Posts in ‘នយោបាយ’ Category

អេង ឆៃអ៊ាង រំលឹក​ពី​ប្រវត្តិ​ថ្ងៃ៧​មករា ព្រោះ«​យួន​ឆ្លាត»

អេង ឆៃអ៊ាង រំលឹក​ពី​ប្រវត្តិ​ថ្ងៃ៧​មករា ព្រោះ«​យួន​ឆ្លាត»

វិនាសកម្ម នៃការកាប់សម្លាប់ពលរដ្ឋខ្លួន នៅក្នុងប្រទេសកម្ពុជា រវាងពីឆ្នាំ១៩៧៥ មកទល់១៩៧៩ មិនមែនមិនត្រូវបានពិភពលោក ទទួលដឹងឮនោះទេ និងថែមទាំង ត្រូវបានដាក់ចូល ទៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ នៅចុងខែកញ្ញា ឆ្នាំ១៩៧៨ នោះទៀតផង។ នេះ ជាការអះអាងបញ្ជាក់ របស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងមានវត្តមាន នៅក្រៅប្រទេស។ 

ការអះអាងរបស់អនុប្រធាន គណបក្សប្រឆាំង បានធ្វើឡើងតប ទៅនឹងការអះអាងមួយ ពីក្នុងចំណោមការអះអាងជាច្រើន ដែលលើកឡើងថា «បើថ្ងៃនោះ គ្មានការរំដោះ តើពលរដ្ឋខ្មែរត្រូវស្លាប់បន្ត ឬត្រូវទុកឲ្យគេសម្លាប់ចោល ផ្តាច់ពូជ?» និងទីបំផុត ផ្ដល់គុណូបការៈ ទៅដល់ថ្ងៃ៧មករា ដែលគណបក្សប្រជាជនកម្ពុជា តែងយកមករំលឹកខួប ជារៀងរាល់ឆ្នាំ។

លោក អេង ឆៃអ៊ាង បានពន្យល់តប ទៅការលើកឡើងខាងលើថា៖ «ករណី របបប៉ុល ពត សម្លាប់មនុស្ស [...]

ចិន​ជឿ​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ឆ្នាំ​ខាង​មុខ នឹង​សេរី-​យុត្តិធម៌​ស្រប​តាម​ឆន្ទៈ​រាស្ត្រ

ចិន​ជឿ​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ឆ្នាំ​ខាង​មុខ នឹង​សេរី-​យុត្តិធម៌​ស្រប​តាម​ឆន្ទៈ​រាស្ត្រ

មិនទាន់បានបោះឆ្នោតផង តែប្រទេសចិនកុម្មុយនីស្ដ៍ ដែលមិនដែលធ្វើការបោះឆ្នោត តាមបែបសេរី និងប្រជាធិបតេយ្យម្ដងសោះ បានចេញមុខមកប្រកាសរួចជាស្រេច ថាការបោះឆ្នោត​ជ្រើសរើសតំណាងរាស្ត្រ នៅក្នុងប្រទេសកម្ពុជា នាឆ្នាំខាងមុខ នឹងមានលក្ខណៈសេរី យុត្តិធម៌ ស្របតាមឆន្ទះប្រជាពលរដ្ឋ។ នេះ បើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានអង់គ្លេស «Reuters» កាលពីម្សិលម៉ិញ។

ទីភ្នាក់ងារព័ត៌មាន បានស្រង់យកសំដី របស់លោក គង់ ស៊ាន់យូ (Kong Xuanyou) អនុរដ្ឋមន្រ្តី​ការ​បទេស​ចិន ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បត្តិម្សិលម៉ិញ មកបញ្ជាក់ថា ចិន​គោរព និង​គាំទ្រ​ចំពោះ​ដំណើរ​អភិវឌ្ឍ​ ដែល​ត្រូវបាន​ជ្រើស​រើស ​ដោយ​ប្រជាពលរដ្ឋ​កម្ពុជា [...]

សម រង្ស៊ី ថា​វីដេអូ​ឃោសនា​ថ្ងៃ​៧មករា ប្រមាថ​ប្រវត្តិសាស្ត្រ និង​រាស្ត្រខ្មែរ

សម រង្ស៊ី ថា​វីដេអូ​ឃោសនា​ថ្ងៃ​៧មករា ប្រមាថ​ប្រវត្តិសាស្ត្រ និង​រាស្ត្រខ្មែរ

ការបញ្ចាំងវីដេអូឃោសនា របស់រដ្ឋាភិបាលកម្ពុជា ស្ដីពីថ្ងៃ៧មករា ដែលមានចំណងជើងថា «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ» ទទួលបានប្រតិកម្មមកវិញ ពីសំណាក់លោក សម រង្ស៊ី ខ្លាំងៗនៅមុននេះបន្តិច ដោយហៅវីដេអូនេះ ជាការប្រមាថមើលងាយប្រវត្តិសាស្ត្រ និងបានចាត់ទុកប្រជាជនកម្ពុជា ថា«មិនដឹងអី» និង«ឆោតល្ងង់»។

អតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រតិកម្មដូច្នេះ នៅលើបណ្ដាញសង្គមទ្វីសធើរ ជាភាសាអង់គ្លេស ដោយមានន័យ ជាខេមរភាសាដូច្នេះថា៖ «វីដេអូឃោសនាចុងក្រោយរបស់ហ៊ុនសែន គឺជាការប្រមាថមើលងាយប្រវត្តិសាស្រ្ត (...) និងជាការប្រមាថចំពោះប្រជាជនកម្ពុជា ដែលត្រូវបាន (លោក ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា) ចាត់ទុកថាជាមនុស្សមិនដឹងអី និងឆោតល្ងង់»។

មេទ័ព​ស្និត CPP ថា​មន្ត្រី CNRP នឹង​រៀបចំ​ទ័ព​នៅ​ព្រំដែន

មេទ័ព​ស្និត CPP ថា​មន្ត្រី CNRP នឹង​រៀបចំ​ទ័ព​នៅ​ព្រំដែន

បន្ទាប់ពីថ្លែងជំរុញ ឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវយកចិត្តទុកដាក់ ទប់ស្កាត់បដិវត្តិពណ៌ ដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍនោះរួច មេទ័ពកំពូលរបស់កម្ពុជា បានបង្ហើបឲ្យដឹងថា មន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួន ពីក្នុងចំណោមមន្ត្រីទាំង១១៨រូប ដែលត្រូវបានហាមឃាត់សិទ្ធិ មិនឲ្យធ្វើនយោបាយចំនួន ៥ឆ្នាំ កំពុងមានគំនិត នឹងរៀបចំបង្កើតតំបន់យោធា នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ដើម្បីប្រឆាំងរដ្ឋាភិបាលស្របច្បាប់។

អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទកម្ពុជា លោក ប៉ុល សារឿន ដែលគេស្គាល់ថា ជាមនុស្សជំនិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ហ្វឹកហ្វឺន ​របស់​កងយោធពល​ខេមរភូមិន្ទ និង​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការងារ​ហ្វឹកហ្វឺន ​ឆ្នាំ ២០១៨ នៅ​ទីអគ្គបញ្ជាការដ្ឋាន ​នៃ​កងយោធពល​ខេមរភូមិន្ទ​ នៃ​ក្រសួង​ការពារ​ជាតិ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៨ [...]

វន់ ពៅ មិន​ទាន់​ឆ្លើយ​ចូលរួម​ឬ​អត់ ក្នុង​«មូលនិធិ​ស៊ីក្លូ»​របស់ ហ៊ុន សែន

វន់ ពៅ មិន​ទាន់​ឆ្លើយ​ចូលរួម​ឬ​អត់ ក្នុង​«មូលនិធិ​ស៊ីក្លូ»​របស់ ហ៊ុន សែន

យ៉ាងណា ក៏លោក វន់ ពៅ នៅមិន​ទាន់​សម្រេច​ចិត្ត​​ នៅឡើយថា គួរ​ចូល​រួម ​ឬ​អត់ ជាមួយគម្រោង ដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ របស់លោក ហ៊ុន សែន។ ភ្ញាក់ផ្អើលដោយសារតែគេដឹងថា មនុស្សដែលលោក ហ៊ុន សែន ហៅឲ្យចូលរួម​ធ្វើគម្រោង​ជាមួយ​រូបនេះ គឺជាប្រធានសមាគមមួយរូប ដែលមាននិន្នាការប្រឆាំងលោក ហ៊ុន សែន និងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា និងថែមទាំងជាអ្នកចេញមុខ ដឹកនាំការធ្វើបាតុកម្ម នៅអំឡុងចុងឆ្នាំ២០១៣ ចូលមកដើមឆ្នាំ២០១៤ នោះផង។

ថ្លែងក្នុងជំនួប​ជាមួយ​កម្មករ ​ជាង​១​ម៉ឺន​នាក់ ក្នុង​ព្រឹក​ថ្ងៃ​ទី ០៣ មករា​នេះ បុរសខ្លាំងកម្ពុជាបានប្រកាសបង្កើតមូលនិធិ ដើម្បីជួយទ្រទ្រង់ដល់អ្នកធាក់ស៊ីក្លូ នៅកម្ពុជា ដោយចាប់ផ្ដើមជាមួយទឹកប្រាក់ ១០០លានរៀន និងការបង់ប្រាក់ ១០លានរៀលបន្ថែមទៀត ជារៀងរាល់ខែ។

លោក ហ៊ុន សែន មិនបានបញ្ជាក់ទេថា តើប្រាក់សម្រាប់ដាក់ចូល ទៅក្នុងមូលនិធិនេះ នឹងបានមកដោយរបៀបណានោះទេ តែមូលនិធិ​នេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...