Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

យឹម សុវណ្ណ៖ បក្ស​ប្រជាជន​យក​ឆន្ទៈ​រាស្ត្រ ទៅ​ចាក់​ចោល​ក្នុង​«បឹង​ទំពុន»

យឹម សុវណ្ណ៖ បក្ស​ប្រជាជន​យក​ឆន្ទៈ​រាស្ត្រ ទៅ​ចាក់​ចោល​ក្នុង​«បឹង​ទំពុន»

គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាមានប្រធាន អនុប្រធានទី១, អនុប្រធានទី២ និងប្រធានគណៈកម្មការជំនាញ ទាំង​ប្រាំបួននាក់ផ្សេងទៀតរបស់រដ្ឋសភាបានបើកកិច្ចប្រជុំ«បិទទ្វារ» នារសៀលម៉ោងបីថ្ងៃទី០៨ ខែតុលានេះ ដើម្បីប្រជុំ​«ជ្រើសតាំង»សមាជិកសមាជិកាគណៈកម្មការជំនាញ នៃរដ្ឋសភាទាំងប្រាំបួនគណៈកម្មកា ដែលនឹងត្រៀមដាក់​បញ្ចូល​ក្នុងកិច្ចប្រជុំ«ពេញអង្គ»រដ្ឋសភានាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ខាងមុខ។


លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ។ (រូបថត គណបក្ស)

រាជធានីភ្នំពេញ - «បើគណបក្សប្រជាជនកម្ពុជាចង់ធ្វើអ្វីដោយខុសច្បាប់ និងដោយម្នាក់ឯងនោះ ក៏ធ្វើទៅចុះ។ យើងខ្ញុំ​មិនខ្វាយ(ខ្វល់)ទេ លោក(គណបក្សប្រជាជនកម្ពុជា) អញ្ជើញធ្វើតាមចិត្តរបស់លោកទៅ [...]

កែម ឡី៖ ដំណើរ​ទៅ​ក្រៅ​ប្រទេស​របស់​ សម រង្ស៊ី ជា​សកម្មភាព​វិជ្ជមាន

កែម ឡី៖ ដំណើរ​ទៅ​ក្រៅ​ប្រទេស​របស់​ សម រង្ស៊ី ជា​សកម្មភាព​វិជ្ជមាន

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅយប់នេះ នឹងធ្វើដំណើរតាមយន្តហោះ ឆ្ពោះទៅកាន់បណ្តាប្រទេស​នៅ​សហគមន៍អ៊ឺរ៉ុប និងអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។ ដំណើរទៅក្រៅប្រទេសរបស់លោក សម រង្ស៊ី នៅពេលនេះ ត្រូវបានលោក កែម ឡី អ្នកវិភាគនយោបាយនៅកម្ពុជាលើកឡើងថា គឺជាជំហាន វិជ្ជមានមួយ​សម្រាប់​គណបក្សប្រឆាំង។


លោកសម រង្ស៊ី ចុះជួបពលរដ្ឋអ្នកលក់ត្រកួន មុនពេលលោកឡើងយន្ដហោះ ថ្ងៃទី០៧ខែតុលាឆ្នាំ២០១៣។ (រូបថត គណបក្ស)

រាជធានីភ្នំពេញ - អ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា លោក កែម ឡី បានធ្វើការអត្ថាធិប្បាយជុំវិញ ដំណើរទៅក្រៅ​ប្រទេសរបស់លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វួ នៅថ្ងៃនេះថា នេះគឺជាយុត្តិសាស្រ្ត​ដ៏ល្អមួយ [...]

ខ្មែរ​កម្ពុជា​ក្រោម នឹង​ធ្វើ​បាតុកម្ម​មុខ​ទូត​វៀតណាម​នៅ​ភ្នំពេញ

ខ្មែរ​កម្ពុជា​ក្រោម នឹង​ធ្វើ​បាតុកម្ម​មុខ​ទូត​វៀតណាម​នៅ​ភ្នំពេញ

សមាគមខ្មែរកម្ពុជាក្រោម នឹងរៀបចំធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាមប្រចាំកម្ពុជា ក្នុងគោលបំណងទាមទារឲ្យ ស្វែង​រកយុត្តិធម៌ជូនព្រះសង្ឃ និងប្រជាពលររដ្ឋខ្មែរកម្ពុជាក្រោម ដែលតុលាការរបស់បក្សកុំមុយនីស្តវៀតណាម បានកាត់ទោស​ដាក់ពន្ធនាគារ។ បញ្ហាខ្មែរកម្ពុជាក្រោម ត្រូវបានគេមើលឃើញថាជារឿងស្រួចស្រាលមួយផងដែរ ក្នុងបរិយាកាស​នយោបាយកម្ពុជា ខណៈគណបក្សជំទាស់ ក្រុមសិទ្ធិមនុស្សជាតិ និងអន្តរជាតិបានលើកឡើង និងសម្តែងការព្រួយបារម្ភ អំពីការរលោភសិទ្ធិមនុស្សធ្ងន់ធ្ងរមកលើខ្មែរកម្ពុជាក្រោម ពីសំណាក់របបដឹកនាំក្រុងហាណូយ។


បាតុកម្មទាមទារឲ្យដោះលែង ព្រះសង្ឃខ្មែរក្រោម នៅភ្នំពេញ។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ - ព្រះចៅអធិការវត្តសាមគ្គីរង្សី [...]

កម្ពុជា វៀតណាម ថៃ៖ ច្រើន​ជាង​១៥០​នាក់​ស្លាប់​នឹង​គ្រោះ​ទឹក​ជំនន់

កម្ពុជា វៀតណាម ថៃ៖ ច្រើន​ជាង​១៥០​នាក់​ស្លាប់​នឹង​គ្រោះ​ទឹក​ជំនន់

មនុស្សច្រើនជាង ១៥០នាក់ បានរងគ្រោះដល់បាត់បង់ជីវិត តាំងពីខែកញ្ញាឆ្នាំ២០១៣នេះមក នៅក្នុងព្រឹត្តិការណ៍​គ្រោះ​ទឹកជំនន់ នៅក្នុងតំបន់អាស៊ីផ្នែកអាគ្នេយ៍ ជាពិសេសនៅប្រទេសកម្ពុជា ថៃ និងប្រទេសវៀតណាម។ នេះបើតាម​របាយការណ៍ផ្លូវការបានផ្សាយឲ្យដឹង នៅថ្ងៃចន្ទទី០៧ខែតុលានេះ។


ទឹកជំនន់ឡើងដល់រនាបផ្ទះ៖ សង្ឃឹមថាមិនមានរលកមកទេ ! (រូបថត REUTERS/Erik de Castro)

រាជធានីភ្នំពេញ - នៅប្រទេសកម្ពុជា តុល្យភាពចុងក្រោយ បានផ្សាយឲ្យដឹងថា ប្រទេសនេះមានចំនួនជនរងគ្រោះ​ច្រើន​ជាងគេ រហូតដល់ទៅ៨៣នាក់ដែលបានស្លាប់ ក្នុងនោះអ្នកស្លាប់ជាកុមារមានចំនួនជិតពាក់កណ្ដាល។ របាយការណ៍​ក៏​បាននិយាយដែរថា មនុស្សច្រើនជាង១០ពាន់គ្រួសារ ត្រូវបានជម្លៀសចេញទៅរកទីទួលសុវត្ថិភាព។

[...]
កម្ពុជា៖ ភាព​ទាល់​ច្រក​នយោបាយ​ក្រោយ​ការ​បោះឆ្នោត នៅ​តែ​បន្ត​មាន

កម្ពុជា៖ ភាព​ទាល់​ច្រក​នយោបាយ​ក្រោយ​ការ​បោះឆ្នោត នៅ​តែ​បន្ត​មាន

គិតពីក្រោយថ្ងៃបោះឆ្នោតទី២៨ ខែកក្កដា រហូតមកដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៣ពេលនេះ ក្រុមមន្រ្តីរបស់គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្សសង្រ្គោះជាតិបានជួបចរចាជាមួយគ្នា ចាប់ពីកំរិតទាបរហូតដល់កំរិតកំពូល យ៉ាងហោច​​ក៏​៥លើកដែរ តែគណបក្ស​ទាំងពីរនៅតែ មិនទាន់អាចបង្ហាញសញ្ញាវិជ្ជមានណាមួយ ដើម្បីទម្លាយភាពទាល់ច្រកនយោបាយ​នៅឡើយទេ ខណៈគណបក្សទាំងពីរនៅតែប្រកាន់គោលជំហរ«បញ្ច្រាស»គ្នា តែរៀងខ្លួននោះ។


ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី០៦ខែសីហាឆ្នាំ២០១៣។ (រូបថត MONOROOM.nfo/ U. Bory)

រាជធានីភ្នំពេញ - ក្នុងពិធីសមាជរបស់គណបក្សសង្រ្គោះជាតិថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ លោក កឹម សុខា អនុប្រធាន​គណបក្ស​ បានថ្លែងទៅកាន់អ្នកគាំទ្រថា បើទោះជារដ្ឋាភិបាល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...