វារីអគ្គីសនី«ដនសាហុង» បង្កបញ្ហាដល់ពលរដ្ឋកម្ពុជាជាង៦លាននាក់
គំរោងសាងសង់ទំនប់វារីអគ្គីសនី«ដនសាហុង»(Don Sahong Dam) ដែលមានចំងាយត្រឹមតែពីរគីឡូម៉ែត្រពីព្រំដែននៃប្រទេសកម្ពុជា នឹងផ្តល់ផលប៉ះពាល់ដល់ការបំលាស់ទីកន្លែងរកចំណី និងការបន្តរពូជរបស់ត្រីរាប់រយប្រភេទ ប៉ះពាល់លើវិស័យជលផលសំខាន់ៗ ទាំងក្នុងប្រទេសកម្ពុជានិងឡាវខ្លួនឯង ពិសេសប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនរាប់សែននាក់ដែលរស់នៅតាមដងទន្លេមេគង្គ ក៏ដូចជាតាមដៃទន្លេមេគង់ នៃបណ្តាប្រទេសដែលទន្លេនេះឆ្លងកាត់ដែរ រួមមានប្រទេស ថៃ ឡាវ កម្ពុជា និងវៀតណាម។ នេះជាការលើកឡើងរបស់លោក ឈិត សំអាត នាយកប្រតិបត្តិវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum)។
សន្និសិទសារព័ត៌មាន នៅទីស្នាក់ការរបស់វេទិកានៃអង្គការ មិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា កាលពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣។ [...]