
វៀតណាមបង្គាប់ឲ្យកងទ័ពខ្មែរបង្កើតស្នាដៃសិល្បៈ ដើម្បី«យុទ្ធសាមគ្គីភាពវៀតណាម-កម្ពុជា-ឡាវ»
បើតាមការប្រកាស របស់ក្រសួងការពារជាតិកម្ពុជា បានអះអាងថា ស្នាដៃសិល្បៈចំនួន១០ស្នាដៃ ត្រូវបានប្រគល់ជូន ទៅភាគីវៀតណាម ដើម្បីចូលរួម«អបអរសាទរ ខួបលើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត វៀតណាម-កម្ពុជា» ខណៈពិធីរំលឹកខួបនេះ ត្រូវបានប្រារព្ធធ្វើតាំងពីច្រើនខែ កន្លងមកហើយ។
ផ្ទុយទៅវិញ ការផ្សព្វផ្សាយរបស់ទីភ្នាក់ងារព័ត៌មានផ្លូវការ «VNA» របស់វៀតណាម បានបញ្ជាក់ថា ស្នាដៃសិល្បៈទាំងនេះ ត្រូវបានជ្រើសរើសចេញ ពីស្នាដៃប្រកួតប្រជែងទាំង៦០០ របស់ជួរថ្នាក់ដឹកនាំ និងកងទ័ពខ្មែរ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការមួយ បង្កើតឡើងដោយក្រសួងការពារជាតិវៀតណាម តាមរយៈសេនាធិការជំនាញរបស់ខ្លួន គឺ«អគ្គនាយកដ្ឋាននយោបាយ នៃកងទ័ពប្រជាជនវៀតណាម»។
ការប្រគល់ស្នាដៃសិល្បៈទាំង១០ ត្រូវបានលោកឧត្ដមសេនីយ៍ មាស សាវ៉ន អគ្គនាយកនៃអគ្គនាយកដ្ឋានយោធសេវា និងជាប្រធានគណៈកម្មការបំផុសចលនានិពន្ធ អក្សរសិល្ប៍ សិល្បះ ចម្រៀង [...]