បំផ្ទុះគ្រាប់បែក នៅមុខស្ថានទូតអាមេរិក ក្នុងរដ្ឋធានីប៉េកាំង
បុរសវ័យក្មេងម្នាក់ បានបង្កឲ្យមានការផ្ទុះមួយឡើង នៅខាងមុខស្ថានទូតអាមេរិក ប្រចាំក្នុងប្រទេសចិន។ ហេតុការណ៍ មិនបានបង្កឲ្យមានជនរងគ្រោះណាផ្សេង ក្រៅពីបុរសវ័យក្មេង ខ្លួនឯងនោះឡើយ។ នេះ បើតាមនគរបាលចិន។ អ្នកនៅក្នុងហេតុការណ៍ បានលើកឡើង ពីទិដ្ឋភាពដ៏ព្រឺព្រួច ដែលគ្របដណ្ដប់ ដោយផ្សែងដ៏ខ្មួលខ្មាញ់។
ជនសង្ស័យ ដែលមានអាយុ២៦ឆ្នាំ មានដើមកំណើត មកពីតំបន់ «ម៉ុងហ្គោលីខាងក្នុង» ស្ថិតនៅភាគខាងជើង នៃប្រទេសចិន។ ការិយាល័យសន្ដិសុខសាធារណៈ របស់រដ្ឋធានីប៉េកាំង បានអះអាងថា ជននេះ បានបំផ្ទុះគ្រាប់បែកតូចមួយ ដែលលក្ខណៈប្រហាក់ប្រហែល នឹង«ផាវ» និងបានបង្កឲ្យខ្លួនឯង រងរបួសនៅត្រង់ដៃ។ ជនសង្ស័យត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងមិនមានគ្រោះថ្នាក់ ដល់ជីវិតទេ។
សាក្សីមួយរូប ដែលធ្វើការនៅក្បែរកន្លែងកើតហេតុ បានថ្លែងឡើងថា៖ «យើងបានលឺស្នូរផ្ទុះ យ៉ាងខ្លាំង នៅវេលាម៉ោង ១៣។ យើងបាននាំគ្នាចេញ មកក្រៅ តែនគរបាល [...]