កីឡាករម្នាក់នេះបញ្ចេញក្បាច់«ផ្កាប់ចាន» នៃសន្ទុះជើងឥតមេត្តា
ជាធម្មតា នៅក្នុងច្បាប់បាល់ទាត់ គេមិនឲ្យប្រើសន្ធឹកជើង នៅក្នុងក្បាច់គុន ឬក្បាច់«ការ៉ាតេ» ដើម្បីមកទាត់បាល់មូលតូចមួយ ដូច្នេះឡើយ។ តែកីឡាករ «Felipe Melo» របស់ក្រុម «Inter Milan» ដែលបានប្រកួតចាញ់ ទល់នឹងក្រុម «Lazio» ក្នុងការប្រកួតបូកពិន្ទុ រើសយកជើងឯក «Serie A» ទំនងជាបានភ្លេចគិត ពីច្បាប់បាល់ទាត់ ហើយខំពឺតយកតែមួយឈ្នះ។
កីឡាករ «Felipe Melo» ដែលមានដើមកំណើត ពីប្រទេសប្រស៊ីល បានដណ្ដើមបាល់ ដែលកំពុងលោតខ្ពស់ ជាមួយនឹងគូប្រកួតខ្លួន ដោយបានប្រើជើងលើកឡើង នៅកំពស់ស្មើនឹងមុខរបស់កីឡាករ «Lucas Biglia»។ សំណាងល្អ ដែលសន្ធឹកជើងដ៏ខ្ពស់នេះ បានយារទៅប៉ះ ត្រឹមស្មាររបស់កីឡាករគូប្រកួត ដែលមានដើមកំណើត ពីប្រទេសអាហ្សង់ទីន តែក៏បានបង្កឲ្យកីឡាករដួលចុះ នៅលើដីមួយសន្ទុះ។
ជាលទ្ធផល ទល់នឹងការប្រើក្បាច់ផ្កាប់ចាននេះ កីឡាករជាតិប្រេស៊ីល ដែលកំពុងទាត់ឲ្យក្រុម «Inter Milan» ត្រូវបានអាជ្ញាកណ្ដាលជូនកាតក្រហមមួយ [...]