យាយពេញយកដើមគរគី មកដាំនៅវត្តភ្នំ ទើសផ្លូវជនស្រវឹង!
ករណីគ្រោះថ្នាក់នេះ បានកើតឡើង នៅវេលា ២ និង ១០ នាទី យប់ទាបភ្លឺ ថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥។ ហេតុការណ៍នេះ បានបង្កឡើង ដោយបុរសពីរនាក់ ដែលបានបើករថយន្ត ប្រភេទម៉ាសដា BT 50 ពណ៍សរ ស្លាកលេខភ្នំពេញ 2AC 3898 ទៅបុកដើមគរគី នៅមុខនាឡិកាវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បណ្តាលឲ្យខូចរថយន្ត ផ្នែកខាងមុខយ៉ាងដំណំ។
សាក្សីដែលបានឃើញហេតុការណ៍ បានអះអាងថា មូលហេតុ ដែលបង្កឲ្យមានគ្រោះថ្នាក់នេះ ទំនងដោយសារ តែបុរសទាំងពីរនាក់ ស្ថិតនៅក្នុងភាពស្រវឹងស្រា ហើយបើកបររថយន្ត ក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុ បត់ស្តាំមិនទាន់ ក៏ជ្រុលទៅបុកដើមគរគី ពេញមួយទំហឹងតែម្តង។ ប៉ុន្តែជាសំណាងល្អ ដែលបុរសម្នាក់ គ្រាន់តែរងរបួសស្រាល ចំណែកម្នាក់ទៀតមិនរបួសទេ។ រីឯរថយន្ដវិញ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
បន្ទាប់ពីបង្កគ្រោះថ្នាក់នេះរួច បុរសទាំងពីរនាក់ ដែលជិះរថយន្តនោះ បានរត់គេចខ្លួនបាត់ស្រមោល [...]