Posts in ‘សម្រាំងវិទ្យាសាស្ត្រ បច្ចេកវិទ្យា’ Category

យន្ដហោះ​ដឹក​ទំនិញ​ទំហំ​យក្ស​របស់​«Airbus» រាង​ដូច​ត្រី​បាឡែន

យន្ដហោះ​ដឹក​ទំនិញ​ទំហំ​យក្ស​របស់​«Airbus» រាង​ដូច​ត្រី​បាឡែន

មិនមែនជាការស្រមើស្រមៃឡើយ។ នេះ ជាយន្ដហោះដឹកយន្ដហោះ! របស់សហគ្រាសផលិតយន្ដហោះ «Airbus» របស់អ៊ឺរ៉ុប ដែលមានឈ្មោះពេញ «Airbus Beluga XL» និងមានរូបរាង ដូចជាត្រីបាឡែន ដែលហោះហើរនៅក្នុងវេហា។ យន្ដហោះនេះ ត្រូវបានបង្កើតឡើង ដើម្បីដឹកជញ្ជូនសម្ភារៈ ដែលមានទំហំធំៗ ដូចយ៉ាងតួយន្ដហោះ ដែលត្រូវបានតម្លើងរួច ហើយត្រូវបញ្ជូនទៅឲ្យអ្នកបញ្ជាទិញ។

ទំហំខ្លួនរបស់យន្ដហោះ «Beluga XL» មានទទឹងខ្លួន (ពីចុងស្លាបម្ខាង ទៅចុងស្លាបម្ខាងទៀត) ប្រវែង៦០,៣ម៉ែត្រ - បណ្ដោយ ប្រវែង៦៣,១ម៉ែត្រ និងកំពស់ ប្រវែង១៨,៩ម៉ែត្រ (ប្រហែលនឹងផ្ទះល្វែងនៅកម្ពុជា ពី៥ទៅ៦ជាន់)។

ជាមួយនឹងទម្ងន់ខ្លួន ដែលធ្ងន់រួចស្រេចដល់ទៅ ២២៧តោន (២២៧ ០០០ គីឡូក្រាម) នោះ យន្ដហោះដ៏ធំខាងលើ អាចទទួលផ្ទុកបានទំនិញ ឬផលិតផលផ្សេង ដែលមានទម្ងន់ ៥៣តោន (៥៣ ០០០គីឡូក្រាម) [...]

អាយហ្វូន X នឹង​មាន​លក់​ជា​ផ្លូវ​ការ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា​ត​ទៅ

អាយហ្វូន X នឹង​មាន​លក់​ជា​ផ្លូវ​ការ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា​ត​ទៅ

ជាដំណឹងល្អមួយ សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទដៃ ដែលស្រឡាញ់ចូលចិត្ត ទូរស័ព្ទទំនើបចេញក្រោយបំផុត របស់«Apple» ក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យា របស់អាមេរិក។ ជាពិសេស សម្រាប់ប្រិយមិត្តនៅក្នុងប្រទេសចំនួន១៤ នឹងមានសេចក្ដីរីករាយថា ទូរស័ព្ទ អាយហ្វូន «iPhone X» ជំ​នានថ្មីចេញចុងក្រោយបង្អស់ នឹងមានលក់ជាផ្លូវការ នៅក្នុងប្រទេសផងខ្លួន ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខនេះតទៅ។ នេះ បើតាមការប្រកាសព័ត៌មាន របស់ក្រុមហ៊ុន អៀបផល នៅថ្ងៃនេះ។

ប្រទេសទាំង១៤ រួមមាន៖ អាហ្វ្រិកខាងត្បូង អាល់បានី បូស្នៀ កម្ពុជា កូរ៉េខាងត្បូង កូសូវ៉ូ អ៊ីស្ត្រាអែល ម៉ាកាវ (ចិន) ម៉ាសេដ័ន ម៉ាឡេស៊ី ម៉ុងតេណេហ្គូ ស៊ែប៊ី ថៃ និងទួរគី។ ប្រទេសអ៊ីស្ត្រាអែល នឹងមានលក់ទូរស័ព្ទខាងលើ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ខណៈប្រទេស១៣ផ្សេងទៀត នឹងមានលក់ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា តទៅ។

ហ្វេសប៊ុក កំពុង​សាក​ល្បង​ជញ្ជាំង​បែង​ចែក​ថ្មី នៅ​កម្ពុជា​និង​ប្រទេស​៥ទៀត

ហ្វេសប៊ុក កំពុង​សាក​ល្បង​ជញ្ជាំង​បែង​ចែក​ថ្មី នៅ​កម្ពុជា​និង​ប្រទេស​៥ទៀត

ដំណឹងនេះនឹងជា«គ្រោះថ្នាក់ធ្ងន់ធ្ងរ» សម្រាប់សហគ្រាសក្រុមហ៊ុនយ៉ាងច្រើន ជាពិសេសស្ថាប័នសារព័ត៌មាន ដែលដកដង្ហើមរស់ ចេញតែពីបណ្ដាញសង្គម។ ហ្វេសប៊ុក បណ្ដាញសង្គមធំជាងគេ នៅលើផែនដីយើងនេះ កំពុងយកប្រទេសចំនួន៦ មកធ្វើការសាកល្បង ក្នុងការបែងចែកជញ្ជាំងបច្ចុប្បន្នភាព របស់បណ្ដា​អ្នកប្រើប្រាស់របស់ខ្លួន។

អ្នកប្រើប្រាប់បណ្ដាញសង្គម នៅក្នុងប្រទេសទាំង៦ ដែលរួមមានកម្ពុជា ស្រីលង្កា បូលីវី សែរប៊ី ស្លូវាក និងហ្គាតឺម៉ាឡា មិនអាចមើលឃើញការបង្ហោះផ្សាយ ពីការបង្ហោះផ្សាយដំណឹង របស់ទំព័រហ្វេសប៊ុកទាំងឡាយ (រាប់ទាំងទំព័រផ្ទាល់ខ្លួន សហគ្រាស ស្ថាប័នរដ្ឋ  ឬស្ថាប័នសារព័ត៌មាន) ដែលអ្នកប្រើប្រាស់ បានចុុច«Like» ដើម្បីបានឃើញការបង្ហោះដូចគ្នានេះ កាលពីពេលមុនៗមកទេ។ ដើម្បីអាចចូល ទៅរកមើលការបង្ហោះផ្សាយទាំងនេះបាន អ្នកប្រើប្រាស់ហ្វេសប៊ុក ចាំបាច់ត្រូចចុចចូល ទៅក្នុងផ្នែកមួយហៅថា «Explore Feed»។

សេចក្ដីប្រកាសព័ត៌មានមួយ [...]

គេហទំព័រ​ក្រសួង​ទេសចរណ៍​រង​ការ​ប្លន់ ដើម្បី​​លក់​ថ្នាំ​ VIAGRA

គេហទំព័រ​ក្រសួង​ទេសចរណ៍​រង​ការ​ប្លន់ ដើម្បី​​លក់​ថ្នាំ​ VIAGRA

មកដល់ថ្ងៃនេះ គេហទំព័រ «tourismcambodia.org» របស់ក្រសួងទេសចរណ៍កម្ពុជា មិនទាន់មានសកម្មភាព ត្រឡប់មករកភាពប្រក្រតី បាននៅឡើយ។ គេមិនអាចចូល​ទៅបើក ឬចូលទៅពិគ្រោះគេហទំព័រនេះបានទេ នៅនាទីនេះ។

ប៉ុន្តែទិន្នន័យថតទុក របស់គេហទំព័ររុករកល្បីៗ ដូចយ៉ាង «Google.com» «Yahoo.com» និង «Bing.com» ជាដើម បានបញ្ជាក់ថា គេហទំព័ររបស់ក្រសួងទេសចរណ៍មួយនេះ បានរងគ្រោះនឹងការវាយប្រហារ តាមបច្ចេកវិទ្យា (ហៅជាភាសាអង់គ្លេស Hack) ដើម្បីយកទៅបង្ហោះសារ លក់ថ្នាំ«Viagra» ដែលគេស្គាល់ថា ជាថ្នាំភ្ញោចតណ្ហា នៅក្នុងការរួមភេទ។

លទ្ធផលថតទុកទាំងនោះ បានបង្ហាញពីរូបសញ្ញា របស់ក្រសួងទេសចរណ៍កម្ពុជា និងអក្សរ «Kingdom Of Wonder» ជាមួយនឹង²បញ្ជីលក់ថ្នាំវីយ៉ាហ្គ្រា» នៅទូទាំងពិភពលោក សម្រាប់ច្រើនប្រទេស ដូចជានៅប្រទេសកាណាដា ឥណ្ឌា ឬនៅប្រទេសអាហ្វ្រិកខាងត្បូង។ សារផ្សព្វផ្សាយនោះ មានសរសេរថែមទៀតថា ”សិទ្ធិឯកជនផ្ដាច់មុខ” និង [...]

ចោរ​ថ្លើម​ធំ​ប្លន់​ទំព័រ​ហ្វេសប៊ុក​ក្រសួង​យុត្តិធម៌ និង​អ្នក​នាំ​ពាក្យ

ចោរ​ថ្លើម​ធំ​ប្លន់​ទំព័រ​ហ្វេសប៊ុក​ក្រសួង​យុត្តិធម៌ និង​អ្នក​នាំ​ពាក្យ

មកទល់នឹងម៉ោងនេះ វីដេអូចំនួនពីរ កំពុងមានវត្តមាននៅឡើយ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងយុត្តិធម៌កម្ពុជា។ វីដេអូទាំងពីរនោះ ជាការថតបង្ហាញ ពីសកម្មភាពឃោសនារបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានបង្ហោះផ្សាយផ្ទាល់ នៅលើទំព័រហ្វេសប៊ុក របស់អតីតប្រធានគណបក្ស លោក សម រង្ស៊ី ហើយត្រូវបានយកមកចែករំលែក នៅលើទំព័រហ្វេសប៊ុករបស់ក្រសួងខាងលើ។

សម្រាប់លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានពន្យល់​នៅ​ក្នុង​ពាក្យ​បណ្ដឹង​មួយច្បាប់ ឡើងទៅលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថា សកម្មភាពនេះ ជាការប្លន់ (Hack) ទំព័រហ្វេសប៊ុក របស់ក្រសួង។ អ្នកនាំពាក្យបានសរសេរ នៅក្នុងពាក្យបណ្ដឹង ដាច់ដោយឡែកមួយទៀត ថាទំព័រហ្វេសប៊ុក ឈ្មោះ «Kim Santepheap - ​គឹម សន្តិភាព» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...