Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

សហភាព​អ៊ឺរ៉ុប​៖ ការ​ប៉ុនប៉ង​រំលាយ CNRP នឹង​ធ្វើ​ឲ្យ​«អន្តរាយ» ដល់​ការ​បោះ​ឆ្នោត​ជាតិ ២០១៨

សហភាព​អ៊ឺរ៉ុប​៖ ការ​ប៉ុនប៉ង​រំលាយ CNRP នឹង​ធ្វើ​ឲ្យ​«អន្តរាយ» ដល់​ការ​បោះ​ឆ្នោត​ជាតិ ២០១៨

សហភាពអ៊ឺរ៉ុប បានធ្វើប្រតិកម្មជាផ្លូវការ នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧នេះ ទៅនឹងបណ្ដឹងឡើងទៅតុលាការកំពូល ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ប្ដឹងស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា។ សេចក្ដីថ្លែងការណ៍ របស់គណៈប្រតិភូសហភាពអ៊ឺរ៉ុប ប្រចាំនៅកម្ពុជា ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបាននៅមុននេះបន្តិច បានសរសេរថា សហភាពអ៊ឺរ៉ុប សូមទទូចទៅរដ្ឋាភិបាលកម្ពុជា ឲ្យពិចារណាឡើងវិញ ជុំវិញទង្វើនេះរបស់ខ្លួន។

អត្ថបទខ្លី​តែមានន័យច្រើននោះ បានសរសេរថា៖ «សេចក្ដីថ្លែងការណ៍ជាច្រើន ដែលចេញផ្សាយ ក្នុងសប្ដាហ៍ចុងក្រោយ ដោយសហភាពអ៊ឺរ៉ុប បានបញ្ជាក់យ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ យ៉ាងជ្រាលជ្រៅរបស់យើង ចំពោះស្ថានភាពនយោបាយចុងក្រោយ នៅកម្ពុជា។ ស្ថិតក្នុងបរិបទនេះ ទង្វើរបស់អាជ្ញាធរកម្ពុជា ដើម្បីស្វែងរកការំលាយ គណបក្សប្រឆាំងសំខាន់ជាងគេ នៅក្នុងប្រទេសនេះ បានបង្កឲ្យមានការព្រួយបារម្ភ [...]

បុរស​ខ្មែរ​ម្នាក់​ឱប​កូន​តូច​ស្រី​ប្រុស លោត​សម្លាប់​ខ្លួន នៅ​ប៉ារីស

បុរស​ខ្មែរ​ម្នាក់​ឱប​កូន​តូច​ស្រី​ប្រុស លោត​សម្លាប់​ខ្លួន នៅ​ប៉ារីស

បុរសម្នាក់ និងកូនស្រីអាយុ៦ឆ្នាំ របស់គាត់ បានស្លាប់ នៅក្នុងហេតុការណ៍លោតសម្លាប់ខ្លួន ពីជាន់ទី៥ នៃសណ្ខាគារមួយកន្លែង ស្ថិតក្នុងសង្កាត់ទី១១ កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន។ កូនប្រុសអាយុ៣ឆ្នាំ របស់បុរសរូបនោះ បានរួចរស់ជីវិត ដោយសារអាវរបស់កុមារ បានទាក់ជាប់នឹងចំរឹងអាគារ រហូតមានការជួយសង្គ្រោះ ពីសំណាក់អ្នកជួយសង្គ្រោះ ក្នុងរយៈពេល១៥នាទីក្រោយមក។

ហេតុការណ៍ដ៏រន្ធត់ ដែលបានកើតឡើង នៅវេលាម៉ោងប្រមាណជា ១៤រសៀលនេះ បានបង្កភាពតក់ស្លុត ដល់អ្នកជិតខាង និងអ្នកដែលស្គាល់ក្រុមគ្រួសារ របស់បុរសខាងលើ ដែលជាបុគ្គលិកមានដើមកំណើតខ្មែរ ទទួលបន្ទុកផ្នែកសម្ភារៈ របស់សណ្ឋាគារមួយនេះ។ សាក្សីម្នាក់ បានថ្លែងប្រាប់ទូរទស្សន៍ «BFMTV» របស់បារាំងថា បុរសអាយុ៤៧ឆ្នាំ បានចាប់កូនទាំងទ្វេរបស់ខ្លួន ហើយបានហក់ចេញតាមបង្អួច ទម្លាក់ខ្លួនមកដី។ សាក្សីរូបនោះ បានអះអាងថា៖ «កូនតូចៗទាំងពីរ [...]

កូនប្រុសទីពីររបស់ ហ៊ុន សែន ឡើងផ្កាយ៣

កូនប្រុសទីពីររបស់ ហ៊ុន សែន ឡើងផ្កាយ៣

កូនប្រុសនាយករដ្ឋមន្ត្រី ទើបនឹងទទួលបាន ផ្កាយមួយគ្រាប់ទៀត មកពាក់នៅលើស្មារ ជាមួយនឹងផ្កាយពីរគ្រាប់មុន បន្ទាប់ពីលោកត្រូវបានតម្លើងតួនាទី ជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច របស់ក្រសួងការពារជាតិ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។ នេះ បើតាមព្រះរាជ្យក្រឹត្យ ចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ ដែលចុះព្រហស្ថលេខា ដោយព្រះមហាក្សត្រកម្ពុជា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

គេមិនដឹងឲ្យប្រាកដថា តើការដំឡើងឋានន្តរស័ក្ដិនេះ ធ្វើឡើងក្រោមការវាយតម្លៃការងារ និងតួនាទី តាមរបៀបណាទេ។ បើតាមព្រះរាជ្យក្រឹត្យនោះ បានបញ្ជាក់ថា ដោយ«ទ្រង់យល់សេចក្ដីក្រាបបង្គុំទូលថ្វាយ» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់ តម្លើងឋានន្តរស័ក្ដិ ថ្នាក់ឧត្ដមសេនីយ៍ឯក ដល់លោកឧត្ដមសេនីយ៍ទោ ហ៊ុន ម៉ានិត ដែលជាកូនប្រុសទីពីរ របស់នាយករដ្ឋមន្ត្រី។

ការតម្លើងឋានន្តរស័ក្ដិនេះ ធ្វើឡើងស្របជាមួយ [...]

អាមេរិក​និង​​​អឺរ៉ុប​ អះអាងបន្ត​​បើក​​ទីផ្សារ​​ និង​​បង្កើន​​ការ​​បញ្ជា​​ទិញ

អាមេរិក​និង​​​អឺរ៉ុប​ អះអាងបន្ត​​បើក​​ទីផ្សារ​​ និង​​បង្កើន​​ការ​​បញ្ជា​​ទិញ

ក្នុងជំនួបជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ម្សិលម៉ិញ លោក វីល្លៀម ហេត (William Heidt) ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា និង​លោក ហ្សក អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ ប្រចាំ​កម្ពុជា បានអះអាងថា សហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប នឹង​បន្ត​បើក​ទីផ្សារ​របស់​ខ្លួន​ ដល់​កម្ពុជា និង​បង្កើន​ការ​បញ្ជា​ទិញ​ទំនិញ ​ពី​កម្ពុជា​ ហើយនឹងមិន​ភ្ជាប់​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​កម្ពុជា​ ក្នុង​ការ​គោរព​លក្ខខណ្ឌ​ការងារ ទៅ​នឹង​ភាព​តានតឹង ​ផ្នែក​ផ្សេង​ទៀត​ឡើយ​។

ជំនួបខាងលើ ដែលប្រព្រឹត្តិទៅក្នុងអាគារក្រសួងការងារ បានធ្វើ​ឡើង​​មួយ​ថ្ងៃ​ ក្រោយ​ពី​គណៈកម្មការ​​ប្រឹក្សា​ការងារ​ បានប្រកាសកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​ របស់កម្មករ​និយោជិត​ ផ្នែក​វាយនភណ្ឌ រហូត​ដល់​១៧០​ដុល្លារ​ (១៦៥+៥ដុល្លារ) ចាប់ពី​ឆ្នាំ​២០១៨តទៅ​​។ [...]

Global Witness៖ ហ៊ុន សែន និង​គូ​កន ចង់​រំលាយ​បក្ស​ប្រឆាំង ដើម្បី​បន្ត​ក្ដាប់​អំណាច​និង​ទ្រព្យ​សម្បត្តិ

Global Witness៖ ហ៊ុន សែន និង​គូ​កន ចង់​រំលាយ​បក្ស​ប្រឆាំង ដើម្បី​បន្ត​ក្ដាប់​អំណាច​និង​ទ្រព្យ​សម្បត្តិ

«សហគមន៍អន្តរជាតិ មិនអាចឈរមើល ហើយទុកឲ្យប្រទេសកម្ពុជា រអិលធ្លាក់ ទៅក្នុងរបបផ្ដាច់ការទាំងស្រុង ដូច្នេះឡើយ។ ម្ចាស់ជំនួយ និងដៃគូពាណិជ្ជកម្មទាំងឡាយ របស់កម្ពុជា ត្រូវប្រើឥទ្ធិពលរបស់ផងខ្លួន ដើម្បីធ្វើអន្តរាគមន៍ ក្នុងរឿងនេះ។» នេះជាការថ្លែងឡើង របស់អ្នកស្រី អេម៉ា បឺណេត (Emma Burnett) មន្ត្រី​ផ្នែក​យុទ្ធនាការ​ នៃ​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) នៅក្នុង​សេចក្ដីប្រកាសព័ត៌មានមួយ របស់អង្គការនេះ ដើម្បីប្រតិកម្ម ទៅនឹងបណ្ដឹងរបស់រដ្ឋាភិបាល លោក ហ៊ុន សែន ក្នុងការប្ដឹងរំលាយគណបក្សសង្គ្រោះជាតិ នៅល្ងាចថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០១៧នេះ។

ក្រសួងមហាផ្ទៃកម្ពុជា តាមរយៈក្រុមមេធាវី តំណាងដោយអាណត្តិរបស់ខ្លួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...