ភ្នំភ្លើង Etna នៅអ៊ីតាលី ផ្ទុះចេញរន្ទះបាញ់ឡើងកំពស់៧គ.ម
បន្ទាប់ពីបានសម្ងំស្ងៀម អស់ជាច្រើនឆ្នាំ ភ្នំភ្លើង «Etna» ដែលមានកំពស់ខ្ពស់ជាងគេ និងនៅមានសកម្មភាពខ្លាំងជាងគេ នៅក្នុងទ្វីបអ៊ឺរ៉ុប បានកម្រើកខ្លួនឡើងវិញ កាលពីថ្ងៃទី៣ខែធ្នូកន្លងមកនេះ។ បើតាមវិទ្យាស្ថានភូមិសាស្ត្រ និងភ្នំភ្លើង របស់ប្រទេសអ៊ីតាលី បានឲ្យដឹងថា ការផ្ទុះរបស់ភ្នំភ្លើង «Etna» មានឥទ្ធិពលខ្លាំង និងមានលក្ខណៈគួរឲ្យចាប់អារម្មណ៍ ដោយបានបាញ់អណ្ដាតភ្លើង ពន្លឺ រន្ទះ និងផ្សែង នៅកំពស់ប្រមាណជា ៧គីឡូម៉ែត្រ ទៅក្នុងអាកាស។
អ្នកជំនាញខាងភ្នំភ្លើងមួយរូប លោក «Piergiogio Scarlato» បានថ្លែងប្រាប់ទូរទស្សន៍បារាំង «France 2» ថា៖ «ការផ្ទុះភ្នំភ្លើងនេះ មិនដូចគ្នាទៅនឹងភ្លៀងផ្គរ រន្ទះធម្មតានោះទេ។ នៅពេលផ្ទះ កំអែរនិងផេះ បានបាញ់ចេញពីមាត់ភ្នំ ជាមួយនឹងបន្ទុកអគ្គិសនីរាប់លានវុល ទៅក្នុងអាកាស ដែលជាហេតុធ្វើឲ្យមានរន្ទះកើតឡើង បែបនេះ។»
ប៉ុន្តែសម្រាប់ប្រជាជនអ៊ីតាលី នៅក្នុងក្រុង កាតាន (Catane [...]