Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

សាលា​ដំបូង​រាជធានី បើក​សវនាកា​លើ​អ្នក​ទាំង​២៣​នាក់​នៅ​ថ្ងៃ​១៨​មេសា

សាលា​ដំបូង​រាជធានី បើក​សវនាកា​លើ​អ្នក​ទាំង​២៣​នាក់​នៅ​ថ្ងៃ​១៨​មេសា

សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាកាជាថ្មីម្តងទៀត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ ខាងមុខនេះ​សម្រាប់​កម្មករ និងអ្នកការពារសិទ្ធិមនុស្សដែលបានចាប់ខ្លួនកាលពីដើមខែមករា ។


អាគារសាលាដំបូងរាជធានីភ្នំពេញ ក្នុងទីតាំងថ្មី។ (រូបថត ឯកសារ)

ប្រព័ន្ធយុត្តិធម៌ - តាមការបញ្ជាក់របស់លោក សំ សុគង់ មេធាវីការពារក្តីអោយ ជនត្រូវចោទ បានអោយដឹងថា សវនាការចំនួន៣ នឹងត្រូវបើកក្នុងពេលតែមួយនៅព្រឹកថ្ងៃទី១៨មេសា ដើម្បីជំនុំជម្រះជនជាប់ចោទទាំង២៣រូប។ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកអង្គជំនុំជម្រះពីរផ្សេងគ្នាសម្រាប់ អ្នកដែលបានចាប់ខ្លួនកាលពីថ្ងៃទី ៣ ខែ​មករា។ សវនាការមួយ សម្រាប់សំណុំរឿង ជា សារ៉ាត់ យន់ សុខជា និង ប៊ូ សារិទ្ធ ខណៈពេលដែលសវនាការ ទី៣ [...]

អ៊ី ឈាន បញ្ជា​ឲ្យ​ចាប់​ខ្លួន​ពលរដ្ឋ​បី​នាក់ ពី​រឿង​ទំនាស់​ដី​ធ្លី?

អ៊ី ឈាន បញ្ជា​ឲ្យ​ចាប់​ខ្លួន​ពលរដ្ឋ​បី​នាក់ ពី​រឿង​ទំនាស់​ដី​ធ្លី?

ប្រជាពលរដ្ឋប្រមាណប្រាំនាក់ ក្នុងនោះមានក្មេងប្រុសម្នាក់អាយុ៤ឆ្នាំ ត្រូវបានចាប់ខ្លួន (ប្រភពមួយទៀត និយាយថា​មានតែបី​នាក់ទេ) និងបួននាក់ផ្សេងទៀត បានរត់ចូលព្រៃ គេចចេញពីការតាមចាប់របស់អាជ្ញាធរក្រុងប៉ៃលិន ក្រោមបញ្ជា​ផ្ទាល់ពីលោកអភិបាលក្រុង អ៊ី ឈាន ក្នុងបញ្ហាទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ដែលអាជ្ញាធរលក់ទៅឲ្យ​ក្រុមហ៊ុន។


ខេត្តប៉ៃលិន។ (រូបថត ឯកសារ)

ដីធ្លី - ព្រះតេជគុណ ឃឹម សំអឿន ព្រះចៅអធិការវត្តមួយក្នុងក្រុងប៉ៃលិន និងជាសមាជិកបណ្តាញព្រះសង្ឃឯករាជ្យ ប្រចាំក្រុងប៉ៃលិន បានមានសង្ឃដីការឲ្យទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ដឹងថា ការចាប់ខ្លួនប្រជាពលរដ្ឋទាំងប្រាំនាក់​ខាងលើ [...]

នៅ​កម្ពុជា បើ​ហ៊ាន​មាន​សម្ដីឲ្យ​ទាស់​ចិត្ត នឹង​ត្រូវ​សន្ដិសុខ​វាយ​បែក​ក្បាល

នៅ​កម្ពុជា បើ​ហ៊ាន​មាន​សម្ដីឲ្យ​ទាស់​ចិត្ត នឹង​ត្រូវ​សន្ដិសុខ​វាយ​បែក​ក្បាល

«ខ្ញុំចង់ប្តឹងដែរតែមិនដឹងប្តឹងទៅខាងណា ព្រោះខ្ញុំគ្មានកំហុសអ្វីសោះ វាមកវាយពាសវាលពាសកាល អញ្ជឹងវាអត់​សម» នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋម្នាក់ ដែលត្រូវបានក្រុមសន្តិសុខវាយ នៅព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ ២០១៤នេះ។


ពលរដ្ឋរងគ្រោះ នឹងវាយតប់របស់ក្រុមសន្ដិសុខស៊ីឈ្នួល កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

បទល្មើស - «បងឯងម៉េចទៅវាយគេ គ្រាន់តែពាក្យសម្តីប៉ុណ្ណឹងបងវាយគេដែរ» នេះជាដើមហេតុដំបូង ថ្លែងរៀប​រាប់ដោយបុរសរងគ្រោះ បន្ទាប់ពីត្រូវបានសន្តិសុខជាច្រើននាក់ព្រួតគ្នា វាយរហូតដល់បែកក្បាល។ បុរសដែល​មាន​ឈ្មោះថា ហេង ឡេង បាន​រៀបរាប់​អោយដឹងទៀតថា លោកទើបនឹងដឹកកូនទៅសាលា [...]

នាវា​បំពាក់​ប្រដាប់​ពិសេស ចេញ​ទៅ​រក​ប្រអប់​ខ្មៅ​នៃ​យន្ដហោះ​បាត់​ខ្លួន

នាវា​បំពាក់​ប្រដាប់​ពិសេស ចេញ​ទៅ​រក​ប្រអប់​ខ្មៅ​នៃ​យន្ដហោះ​បាត់​ខ្លួន

នាវាចម្បាំងមួយរបស់ប្រទេសអូស្ត្រាលី ឈ្មោះ Ocean Shield ដែលបានបំពាក់ដោយ សម្ភារៈរាករកប្រអប់ខ្មៅ ផ្ដល់​ដោយសហរដ្ឋអាមេរិកនោះ ត្រូវចាកចេញពីកំពង់ផែទីក្រុង ផើត (Perth) ទីក្រុងឆ្នេរខាងលិចរបស់ប្រទេស នៅថ្ងៃ​ចន្ទនេះ។ ការចេញ​ទៅស្វែងរកប្រអប់ខ្មៅនេះ ក្នុងខណៈពេលដែលការប្រមូលវត្ថុសង្ស័យ ដែលរកឃើញអណ្ដែត​នៅលើផ្ទៃសមុទ្រ ត្រូវ​បានបញ្ជាក់ថា មិនមែនជាបំណែកនៃយន្ដហោះបាត់ខ្លួននោះទេ។


គ្រឿងយន្ដនិងសម្ភារៈតាមរកប្រអប់ខ្មៅ របស់យន្ដហោះបាត់ខ្លួន។ (រូបថត nbcnews.com)

បាត់យន្ដហោះ - នៅថ្ងៃចន្ទ ទី៣១ ខែមីនានេះ ដើម្បីចូលរួមជាមួយក្រុមរុករកអន្តរជាតិ ដែលទទួលបន្ទុកស្វែងរក​យន្ដហោះ ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនតាំងពីថ្ងៃទី៨ [...]

មេបក្ស​ប្រឆាំង ប្ដេជ្ញា​​រក​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ​នឹង​ការ​គប់​គ្រាប់​បែក

មេបក្ស​ប្រឆាំង ប្ដេជ្ញា​​រក​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ​នឹង​ការ​គប់​គ្រាប់​បែក

លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និងលោកកឹម សុខាជាអនុប្រធាន បានប្តេជ្ញាចំពោះគ្រួសារ​ជន​រងគ្រោះថា ដរាបណាលោកនៅមានដង្ហើម លោកត្រូវតែរកយុត្តិធម៌ជូនជនរងគ្រោះ ឲ្យទាល់តែបាន។


ចេតិយសម្រាប់ឧទ្ទិសឲ្យជនរងគ្រោះនឹងការគប់គ្រាប់បែក នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធយុត្តិធម៌ - ថ្លែងទៅកាន់អ្នកគាំទ្រនាថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៤នេះ ដែលជាថ្ងៃរំលឹកខួបទី១៧នៃ​ព្រិត្តិការណ៍​គប់បែក នៅមុខអតីតរដ្ឋសភា ក្រោយពីបានសម្តែងការសោកស្តាយ  លោក សម រង្ស៊ី បានអះអាងថា «ឥលូវនេះ ជា​ឆ្នាំពិសេស ខ្ញុំមិនដែលមានសង្ឃឹមខ្លាំងជាង ឆ្នាំនេះ ពេលនេះ ឆ្នាំ២០១៤នេះ ខ្ញុំមានជំនឿថាពន្លឺយុត្តិធម៌ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...