Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

វីដេអូ​បង្ហាញ​ពី​កង​កម្លាំង​ពិសេស​បារាំង​វាយ​រំដោះ​ចំណាប់​ខ្មាំង នៅ​ក្នុង​ព្រះ​វិហារ

នៅក្នុងអំឡុងពេលវិសមកាល និងនៅផ្ទះតែម្នាក់ឯងដូច្នេះ យុវជនជាតិបារាំង ឈ្មោះ ម៉ាទីស (Mathis) ដែល​មានអាយុ១៧ឆ្នាំ កម្រនឹងភ្ញាក់ពីដំណេក នៅមុនម៉ោង១០ព្រឹក​ណាស់។ តែនៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកក្កដា​កន្លង​ទៅនេះ ជាព្រឹកមួយ ដែលមានលក្ខណៈចម្លែក ជាងពេលណាៗទាំងអស់។ នោះ គឺ«សន្ធឹកនៃការ​ចល័ត​កម្លាំង និង​ការនិយាយជជែកគ្នា ខុសសព្វមួយដង» បានដាស់យុវជនម៉ាទីសឲ្យភ្ញាក់ឡើង ហើយក្រឡេក​ភ្នែក​មើល​តាម​មាត់បង្អួច ដែលបើកទៅចំព្រះវិហារកាតូលីក នៃក្រុង«Saint-Etienne-du-Rouvray» (ជាប់ក្រុង រូអង់ ភាគ​ខាង​ជើង​ប្រទេសបារាំង)។

ពេលនោះ ទើបយុវជន ម៉ាទីស យល់ថា វាជាការដាក់ពង្រាយកម្លាំងពិសេស ដែលមានឈ្មោះ «BRI (Brigade de recherche et d'intervention)» ដើម្បីធ្វើអន្តរាគមន៍ ប្រឆាំងការចាប់ជម្រិតមួយ នៅ​ក្នុង​ព្រះវិហារ​​នេះ ដែល​បានផ្ដាច់ជីវិត​បុព្វជិកកាតូលីក វ័យចំណាស់មួយរូប។ មិនបង្អង់យូរ យុវជនបាន​ទាញ​ទូរស័ព្ទ ដើម្បី​ថត​ហេតុការណ៍​នេះ [...]

ចៅហ្វាយ​ក្រុង​តូក្យូ ជា​«ស្ត្រី​លើក​ដំបូង​បង្អស់»

ចៅហ្វាយ​ក្រុង​តូក្យូ ជា​«ស្ត្រី​លើក​ដំបូង​បង្អស់»

ជាលើកដំបូងបង្អស់ ដែលអភិបាលរាជធានី នៃរាជណាចក្រជប៉ុន ត្រូវបានជ្រើសតាំងឡើង ជាស្ត្រី។ នេះបើ​តាមការប្រកាសឲ្យដឹង របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ដែលបានយោង ទៅលើការស្ទង់សម្លេងឆ្នោត បន្ទាប់​ពី​ការិយាល័យ​បោះឆ្នោត បានបិតទ្វា​តាំងពីល្ងាចថ្ងៃអាទិត្យ ម្សិលម៉ិញនេះមក។

អ្នកស្រី យូរីកូ កូអ៊ីកេ (Yuriko Koike) អាយុ៦៤ឆ្នាំ នឹងត្រូវឡើងមកកាន់តំណែង ជាអភិបាលរាជធានីតូត្យូ សម្រាប់​រយៈពេល៤ឆ្នាំ។ អតីតរដ្ឋមន្ត្រីខាងបរិស្ថាន និងខាងការពារជាតិរូបនេះ នឹងមានភារកិច្ចដ៏ធ្ងន់មួយ នោះ​គឺ​ត្រូវរៀបចំរាជធានី តូត្យូ ដើម្បីត្រៀមទទួលជំនួបពិភពលោក នៃកីឡាអូឡាំពិក នាឆ្នាំ២០២០ខាងមុខ។

នៅក្នុងអំឡុងពេល នៃការឃោសនាបោះឆ្នោត អ្នកស្រី កូអ៊ីកេ ដែលចេះនិយាយភាសាអង់គ្លេស និងអារាប់​យ៉ាង​ស្ទាត់ជំនាញនោះ បានថ្លែងទៅកាន់ពលរដ្ឋម្ចាស់ឆ្នោតថា៖ «ខ្ញុំនឹងដឹកនាំតូត្យូ តាមបែបផែន​ដ៏​ពិសេស​មួយ។ តូត្យូ នឹងក្លាយជាទីក្រុងមួយ [...]

ផ្ទុះ​អាវុធ​ពីរ​កន្លែង​ផ្ទួនៗ កណ្ដាល​​ក្រុង​​អូស្ដាំង រដ្ឋ​តិចសាស

ផ្ទុះ​អាវុធ​ពីរ​កន្លែង​ផ្ទួនៗ កណ្ដាល​​ក្រុង​​អូស្ដាំង រដ្ឋ​តិចសាស

ការផ្ទុះអាវុធ បានចាប់ផ្ដើមនៅវេលាម៉ោង ២និង១៥នាទីទៀបភ្លឺ ម៉ោងក្នុងស្រុក នៃរដ្ឋតិចសាស (ត្រូវនឹងព្រឹក​ម៉ោង ៨ និង១៥នាទី ម៉ោងនៅបារាំង ឬរសៀល​ម៉ោង ១៣និង១៥នាទី ម៉ោងនៅកម្ពុជា) នៅក្នុងសង្កាត់មួយ ដែល​សម្បូរទៅដោយរង្គសាលស៊ីផឹក កណ្ដាលក្រុងអូស្តាំង (Austin) នៃរដ្ឋតិចសាស ភាគខាង​ត្បូង​សហរដ្ឋ​អាមេរិក។ ក្នុងពេលភ្លាមៗ នគរបាលក្រុង​បានប្រកាស​តាមទំព័រ​ទ្វីសធើរ (Twitter) របស់ខ្លួន ហាមពលរដ្ឋ​មិន​ឲ្យ​មកជិត​កន្លែង​កើតហេតុ ខណៈ«ជនខ្មាន់កាំភ្លើង កំពុងធ្វើសកម្មភាព និងកំពុងបង្ក ឲ្យមានជន​រងគ្រោះ​ច្រើន​នាក់»។

ស្ត្រីវ័យជាង២០ឆ្នាំម្នាក់ បានស្លាប់នៅនឹងកន្លែង តាំងពីពេលផ្ទុះអាវុធដំបូង។ ស្ត្រីបីនាក់ទៀតបានរងរបួស និង​ត្រូវ​បានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ផ្ទុយទៅវិញ ជនរងគ្រោះទី៥ ជាបុរស ដែលរងរបួសដែរនោះ បានបដិសេធ មិនទទួលយកការជួយសង្គ្រោះអ្វីទេ។ នេះបើតាមការអះអាង របស់ក្រុមអ្នកជួយសង្គ្រោះ ដែលបានទៅដល់​ទី​កើត​ហេតុ [...]

កើតកូន​​នៅ​កណ្ដាល​សមុទ្រ បន្ទាប់​ពី​ឪពុក​ម្ដាយ​ត្រូវ​បាន​ជួយ​សង្គ្រោះ ជា​មួយ​ជន​ភៀស​ខ្លួន​រាប់ពាន់

កើតកូន​​នៅ​កណ្ដាល​សមុទ្រ បន្ទាប់​ពី​ឪពុក​ម្ដាយ​ត្រូវ​បាន​ជួយ​សង្គ្រោះ ជា​មួយ​ជន​ភៀស​ខ្លួន​រាប់ពាន់

នាវាកងទ័ព និងនាវាផ្នែកមនុស្សធម៌ ជាច្រើន បានជួយសង្គ្រោះជនភៀសខ្លួនតាមកាណូត ច្រើនជាង​៣​៤០០ នាក់ កាលពីថ្ងៃសុក្រនេះ ពីកណ្ដាលសមុទ្រមេឌីទែរ៉ាណេ។ ប៉ុន្តែនៅយប់ថ្ងៃសុក្រ ចូលមកថ្ងៃសៅរ៍ ជន​ភៀស​ខ្លួន​ទាំងនោះ បានបន្ថែមសមាជិក​ដ៏តូចមួយរូបទៀត មានឈ្មោះ «Joy Aurora»។ នេះ បើតាម​អ្វី​ដែល​គេ​បាន​ដឹង ពីការអះអាងរបស់កងរក្សាសមុទ្រ របស់ប្រទេសអ៊ីតាលី កាលពីថ្ងៃសៅរ៍។

ឪពុកម្ដាយរបស់ទារិកា ដែលមានសញ្ជាតិកុងហ្គោ (ប្រទេសមួយ ក្នុងទ្វីបអាហ្វ្រិកកណ្ដាល) ត្រូវបាន​ជួយ​សង្គ្រោះ ជាមួយនឹងជនភៀសខ្លួនដទៃទៀត ដោយនាវាសង្គ្រោះមួយ របស់ប្រទេសអៀឡង់ ដែលកំពុង​ដើរ​ល្បាត នៅក្នុងតំបន់នោះ។ ប៉ុន្តែឪពុកម្ដាយរូបនោះ ត្រូវបានបញ្ជូនជាបន្ត ទៅកាន់នាវា «Bettica (នាវា​សង្គ្រោះ​ផ្នែក​សុខភាព របស់ប្រទេសអ៊ីតាលី)» មួយផ្សេងទៀត បន្ទាប់ពីស្ត្រីជាម្ដាយ បានឲ្យសញ្ញាថា ចង់ឈឺពោះ​ជិត​«ឆ្លង​ទន្លេ»។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានឲ្យដឹងថា ទារិកា «Joy [...]

ឆេះ​ពោង​ហោះ​មួយ ស្លាប់​អ្នក​ជិះ​១៦នាក់ នៅ​អាមេរិក

ឆេះ​ពោង​ហោះ​មួយ ស្លាប់​អ្នក​ជិះ​១៦នាក់ នៅ​អាមេរិក

មនុស្ស១៦នាក់ ដែលកំពុងជិះ នៅក្នុងពោងហោះដ៏ធំមួយ បានស្លាប់នៅព្រឹកថ្ងៃសៅរ៍ទី៣០ ខែកក្កដា ឆ្នាំ​២០១៦ ម្សិលម៉ិញនេះ ក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក។ អគ្គិភ័យបានឆាបឆេះឡើង នៅមុនពេល​ពោង​ហោះ​បាន​ផ្ទុះ និង​ធ្លាក់បោកខ្លួន នៅលើដី។ នេះបើតាមការអះអាង របស់ការិយាល័យនគរបាល នៃភូមិ​«Caldwell» កន្លែង​ដែល​មាន ហេតុការណ៍នេះ​កើត​ឡើង។

បើតាមមន្ត្រី​អ្នកនាំពាក្យ របស់នាយកដ្ឋាន​អាកាសចរណ៍ស៊ីវិលអាមេរិក បានឲ្យដឹងថា ពោងហោះបាន​ធ្លាក់​បោក​ខ្លួន នៅពីលើចំការអ្នកស្រុក ដែលមានចំងាយជាង ៥០គីឡូម៉ែត្រ ខាងត្បូងក្រុង «Austin»។ អ្នកនាំ​ពាក្យ​ដដែល មិនបានបញ្ជាក់​ពីចំនួនជនរងគ្រោះនោះទេ។ មន្ត្រីរូបនេះគ្រាន់តែអះអាងថា គ្រោះថ្នាក់​បាន​កើត​ឡើង នៅព្រឹក​ម៉ោង៧និង៤០នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងរសៀល ម៉ោង១៤និង៤០នាទី ម៉ោងនៅបារាំង ឬ​ត្រូវ​នឹង​យប់ ម៉ោង១៩និង៤០នាទី ម៉ោងនៅកម្ពុជា ថ្ងៃសៅរ៍ដដែល)។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...