍ ក្នុងការបើកបវេស្សនកាលថ្មី នៃគណបក្ស«សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ»នេះ ម៉ម សូណង់ដូ ធ្វើការវាយប្រហារ ដោយពាក្យសម្ដីធ្ងន់ៗ និងមិនសំចៃមាត់ឡើយ លើគណបក្សមួយដែលគេស្គាល់ថា ជាគណបក្សប្រឆាំង [...]