All Articles of MONOROOM.info

ហ៊ុន សែន ថា​គ្មាន​ប្រយោជន៍​នឹង​តាម​សម្លាប់ សម រង្ស៊ី

ហ៊ុន សែន ថា​គ្មាន​ប្រយោជន៍​នឹង​តាម​សម្លាប់ សម រង្ស៊ី

«ខ្ញុំទុកលទ្ធភាពជូនប្រធានាធិបតី [បារាំង អេម៉ានុយអែល] ម៉ាក្រុង ពិនិត្យ (...) ហើយតើចារកម្មបារាំងរូបណា ដែលហ៊ានទម្លាយការសម្ងាត់បែបនេះ»។ នេះ ជាការលើកឡើងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីប្រតិកម្មតបទៅនឹងលោក សម រង្ស៊ី ដែលបានលើកឡើង កាលពីប៉ុន្មានថ្ងៃមុន ថាបុរសខ្លាំងកម្ពុជា «បានជួលឃាតករបរទេស» ឲ្យប៉ុនប៉ងសម្លាប់រូបលោក នៅក្នុងប្រទេសបារាំង។

ថ្លែងនៅចំពោះកម្មករ កម្មការិនី ច្រើនពាន់នាក់ នៅរោងចក្រតំបន់ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បុរសខ្លាំងកម្ពុជា​បានថ្លែងតបទៅវិញថា បើលោកចង់ធ្វើឃាតលោក សម រង្ស៊ី គ្រាន់តែ«គប់មួយផ្លែត្របែក ក៏ងាប់ដែរ» មិនចាំបាច់ឲ្យលោក សម រង្ស៊ី រត់ចេញក្រៅស្រុកទាន់នោះទេ។ លោក ហ៊ុន សែន ថា ក្នុងមួយ​ជីវិត​របស់លោក សូម្បី​តែអារកមាន់ ក៏លោកមិន​ដែល​បាន​ធ្វើ [...]

«កាសែត​ឬ​គេហទំព័រ អាច​បើក​បាន​ដោយ​ស្រប​ច្បាប់ បើ​ក្រសួង​មិន​ឆ្លើយ​តប»

«កាសែត​ឬ​គេហទំព័រ អាច​បើក​បាន​ដោយ​ស្រប​ច្បាប់ បើ​ក្រសួង​មិន​ឆ្លើយ​តប»

បើតាមការថ្លែង របស់រដ្ឋមន្ត្រីព័ត៌មាន លោក ខៀវ កាញារីទ្ធ ការឆ្លើយតបរបស់ក្រសួងព័ត៌មាន ត្រូវធ្វើក្នុងរយៈពេល ៣០ថ្ងៃ ឬបើមិនដូច្នេះទេ កាសែត ឬគេហទំព័រ អាចបើកដំណើរការរបស់ខ្លួន បានដោយស្របច្បាប់ហើយ។

លោករដ្ឋមន្ត្រីបានសរសេរ នៅលើគណនី​ហ្វេសប៊ុក​របស់លោក ក្នុងថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨នេះថា៖ «មានអ្នកមកតវ៉ារឿងយឺតយ៉ាវ អនុញ្ញាតឲ្យបើកកាសែត ឬគេហទំព័រ។ សូមជំរាបថា បើក្រសួងព័ត៌មានមិនបានឆ្លើយតប ក្នុង ៣០ ថ្ងៃ គឺអាចដំណើរការស្របច្បាប់បាន (ច្បាប់ស្តីពីរបបសារព័ត៌មាន) ដោយគ្រាន់តែទុកថ្ងៃខែទទួលសំណុំឯកសារ ជាភស្តុតាងទៅបានហើយ។»។

លោកបន្ថែមថា៖ «ទន្ទឹមនេះ សូមអធ្យាស្រ័យផងចុះ ព្រោះឯកសារមិនដែលនៅលើតុខ្ញុំ លើសពី ២៤ ម៉ោងទេ»។

 

យ៉ាងណា [...]

បាក់​ស្ពាន​ដ៏ធំ​មួយ​នៅ​ក្រុង «Gênes» ​ស្លាប់​យ៉ាង​​តិច​៣០នាក់

បាក់​ស្ពាន​ដ៏ធំ​មួយ​នៅ​ក្រុង «Gênes» ​ស្លាប់​យ៉ាង​​តិច​៣០នាក់

ក្រសួងមហាផ្ទៃអ៊ីតាលី បានប្រកាសក្នុងពេលភ្លាមៗ ពីតុល្យភាពបឋម ថាមានមនុស្សយ៉ាងតិច ២២នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍បាក់ស្ពាន «Morandi» ដែលភ្ជាប់ថ្នល់ល្បឿនលឿន «A10» នៅក្បែរក្រុង «Gênes» ស្ថិតនៅភាគលិចប្រទេស។ ប៉ុន្តែព័ត៌មាន ដែលទើបនឹងធ្លាក់មកដល់ បានបញ្ជាក់ថា តុល្យភាពបានកើនឡើង ដល់៣០នាក់។

ហេតុការណ៍ដ៏រន្ធត់ បានកើតឡើង នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃអង្គារទី១៤ ខែសីហានេះ ដោយនាំទៅជាមួយ នូវរថយន្ដដែលកំពុងរត់នៅលើស្ពាន ប្រមាណជាពី១០ ទៅ២០គ្រឿង។ រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន លោក «Edoardo Rixi»​ ក៏បានប្រកាសតាមកញ្ចក់ទូរទស្សន៍ដែរថា មានមនុស្សយ៉ាងហោច ២២នាក់បានស្លាប់។ លោកថា៖ «តុល្យភាពនេះ អាចនឹងកើនឡើងថែមទៀត»។