Posts in ‘នយោបាយ’ Category

ព្រះរាជា​ចេញ​រាជសារ​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត

ព្រះរាជា​ចេញ​រាជសារ​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត

ព្រះមហាក្សត្រកម្ពុជា ដែលមានតែរាជបល្ល័ង្គ និងគ្មានអំណាច បានចេញព្រះរាជសារ​មួយ ដែលចុះព្រហស្ថលេខា តាំងពីថ្ងៃទី១៨ ខែឧសភា អំពាវនាឲ្យជនរួមជាតិខ្មែរទាំងអស់ ចេញទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។

ក្នុងព្រះរាជសារ ដែលទើបនឹងចេញផ្សាយ នៅល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា៖ «ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿង ថ្កើនថ្កានលើគ្រប់វិស័យ»។

ព្រះរាជបន្ទូល របស់ព្រះមហាក្សត្រកម្ពុជា បានវាយតម្លៃ​ ទុកជាមុនរួចជាស្រេច ថាការបោះឆ្នោតជាតិ ក្នុងខែកក្កដានេះ ជា«ការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ [...]

ឌុយតែតេ ប្រាប់​អ្នកជំនាញ អ.ស.ប ម្នាក់ ឲ្យ​«ទៅ​ចុះ​នរក»

ឌុយតែតេ ប្រាប់​អ្នកជំនាញ អ.ស.ប ម្នាក់ ឲ្យ​«ទៅ​ចុះ​នរក»

សំដីមិនសំចៃមាត់ របស់ប្រធានាធិបតីហ្វីលីពីន បានបង្កការភ្ញាក់ផ្អើលជាថ្មីទៀត នៅជុំវិញពិភពលោក។ លើកនេះ អ្នករងគ្រោះ គឺជាអ្នករាយការណ៍ពិសេសមួយរូប របស់អង្គការសហប្រជាជាតិ លោក «Diego Garcia-Sayan‍‍‌‍» បន្ទាប់ពីមន្ត្រីជំនាញរូបនេះ ធ្វើការរិះគន់លោកប្រធានាធិបតី នៅក្នុងរបាយការណ៍មួយ ថាបានស្ថិត​នៅពីក្រោយ​ការដកអ្នកស្រី «Maria Lourdes Sereno» ប្រធានតុលាការកំពូលចេញពីតំណែង កាលពីខែឧសភាកន្លងទៅ។

លោក «Diego Garcia-Sayan‍‍‌‍» ដែលត្រូវធ្វើអង្កេត ទៅលើឯករាជ្យភាព របស់ចៅក្រម និងមេធាវី នៅក្នុងប្រទេសហ្វីលីពីន បានចោទលោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីន ថាបានប្រើឥទ្ធិពល និងបាតដៃរបស់ខ្លួន ដើម្បីកំចាត់អ្នកស្រី «Maria Lourdes Sereno»។ អ្នកជំនាញ អ.ស.ប រូបនេះ បានហៅទង្វើនេះ ថាជា«ការវាយប្រហារ យ៉ាងឃោឃៅ» ប្រឆាំងនឹងអំណាចតុលាការ។

នៅចំពោះការចោទប្រកាន់ខាងលើ លោក ឌុយតែតេ [...]

ត្រាំ បញ្ជាក់​ថា​នឹង​មាន​ជំនួប​ជាមួយ គីម នៅ​ថ្ងៃ​១២មិថុនា

ត្រាំ បញ្ជាក់​ថា​នឹង​មាន​ជំនួប​ជាមួយ គីម នៅ​ថ្ងៃ​១២មិថុនា

បន្ទាប់ពីទទួលជួប ជាមួយដៃស្ដាំលោក គីម ជុង-អ៊ុន (Kim Jong-Un) គឺលោកឧត្ដមសេនីយ៍ គីម យ៉ុង-ចុល (Kim Yong Chol) នៅសេតវិមានរួច លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក បានថ្លែងអះអាង ទៅកាន់ក្រុមអ្នកយកព័ត៌មានថា ប្រទេសកូរ៉េកុម្មុយនីស្ដិ៍ មានបំណងក្នុងការរំសាយ​អាវុធនុយក្លេអ៊ែរ ហើយលោកបានទស្សន៍ទាយទុកថា កិច្ចសន្ទនាជាមួយក្រុង ព្យុងយ៉ាង នឹងជា​«ដំណើរការ ដែលពោរពេញដោយភាពជោគជ័យ»។

ប្រធានាធិបតី ដែលអះអាងថា បានទទួលលិខិតរបស់លោក គីម ជុង-អ៊ុន តាមរយៈលោក គីម យ៉ុង-ចុល នោះ បានថ្លែងសន្យាទៀតថា នៅក្នុងជំនួបខាងមុខនេះ សហរដ្ឋអាមេរិក នឹងមិនដាក់កំហិត ជាថ្មីទៀត ទៅលើកូរ៉េខាងជើងនោះទេ។

លោក ត្រាំ បានថ្លែងឡើងដូច្នេះ នៅលើសួនច្បារនៃសេតវិមាន បន្ទាប់ពីបានជូនលោក គីម យ៉ុង-ចុល ឲ្យឡើងរថយន្ដរួច។ លោកថា៖ «ខ្ញុំឈប់ចង់ប្រើពាក្យ "គំនាបជាអតិបរិមា"។ ខ្ញុំឈប់ចង់ប្រើពាក្យនេះទៀត។ យើងបានយល់ពីគ្នា។ [...]

ហ៊ុន សែន ថា​ទ្រង់ រណឫទ្ធិ សុំខ្ចី​លុយ​ជាង១លាន​ដុល្លារ​ពី​លោក

ហ៊ុន សែន ថា​ទ្រង់ រណឫទ្ធិ សុំខ្ចី​លុយ​ជាង១លាន​ដុល្លារ​ពី​លោក

ការសន្យារបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដែលថា នឹងដោះស្រាយបំណុល ជូនប្រជាពលរដ្ឋ ប្រសិនណាជាគណបក្សហ្វុនស៊ីនប៉ិច ​របស់ទ្រង់ឈ្នះឆ្នោតនោះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថា ជាការឃោសនាបោកប្រាស់។ បន្ថែមពីការលើកឡើងខ្លាំងៗនេះ លោក ហ៊ុន សែន នៅបានវាយបកទៅវិញ ដោយគម្រាមយកលិខិតខ្ចីប្រាក់ របស់ព្រះអង្គម្ចាស់ យកមកបង្ហោះជាសាធារណៈ នៅលើបណ្ដាញសង្គម និងថាទឹកប្រាក់កម្ចីនោះ មានចំនួន ១លាន ៣សែន ៥ម៉ឺនដុល្លារអាមេរិក។

បើទោះជាលោកនាយករដ្ឋមន្ត្រី មិនបានបញ្ចេញឈ្មោះ ថាអ្នកសុំខ្ចីប្រាក់នោះ ជាព្រះរាជបុត្រច្បង ​របស់អតីតព្រះមហាក្សត្រក៏ដោយ ក៏ការលើកឡើងរបស់លោក ត្រូវបានគេដឹងថា គឺសំដៅទៅព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ តែមួយអង្គគត់។ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដែលមានបន្ទូល កាលពីថ្ងៃអាទិត្យ ទី២៧ ខែឧសភា ចុងសប្ដាហ៍មុន នៅក្នុងជំនួបជាមួយប្រជាពលរដ្ឋ នៅខេត្តតាកែវថា នៅពេលគណបក្សហ្វ៊ុនស៊ីនប៉ិចរបស់ទ្រង់ឈ្នះឆ្នោត [...]

ពូទីន នឹង​ចេញពី​តំណែង​នៅ​ឆ្នាំ២០២៤ តែ​​មិន​អស់​អំណាច​ទេ!

ពូទីន នឹង​ចេញពី​តំណែង​នៅ​ឆ្នាំ២០២៤ តែ​​មិន​អស់​អំណាច​ទេ!

លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន (Vladimir Poutine) អាចនឹងមិនទទួលឯកត្តកម្ម ជាមេដឹកនាំ​ដែលស្ថិតក្នុងតំណែងយូរជាងគេ ក្នុងពិភពលោកទេ តែលោកអាចទទួលឯកត្តកម្ម ថាជាបុរសខ្លាំងរ៉ូស្ស៊ី ដែលមានអំណាចយូរជាងគេ។ លោក ពូទីន នឹងចេញពីតំណែងជាប្រធានាធិបតី នៃសហព័ន្ធរ៉ូស្ស៊ី ហើយអាចមកធ្វើជានាយករដ្ឋមន្ត្រី ជាថ្មីឡើងវិញ ដូចដែលលោកបានធ្វើរួចហើយ កាលពីឆ្នាំ២០០៨។

ខាងលើនេះ ជាការបង្ហើបឲ្យដឹងរបស់លោក វ្លាឌីមៀរ ពូទីន កាលពីចុងសប្ដាហ៍នេះ នៅក្នុងវេទិកាសេដ្ឋកិច្ច ក្រុងស៊ាំងភេធើស្បួរ (Saint-Pétersbourg - ភាគខាងលិចរ៉ូស្ស៊ី) តបនឹងសំនួរបស់អ្នកកាសែត ដែលចង់ដឹងថា តើលោកនឹងពិតជាចាកចេញ ពីតំណែងជាប្រធានាធិបតី នៅឆ្នាំ២០២៤ ចុងអាណត្តិនេះ ឬយ៉ាងណា។

បុរសខ្លាំងរ៉ូស្ស៊ី បានថ្លែងឡើងថា៖ «ខ្ញុំតែងតែគោរព និងនៅតែគោរពរដ្ឋធម្មនុញ្ញ របស់ប្រទេសរ៉ូស្ស៊ី។ នៅក្នុងរដ្ឋធម្មនុញ្ញ បានចែងយ៉ាងច្បាស់ថា មិនអាចកាន់តំណែង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...