Posts in ‘សុខភាព អនាម័យ’ Category

ពរ​ពោះ​កូន​ភ្លោះ​របស់​អ្នក​ដទៃ ដោយ​កំហុស​គ្រូ​ពេទ្យ

ពរ​ពោះ​កូន​ភ្លោះ​របស់​អ្នក​ដទៃ ដោយ​កំហុស​គ្រូ​ពេទ្យ

នៅប្រទេសអ៊ីតាលី ស្ត្រីម្នាក់បានពរពោះកូនភ្លោះ របស់អ្នកដទៃ តាំងពីខែធ្នូឆ្នាំទៅម៉ិញមក បន្ទាប់ពីការផ្លាស់ប្ដូរ មេ​ជីវិតគ្នាមួយ ត្រូវបានធ្វើដោយមិនសមប្រកប នៅពេលដែលស្ត្រីរងគ្រោះរូបនេះ បានបណ្ដុះមេជីវិត​ញី-ឈ្មោល​ដើម្បី​បានពរពោះ ព្រោះតែចង់បានកូន។


គភ៌របស់ស្ត្រីមានផ្ទៃពោះ។ (រូបថត AFP)

វេជ្ជសាស្ត្រ -  មណ្ឌលវេជ្ជសាស្ត្រមួយ ស្ថិតក្នុងនៅរដ្ឋធានីរ៉ូម ប្រទេសអ៊ីតាលី ដែលជាដើមហេតុនៃការប្រព្រឹត្តិ​កំហុសដ៏ធ្ងន់ធ្ងរនេះ ត្រូវបានដាក់ឲ្យស្ថិតក្រោមការឃ្លាំមើល របស់ប្រព័ន្ធត្រួតពិនិត្យសុខាភិបាលរបស់ប្រទេស ហើយ​សកម្មភាព​ជំនាញរបស់មណ្ឌលសុខភាព ដែលទាក់ទងនឹងការផ្លាស់ប្ដូរមេជីវិត ក៏ត្រូវបានផ្អាកដែរ។ នៅថ្ងៃអាទិត្យ​ទី១៣ ខែមេសាកន្លងមកនេះ [...]

៧ចំនុច ដែល​ត្រូវ​ហាម​ឃាត់​​កុមារ កុំ​​ឲ្យ​នៅ​តែ​​ពី​មុខ​​«អេក្រង់»​

៧ចំនុច ដែល​ត្រូវ​ហាម​ឃាត់​​កុមារ កុំ​​ឲ្យ​នៅ​តែ​​ពី​មុខ​​«អេក្រង់»​

«អេក្រង់»ដែលជាកញ្ចក់មានរូបភាព បិតពីលើសម្ភារះជាច្រើន ដូចជាម៉ាស៊ីនកំព្យូទ័រ ទូរទស្សន៍ ទូរស័ព្ទ ក្ដាបញ្ជា ឬ ម៉ាស៊ីន​ល្បែងហ្គេម តែងមានផលប៉ះពាល់តិចឬច្រើន ទៅលើកុមារ។ ស្ថិតនៅក្នុងវ័យដែលចង់ដឹង​ ចង់ឃើញ ចង់​យល់ពីអ្វីៗ​ទាំងអស់នេះ កុមារភាគច្រើនបែរជាត្រូវរងគ្រោះ ក្នុងពេលប្រើប្រាស់ម៉ាស៊ីនអស់ទាំងនេះ ប្រសិន​ជាគេ​មិនបានគិតទៅដល់ ការកំណត់វិធានការ«ការពារ» អោយបានច្បាស់លាស់។ «វិធានការ» ដែលជារឿងដ៏សំខាន់ សម្រាប់ឪពុកម្ដាយគ្រប់រូប នៅក្នុងពិភពលោកតោងស្វែងយល់ និងអនុវត្តន៍តាម។


សូមកុំអោយសម្ភារះបញ្ជាកូនអ្នកបាន នៅមុនអ្នកអាចធ្វើបានដែរនោះ។ រូបភាព 3D។

សម្រាប់ប្រទេសដែលមានវិស័យបច្ចេកវិទ្យា កាន់តែជឿនលឿន និងសម្បូរបែប អ្នកជំនាញបានរកឃើញថា កុមារ​បាន​យកពេលទៅអង្គុយសំកុក នៅពីមុខអេក្រង់ (មិនថាតែកំព្យូទ័រ [...]

អាហារ​៥​ប្រភេទ​ ជួយ​ធ្វើ​ឲ្យ​មាន​រូប​រាង លោម​ឆោម​ស្អាត

អាហារ​៥​ប្រភេទ​ ជួយ​ធ្វើ​ឲ្យ​មាន​រូប​រាង លោម​ឆោម​ស្អាត

រាងកាយឆោមស្អាតជាក្តីស្រមៃរបស់មនុស្សគ្រប់គ្នាទាំងបុរសនិងស្រ្តី។ ដើម្បីបានរាងកាយស្រស់ស្អាតនេះ អ្នកត្រូវ​តែលះបង់ពេលវេលា និងធ្វើសកម្មភាពមួយចំនួន ក្នុងនោះមានដូចជា ការហាត់ប្រាណ ការគេងឲ្យបានល្អ និងការ​សម្រាកឲ្យបានល្អ រក្សាចិត្តឲ្យតែស្រស់ថ្លាជាដើម។ ក្នុងចំណោមចំណុចសំខាន់ទាំងអស់ អាហារជាផ្នែកមួយ​យ៉ាង​សំខាន់ ក្នុងការធ្វើឲ្យរាងកាយមាំមួន និងរាងសមសួនផងដែរ។


ផ្លែឈើលើកសម្រស់ និងទ្រទ្រង់ជីវិត។ (រូបថត MONOROOM.info/ T.T)

សុខភាព - ការញុំាបន្ថែ និងផ្លែឈើច្រើន នឹងធ្វើឲ្យអ្នកកាន់តែមានអារម្មណ៏ល្អ រាងកាយមាំមួន និងកាន់តែ​មានឆោម​ស្រស់ស្អាត។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកអាហារចំនួនប្រាំប្រភេទដែលបរិភោគហើយ ជួយដល់រាងកាយ​មានភាពស្រស់ [...]

ផលិតផល​«ពុល» ១០​ប្រភេទ ដែល​បំផ្លាញ​សុខភាព

ផលិតផល​«ពុល» ១០​ប្រភេទ ដែល​បំផ្លាញ​សុខភាព

សហព័ន្ធបណ្តាញដើម្បីសកម្មភាពសុខមាលភាពកុមារពិភពលោក បានដាក់បញ្ចូល ផលិតផលពុល១០យ៉ាង ដែល​មនុស្សកំពុងប្រើប្រាស់ជាប្រចាំ និងផលិតដោយក្រុមហ៊ុនមួយចំនួនបានបង្ក គ្រោះថ្នាក់ដល់សុខភាព។ ការលើក​ឡើង​ពីផលិតផលពុលទាំងនេះ ត្រូវបានយកទៅដាក់​ផ្សាយ​ នៅលើ​គេហទំព័រសុខភាពមួយឈ្មោះ ថា គំនិត រាងកាយ និងធម្មជាតិបៃតង (Mind Body Green) កាលពី​ពេលថ្មីៗនេះ។ តើផលិតផលពុកទាំងនោះ មានអ្វីខ្លះ?


រូបបង្ហាញពីផលិតផល ឬថ្នាំ ដែលអាចមានសារធាតុពុល។ (រូបថត ឯកសារ)

សុខភាព - សុខភាពជាផ្នែកសំខាន់មួយនៃជីវិតដែលមិនអាចខ្វះបាន ដើម្បីឲ្យកាន់តែមានភាព ងាយស្រួល និង​សោភ័ណភាពមនុស្សបានចំណាយថវិការបស់ខ្លួនមួយចំនួនដើម្បីទិញផលិតផលល្អៗមក ប្រើប្រាស់ប្រចាំថ្ងៃ [...]

ហ៊ុន សែន បញ្ជា​ឲ្យ​«បង្ក្រាប»​ផលិតផល​ស៊ីសា និង E-cigarette

ហ៊ុន សែន បញ្ជា​ឲ្យ​«បង្ក្រាប»​ផលិតផល​ស៊ីសា និង E-cigarette

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញបញ្ជាជាបន្ទាន់មួយ ឲ្យអាជ្ញាធររាជធានី ខេត្តទាំង អស់ ទប់ស្កាត់ រឹបអូស និងបញ្ឈប់ការប្រើប្រាស់ផលិតផលស៊ីសា និង ហាមឃាត់នាំចូលផលិតផលនេះ នៅក្នុងប្រទេសកម្ពុជា ដោយសារ​ផលិតផលនេះ បានពង្វក់ស្មារតីយុវជនខ្មែរឲ្យបោះបង់ការសិក្សា រហូតឈានដល់ការប្រើប្រាស់គ្រឿងញៀន។


រូបបង្ហាញ ពីអ្នកជក់បារីអេឡិចត្រូនិក។ (រូបថត Spencer Platt/Getty Images)

វិបត្តិសង្គម - នៅក្នុងលិខិត លិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែលសុំគោលការណ៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ពាក់ព័ន្ធនឹងករណីអាជីវកម្មស៊ីសា ចុះថ្ងៃទី២៥ កុម្ភៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចារថា៖ «យល់ព្រម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...