All Articles of MONOROOM.info

អនុប្រធាន CNRP ហៅ ហ៊ុន សែន ជា«មនុស្សពាល»?

អនុប្រធាន CNRP ហៅ ហ៊ុន សែន ជា«មនុស្សពាល»?

សង្គ្រាមពាក្យសំដី នៅតែបន្តហូរ! នៅថ្ងៃនេះ លោក អេង ​ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងមានវត្តមាន នៅសហរដ្ឋ​អាមេរិក បានសរសេរសារ​បញ្ឆិតបញ្ឆៀង ដាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយទំនងជាហៅ​បុរស​ខ្លាំង​រូបនេះ ថាជា«មនុស្សពាល»។ ហើយ​នេះ ជាប្រតិកម្មដ៏ខ្លីមួយ បន្ទាប់ពីការការថ្លែងជាសាធារណៈ របស់នាយករដ្ឋមន្ត្រីកម្ពុជា កាលពីម្សិលម៉ិញ ដែលប្រើពាក្យ«ហ្អែង អញ អាមឹង...» ជាច្រើន។

មេដឹកនាំគណបក្សប្រឆាំង លោក អេង ឆៃអ៊ាង បានសរសេរនៅលើបណ្ដាញសង្គមថា៖ «មនុស្សពាល អវិជ្ជា ចូលចិត្តប្រើពាក្យ" ហ្អែង អញ អា មឹង..."។ មនុស្សប្រភេទនេះ មិនស័ក្តិសមជាមេដឹកនាំប្រទេសឡើយ។»

កាលពីម្សិលម៉ិញ នៅចំពោះក្រុមកម្មករ កម្មការិនីច្រើនពាន់នាក់ ក្នុងពិធីសំណេះសំណាលមួយ នាខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដោយ ពាក្យពេជន៍ដ៏គ្រោតគ្រាតថា លោកនឹងមិន«ជ្រលក់មាត់» [...]

តារា​បាល់ទាត់​ពីរ​ដួង​របស់​ក្រុម​ប៉ារីស នឹង​ចាក​ចេញ​ក្នុង​ខែ​ក្រោយ

តារា​បាល់ទាត់​ពីរ​ដួង​របស់​ក្រុម​ប៉ារីស នឹង​ចាក​ចេញ​ក្នុង​ខែ​ក្រោយ

សម្រាប់ក្រុមបាល់ទាត់ នៃរដ្ឋធានីប៉ារីស កីឡាករ ហ្សាវីយ៉េ ប៉ាស្តូរ៉េ (Javier Pastore) ជាកីឡាករដ៏ស្មោះស្ម័គ្រមួយរូប ដែលបាននៅទាត់ឲ្យក្រុម តាំងពី«កវែកកឆ្នាំ» អស់រយៈពេល៦រដូវកាលកន្លះ កន្លងមកហើយ។ ចំណែកឯកីឡាករ លូកាស មួរ៉ា (Lucas Moura) វិញ បានមកទាត់ឲ្យក្រុមប៉ារីស តាំងពីជាង៤ឆ្នាំមុន។ ប៉ុន្តែកីឡាករទាំងពីររូប មិនសូវត្រូវបានគ្រូបង្វឹករបស់ក្រុម សម្រេចឲ្យចេញប្រកួត នៅលើទីលានប្រកួតសំខាន់ៗប៉ុន្មានទេ ជាពិសេសរាប់ចាប់តាំងពី ក្រុមប៉ារីសបានទិញកីឡាករ ណីម៉ា (Neymar) ពីក្រុមបាសឺឡូន ( Barcelone FC) និងកីឡាករវ័យក្មេង គីលីយ៉ាន អ៊ឹមបាពេ (Kylian Mbappé) ពីក្រុមម៉ូណាកូ (AS Monaco) កាលពីឆ្នាំមុននោះមក។

ចំពោះកីឡាករអាជីពណាក៏ដោយ ការចេញប្រកួតនៅក្នុងការប្រកួតសំខាន់ មានលក្ខណៈចាំបាច់ណាស់។ វត្តមាននៃការចេញប្រកួត ជាទៀងទាត់ នៅក្នុងក្រុមបាល់ទាត់នីមួយៗ នឹងត្រូវគិតបញ្ចូល ដើម្បីជាឱកាសសម្រាប់ការជ្រើសរើស [...]

រដ្ឋសភា​កម្ពុជា​ថា​ការ​សម្រេច​របស់​សភា​អ៊ឺរ៉ុប ធ្វើ​តាម​ព័ត៌មាន​លំអៀង

រដ្ឋសភា​កម្ពុជា​ថា​ការ​សម្រេច​របស់​សភា​អ៊ឺរ៉ុប ធ្វើ​តាម​ព័ត៌មាន​លំអៀង

សេចក្តីថ្លែងការណ៍ របស់រដ្ឋសភាកម្ពុជា ដែលបានសម្តែង នូវការមិនយល់ស្រប និងមានការសោកស្តាយ ចំពោះ «សេចក្តីសម្រេចរបស់សភាអឺរ៉ុបស្តីពីបញ្ហាកម្ពុជា ជាពិសេសការរំលាយគណបក្សសង្គ្រោះជាតិ» និងដែលចេញផ្សាយ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានសរសេរបញ្ជាក់ ពីខ្លឹមសារសំខាន់ៗ ចំនួន៨ចំណុច ដែលហាក់មិនសូវមានអ្វីថ្មី ប៉ុន្មានឡើយ។

មិនមានអ្វីថ្មី ព្រោះស្ថាប័ននីតិបញ្ញត្តិកម្ពុជា បានធ្វើការពន្យល់ នៅក្នុងសេចក្ដីថ្លែងការណ៍នោះ ទៅតាមអ្វី ដែលគេធ្លាប់ឮ ច្រំដែលៗ នៅក្នុងរយៈពេល ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ និងដែលចេញពីមន្ត្រីជាន់ខ្ពស់ បណ្ដាសេនាធិការ ក៏ដូចជាប្រព័ន្ធឃោសនា របស់រដ្ឋាភិបាលលោក ហ៊ុន សែន។ ជាពិសេស ស្ថាប័នជាតិកំពូលមួយនេះ បានចាត់ទុកសេចក្ដីសម្រេច ដែលត្រូវបានអនុម័ត កាលពីថ្ងៃទី១៤ ខែធ្នូ ក្នុងអង្គប្រជុំពេញអង្គ នៃសភាអ៊ឺរ៉ុបនោះ ថាបានធ្វើឡើង ដោយ«ផ្អែកលើព័ត៌មានលម្អៀង ដែលបានមកពីភាគីតែម្ខាង»។

[...]

ព្រះសង្ឃ ទេព វង្ស ជាប់​ឈ្មោះចូល​បញ្ជី​«ខ្មៅ»​មុន​គេ?

ព្រះសង្ឃ ទេព វង្ស ជាប់​ឈ្មោះចូល​បញ្ជី​«ខ្មៅ»​មុន​គេ?

ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលមាននិន្នាការលំអៀង ទៅរកគណបក្សប្រឆាំង កំពុងប្រមូលគ្នីគ្នា ធ្វើបញ្ជី«ខ្មៅ» នៃជនដែលត្រូវកំហិត ផ្នែកទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិ ទៅតាមអ្វី ដែលជាសេចក្ដីសម្រេចថ្មីៗបំផុត របស់សហរដ្ឋអាមេរិក និងសភាអ៊ឺរ៉ុប ក្នុងការដាក់ទណ្ឌកម្ម ប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន ជុំវិញការរំលាយគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេស។

ក្នុងចំណោមនោះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ក៏ជាសង្ឃសកម្មមួយអង្គដែរ នៅក្នុងយុទ្ធនាការខាងលើ។ ព្រះតេជគុណបានអំពាវនាវ តាំងពីម្សិលម៉ិញ ឲ្យក្រុមអ្នកមានសមានចិត្តទាំងឡាយ ចូលរួមជាមួយនឹងព្រះអង្គ ដោយផ្ញើរជាឈ្មោះ របស់មន្ត្រីមានអំណាច នៃរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា រួមនឹងសមាជិកក្រុមគ្រួសារ របស់មន្ត្រីទាំងនោះផង ប្រគេនទៅព្រះអង្គ។ ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានមានថេរដីកា ប្រកាសឲ្យដឹងថា៖ 

«យើងចាប់ផ្ដើមចូលរួមប្រមូលឈ្មោះ មន្រ្តីរដ្ឋាភិបាល ហ៊ុន [...]

សម រង្ស៊ី ព្រលយ​សារ​ផ្ញើរ​ជូន​រដ្ឋាភិបាល​ជប៉ុន

សម រង្ស៊ី ព្រលយ​សារ​ផ្ញើរ​ជូន​រដ្ឋាភិបាល​ជប៉ុន

បន្ទាប់ពីសហរដ្ឋអា​មេរិក និងសហភាពអ៊ឺរ៉ុប ដល់វេនប្រទេសជប៉ុនម្ដង ដែលត្រូវបង្ហាញ ពីចំណាត់ការដ៏ជាក់លាក់របស់ខ្លួន នៅចំពោះវិបត្តិនយោបាយកម្ពុជាសព្វថ្ងៃ។ នេះ បើតាមការលើកឡើង របស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំង និងជាគូបដិបក្ខនយោបាយដ៏សំខាន់ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែប៉ុន្មានម៉ោង ក្រោយការបោះឆ្នោតអនុម័ត របស់សភាអ៊ឺរ៉ុប ទៅលើសេចក្ដីសម្រេចដំណោះស្រាយ​មួយ ដែលមាន១៣ចំណុច ដើម្បីដាក់ទណ្ឌកម្ម ទៅលើរដ្ឋាភិបាលកម្ពុជា។

លោក សម រង្ស៊ី បានសរសេរពាក្យប៉ុន្មាន​ម៉ាត់ នៅលើបណ្ដាញសង្គមទ្វីសធើរ ដូច្នេះថា៖ «ក្រៅពីសហភាពអឺរ៉ុប ជប៉ុនគឺជាម្ចាស់ជំនួយ ដ៏សំខាន់មួយទៀត ក្នុងការផ្តល់ហិរញ្ញប្បទាន ដល់ដំណើរការបោះឆ្នោតបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា។ គ្រប់ៗគ្នាគួរយល់ថា បើគ្មានគណបក្សប្រឆាំងទេ ការបោះឆ្នោតនីតិកាលបន្ទាប់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...