ភូមា៖ អូបាមាស្វាគមន៍កំណែទម្រង់ តែបារម្ភពីអំពើហឹង្សាជនជាតិ
ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា (Barack Obama) ស្វាគមន៍កំណែទម្រង់នយោបាយ និងសេដ្ឋកិច្ចនៅភូមា ក្នុងជំនួបជាមួយប្រធានាធិបតីភូមាលោក ថេន សេន (Thein Sein) នៅសេតវិមាន នៅថ្ងៃច័ន្ទទី២០ខែមេសានេះ។ តែលោកអូបាម៉ា បានទាមទារឲ្យបញ្ឈប់នូវអំពើហឹង្សា ប្រឆាំងអ្នកកាន់សាសនាអ៊ីស្លាម នៅក្នុងប្រទេសភូមា។
លោក ថេន សេន (រូបខាងឆ្វេង) ចាប់ដៃលោក បារ៉ាក់ អូបាម៉ា នៅសេតវិមាន។
ប្រាំមួយខែ បន្ទាប់ពីបានទៅធ្វើទស្សនកិច្ចនៅទីក្រុងរ៉ងហ្គូន លោកបារ៉ាក់អូបាម៉ាបានធ្វើការកត់សម្គាល់ថា «ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រសើរច្រើន ដោយសារសកម្មភាពជាបន្តបន្ទាប់របស់ប្រធានាធិបតីថេន សេន ក្នុងការធ្វើឲ្យចម្រើនទៅមុខប្រទេសភូមារបស់លោក នៅក្នុងផ្លូវកំណែទម្រង់ដ៏វិជ្ជមានមួយ ទាំងខាងនយោបាយ [...]