អាជ្ញាធរប្រតិកម្ម រឿងគោអ្នកស្រុកត្រូវឡានគាបអំពៅបោកសម្លាប់
យ៉ាងហោច គោអ្នកស្រុក នៅក្នុងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចំនួន៥ក្បាល ត្រូវបានក្រុមហ៊ុនយួនមួយ សម្លាប់ និងធ្វើឲ្យរបួសធ្ងន់ធ្ងរ។ អ្នកស្រុកជាម្ចាស់គោ បានអះអាងថា បុគ្គលិករបស់ក្រុមហ៊ុននេះ បានប្រើរថយន្ដសម្រាប់គាបអំពៅដាក់លើឡាន ចាប់គាប និងបោកសត្វគោ របស់ពួកគាត់ម្ដងមួយក្បាលៗ យ៉ាងព្រៃផ្សៃ។ ហេតុការណ៍ដ៏អាណោចអាធម បានកើតឡើង នៅវេលាម៉ោង ៤និង៤៥ នាទី ទាបភ្លឺ កាលពីថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៧ម្សិលម៉ិញ។
ម្ចាស់គោ ដែលកំពុងឈរមើលគោរបស់ខ្លួន ខ្លះស្លាប់ និងខ្លះទៀត របួសដាច់មុខ-ច្រមុះ បានរៀបរាប់ថា រឿងរ៉ាវដ៏សហាវព្រៃផ្សៃរបៀបនេះ មិនមែនទើបតែកើតជាលើកទីមួយទេ។ កាលពីលើកមុនៗ ក្រុមហ៊ុនមកពីស្រុកយួនមួយនេះ ធ្លាប់បានដេញចាប់សត្វគោ របស់អ្នកស្រុក នៅពេលដែលសត្វគោទាំងនេះ ចូលទៅក្នុងចំការអំពៅរបស់ក្រុមហ៊ុន និងបន្ទាប់មក បានប្រាប់ម្ចាស់គោ ឲ្យយកប្រាក់មកលោះ [...]