ទឹកភ្នែក ស្រីស្អាត «CUTE GIRL TEAR»
គេលេងFacebook ឃើញសប្បាយ ............. ជ្រួលជ្រើមអស់កាយ ចង់លេងដែរ
អោយមិត្តបង្រៀន ជួយនាំណែ ............. ដល់ផ្ទះសុំម៉ែ ទិញLap Top។
ពេលបានLap Top ភ្ជាប់Modem ............. យប់ឡើងញញឹម ដូចឃើញទ្រព្យ
បើកInternet ដៃឡើងញាប់ ............. Add.Friend.សំណព្វ សែនសង្ហារ។
ដំបូងប្រុសស្អាត Start Confirm ............. ចេញ Styleច្រឡឺម សុំស្នេហា
សរសើរបញ្ជោរ អូសក្រឡា ............. ស្អាតដូចតារា ណាអូនស្រី។
ឮគេសរសើរ ស៊ីជោរភ្លាម ............. ក្ដៅខ្លួនឡើងឈាម ញ័រជើងដៃ
គេសុំ Number រឹតតែភ័យ ............. ជាតិជាមនុស្សស្រី អៀនសែនអៀន។
ដាច់ចិត្តNumber អោយទៅគេ ............. [...]