Posts in ‘នយោបាយ’ Category

EU ​ដាក់​ឱសានវាទ​ទៅ​រដ្ឋាភិបាល​កម្ពុជា មុន​ដាក់​ទណ្ឌកម្ម

EU ​ដាក់​ឱសានវាទ​ទៅ​រដ្ឋាភិបាល​កម្ពុជា មុន​ដាក់​ទណ្ឌកម្ម

ក្រុមប្រឹក្សានៃសហភាពអ៊ឺរ៉ុប ដែលជាក្បាលម៉ាស៊ីនដឹកនាំសហភាពអ៊ឺរ៉ុប (ឬនិយាយម្យ៉ាងទៀត ជារដ្ឋាភិបាលនៃសហភាពអ៊ឺរ៉ុប) បានចេញសេចក្ដីសន្និដ្ឋានមួយមាន១១ចំណុច ព្រមានរដ្ឋាភិបាលកម្ពុជាខ្លាំងៗ ចំពោះសភាពការណ៍នយោបាយកម្ពុជាសព្វថ្ងៃ ដែលក្រុមប្រឹក្សាបានពន្យល់ថា មានភាពអាក្រក់ជាទីបំផុត។ 

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរួមមួយ ដែលបានចេញផ្សាយ នៅបន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នៃបណ្ដារដ្ឋមន្ត្រីការបរទេសអ៊ឺរ៉ុប ក្នុងថ្ងៃចន្ទទី២៦ ខែកុម្ភៈនេះ បានសរសេរដាក់ឱសានវាទ ទៅកាន់របបដឹកនាំក្រុងភ្នំពេញថា៖ «ប្រសិនជាស្ថានភាព មិនមានភាពប្រសើរឡើងវិញទេ ក្រុមប្រឹក្សាអ៊ឺរ៉ុបនឹងចាត់វិធានការ ដោយផ្ទាល់ និងចំទិសដៅដ៏សំខាន់ៗជាច្រើន»។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា [...]

ភរិយា កែម ឡី ទោមនស្ស​នឹង​ការ​បង្កើត​គណបក្ស កែម ឡី

ភរិយា កែម ឡី ទោមនស្ស​នឹង​ការ​បង្កើត​គណបក្ស កែម ឡី

«ខ្ញុំមិនសប្បាយចិត្តទេ ដែលឮថា [មានការ]បង្កើតគណបក្ស កែម ឡី» នេះ ជាការអះអាងឡើង របស់ភរិយាលោក កែម ឡី គឺអ្នកស្រី ប៊ូ រចនា នៅចំពោះការប្រកាសរបស់លោក កែម រិទ្ធិសិត ប្អូនប្រុសលោក កែម ឡី ក្នុងការបង្កើតគណបក្សមួយ ដាក់ឈ្មោះបងប្រុសរបស់លោក ដែលត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់ កាលពីខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ ដែលត្រូវបានប្រព័ន្ធឃោសនា ស្និតរដ្ឋាភិបាលកម្ពុជា យកមកផ្សព្វផ្សាយ កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ បានឲ្យដឹងថា លោក កែម រិទ្ធិសិត បានបញ្ជាក់ពីគោលបំណង នៃការបង្កើតគណបក្សនេះ គឺដើម្បី«យកទស្សនទានល្អៗ របស់លោកបណ្ឌិត ទៅបន្តចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ»។

ប្អូនប្រុសលោក កែម ឡី រូបនេះ ដែលមិនអាចស្វែងរកជួប ដើម្បីសុំប្រតិកម្មដោយផ្ទាល់នោះ បានសរសេរនៅក្នុងលិខិតនោះទៀតថា៖ «ការបង្កើតគណបក្ស កែម ឡី ស្របតាមច្បាប់ គឺដើម្បីទប់ស្កាត់ ដល់ក្រុមជ្រុលនិយមមួយចំនួន [...]

ក្រុម​រដ្ឋមន្ត្រីការបរទេស​នឹង​សម្រេច​ឲ្យ​អ៊ឺរ៉ុប​ ដាក់​ទណ្ឌកម្ម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា

ក្រុម​រដ្ឋមន្ត្រីការបរទេស​នឹង​សម្រេច​ឲ្យ​អ៊ឺរ៉ុប​ ដាក់​ទណ្ឌកម្ម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា

ប្រភពច្បាស់ការមួយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបាននៅ​ល្ងាច​ថ្ងៃសៅរ៍ ទី ២៤ ខែកុម្ភៈនេះ បានអះអាងថា ក្រុមរដ្ឋមន្ត្រីការបរទេស នៃបណ្ដាប្រទេសក្នុងសហភាពអ៊ឺរ៉ុប នឹងធ្វើការជួបប្រជុំគ្នា នៅថ្ងៃចន្ទទី២៦ ខែកុម្ភៈ​ខាងមុខនេះ នារាជធានី ប្រ៊ុយស៊ែល ប្រទេសប៊ែលហ្សិក ដើម្បីសម្រេចជាឯកច្ឆន្ទ ស្នើឲ្យស្ថាប័នមានសមត្ថកិច្ចអ៊ឺរ៉ុប អនុវត្តទណ្ឌកម្មទាំងឡាយ ប្រឆាំងរដ្ឋាភិបាលក្រុងភ្នំពេញ។

កាលពីម្សិលម៉ិញ អ្នកនាំពាក្យក្រសួងការបរទេសបារាំង បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ឲ្យដឹងថា កិច្ចប្រជុំកំពូលនោះ ដែលនឹងធ្វើឡើង ក្នុងក្របខណ្ឌក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការបរទេស នៃសហភាពអ៊ឺរ៉ុប (Conseil Affaires Etrangères) ក៏មានវត្តមានចូលរួម របស់លោក ហ្សង់ អ៊ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) រដ្ឋមន្ត្រីការបរទេស នៃប្រទេសបារាំងដែរ។ បើតាមសេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ក្រុមរដ្ឋមន្ត្រី នៃបណ្ដាប្រទេសនៅអ៊ឺរ៉ុប [...]

CIA និង​ចារកម្ម​អាមេរិក​១៦​ស្ថាប័ន​ចាត់ ហ៊ុន សែន ជា​មេដឹកនាំ​បង្ក​ការ​គម្រាម​កំហែង​តំបន់

CIA និង​ចារកម្ម​អាមេរិក​១៦​ស្ថាប័ន​ចាត់ ហ៊ុន សែន ជា​មេដឹកនាំ​បង្ក​ការ​គម្រាម​កំហែង​តំបន់

របាយការណ៍កម្រាស ២៨ទំព័រ ដែលចេញផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ដោយសហព័ន្ធចារកម្មជាតិ (National Intelligence) របស់សហរដ្ឋអាមេរិក បានចាត់ទុកលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅក្នុងបញ្ជីនៃក្រុមមេដឹកនាំ ដែល«បង្កការគម្រាមកំហែងតំបន់» និងបានសរសេរពន្យល់ ដោយសង្ខេបថា បុរសខ្លាំងកម្ពុជា នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ ដើម្បីធានានូវការបន្តកាន់អំណាច ដ៏យូរអង្វែងរបស់លោក និងក្រុមគ្រួសាររបស់លោកទៅមុខទៀត។

របាយការណ៍ ដែលមានដាក់ចំណងជើង «ការ​វាយ​តម្លៃ របស់បណ្ដាភ្នាក់ងារ​ចារកិច្ចអាមេរិក ទៅលើ​ការ​គំរាមកំហែង​ជា​សាកល» និងដែលចុះហត្ថលេខា ដោយនាយកការិយាល័យចារកម្មជាតិ លោក ដានីញ៉ែល ខូតស៍ (Daniel R. Coats) បានសរសេរថា៖ «មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ​នឹងធ្វើការបង្ក្រាប [...]

ហ៊ុន សែន ជូនពរ​តែ​ចិន!

ហ៊ុន សែន ជូនពរ​តែ​ចិន!

តើជនជាតិយួន និង«បងប្អួនខ្មែរកាត់យួន» ដែលរស់នៅគគោក ក្នុងប្រទេសកម្ពុជា ឈប់ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្វាយខ្វល់ទៀតហើយឬ? នៅក្នុងសំណេរជូនពរឆ្នាំថ្មី ឆ្នាំប្រពៃណីចិន-យួន នៅលើបណ្ដាញសង្គម កាលពីប៉ុន្មានម៉ោងមុន លោក ហ៊ុន សែន បានសរសេរ ផ្ដល់ការជូនពរទៅតែ «បងប្អូនខ្មែរកាត់ចិន» និង«ជនរួមជាតិ» របស់លោកណា ដែល​ចូលរួម​អបអរ​ពិធី​បុណ្យ​នេះ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន សរសេរថា៖ «នៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំចិននេះ ខ្ញុំនិងភរិយាសូមជូនពរ ដល់បងប្អូនខ្មែរកាត់ចិនទាំងអស់ និងជនរួមជាតិ ដែលចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុភមង្គល ព្រមទាំងមានលាភសំណាង លុយកាក់ហូរចូល គ្រប់ៗក្រុមគ្រួសារកុំបីខាន»។

ពិធីបុណ្យចូលឆ្នាំចិន-យួន នឹងមកដល់ ក្នុងថ្ងៃសុក្រ ទី១៦ ខែកុម្ភៈនេះ ហើយត្រូវបានបណ្ដាជនចិន-យួន នៅជុំវិញពិភពលោក ធ្វើការប្រារព្ធ ដោយការសែនព្រេន និងជួបជុំផឹកស៊ី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...