Posts in ‘សិល្បៈភាពយន្ដ’ Category

ភាពយន្ដ​«Police Story: Lockdown» របស់​ឈិនឡុង ចេញ​ស្ពត​ពាណិជ្ជកម្ម

នេះជាវគ្គថ្មី នៃភាពយន្ដ «Police Story» ដែលមានចំណងជើងបន្ថែមថា «Lockdown» សម្ដែងជាថ្មី ដោយតារាពូកែ​ខាង​ក្បាច់គុន និងកំប្លែង លោក ឈិន ឡុង។ ភាពយន្ដបានចាប់ផ្ដើមនិយាយ ពីជីវិតរបស់នាយនគរបាល លោក ជុង វេន (Zhong Wen) សម្ដែងដោយលោក ឈិន ឡុង ដែលសាច់រឿងបានបង្ហាញថា នាយនគរបាលរូបនេះ បានបូជា​នូវអ្វីៗ​ទាំង​អស់ ដើម្បីគ្រួសាររបស់ខ្លួន ជាពិសេសកូនស្រីរបស់លោក នាងកញ្ញា ម៉ី សំដែងដោយនាង ជិន ធៀន (Jing Tian)។

ប៉ុន្តែ នៅពេលដែលលោក វេន (ឈិន ឡុង) ចង់មកនៅក្បែរកូនរបស់លោកវិញ នៅពេលនោះរឿងហេតុ បានកើតឡើង យ៉ាងរហ័សបំផុត។ នាង ម៉ី បានបង្ហាញទៅឪពុកខ្លួន នូវគូដណ្ដឹងរបស់នាង ឈ្មោះ វូ ជៀង (Wu Jiang) សំដែងដោយ លីវ យី (Liu Ye) ដែលជាម្ចាស់រង្គសាលមួយ។ ប៉ុន្តែយុវជន វូ ជៀង មានគម្រោងការមួយទៀត។

យុវជននេះ បានត្រៀមរួចជាស្រេច ក្នុងការចាប់លោក ជុង វេន នាង ម៉ី និងភ្ញៀវដទៃទៀត នៅក្នុងរង្គសាល ដើម្បីធ្វើជា​ចំណាប់​ខ្មាំង... [...]

ភាពយន្ដ «ពិភព​យុគសម័យ Jurassic» ចេញ​ផ្សាយ​វីដេអូ​ស្ពត

ចេញជាផ្លូវការហើយ ស្ពតផ្សាយពាណិជ្ជកម្ម នៃភាពយន្ដ ដែលមានជំនាញខាងសត្វដាយណូស៊័រ មានកំណើតទាំងពី រាប់សិបលានឆ្នាំមុន។ នេះជាខ្សែរភាពយន្ដថ្មី ដែលនឹងហៀបចេញបញ្ចាំង បន្ទាប់ពីភាពយន្ដវគ្គមុន Jurassic Park III, បានចេញបញ្ចាំង តាំងពី១៤ឆ្នាំ កន្លងមកហើយ។ វគ្គថ្មី មានចំណងជើងថា «ពិភពយុគសម័យ Jurassic» ឬ «Jurassic World»។

រូបភាពដំបូង នៃភាពយន្ដថ្មី ត្រូវបានដាក់បង្ហាញឲ្យសាធារណៈជនដឹង តាំងពីខែកុម្ភៈមកម្លេះ ប៉ុន្តែនៅពេលនោះ នៅមិន​ទាន់​ចេញផ្សាយ វីដេអូស្ពត នៅឡើយ។

វគ្គថ្មីនេះ ដឹកនាំថតដោយសមិទ្ធិករ លោក Colin Trevorrow នឹងត្រូវបកស្រាយ ដោយតួអង្គដ៏ល្បី ពីរូប គឺលោក Chris Pratt និងលោក Bryce Dallas Howard។ ចំណែកឯផលិតករ លោក Steven Spielberg ដែលធ្លាប់ជាសមិទ្ធិករ ដឹកនាំ​ថត​ភាពយន្ដដាយណូស៊័រនេះ នៅក្នុងពីរវគ្គដំបូង នឹងចេញមុខប្រកាសជាផ្លូវការ នូវការដាក់បញ្ចាំង តាមរោងភាពយន្ដនានា ពាសពេញពិភពលោក នាថ្ងៃ​ទី១២ [...]

កុំ​ស្មាន​បង​ភ្លេច៖ ភាពយន្ដ​ឯកសារ ស្ដី​ពី​«ខ្មែរ​បាត់​បង់​តន្ត្រី​រ៉ុក»

«កុំស្មានបងភ្លេច» ឬ«Don’t Think I’ve Forgotten» ជាភាពយន្ដឯកសារ ដែលនឹងនាំយើង ឲ្យទៅកាន់ពិភពមួយ ដែល​យើងបានភ្លេច នៅក្រោយរយៈពេល ដ៏ខ្លោចផ្សារមួយ៖ នោះគឺឈុតឆាកសម្ដែង នៃតន្ត្រីខ្មែរ នៅចុងទសវត្សន៍ឆ្នាំ៥០ រហូត​មកដល់ របបអាវខ្មៅ បីឆ្នាំប្រាំបីខែម្ភៃថ្ងៃ ដ៏រន្ធត់ខ្លោចផ្សារ នៃទសវត្សន៍ឆ្នាំ៧០។ ភាពយន្ដឯកសារ ដែលផលិត​ឡើង​​ដោយ ផលិតករជាតិអាមេរិក លោក ចន ភីរ៉ូហ្សី (John Pirozzi)  នេះ ជាការរំលឹកឡើងវិញ នូវប្រវត្តិដ៏​ស្រងេះ​ស្រងោច នៃតន្ត្រីសម័យខ្មែរ ដែលបានអង្រួនរាជធានីភ្នំពេញ អស់ជាច្រើនទសវត្សន៍ មុននឹងសិល្បតន្ត្រីខ្មែរ ត្រូវបាន​ផ្ដាច់​ឫសគល់ទាំងស្រុង រាប់ទាំងអ្នកចម្រៀង តន្ត្រីករ អ្នកនិពន្ធ... ដោយក្រុមខ្មែរក្រហមកុម្មុយនីស។

លោក ភីរ៉ូហ្សី បាននាំមកបង្ហាញ នូវសាក្សីរស់ និងសំណល់ឯកសារជាច្រើន ក្រោយការផុតរលត់ នៃរបបអាណានិគម​បារាំង និងពីអ្វីដែលជាសោភ័ណ្ឌភាព ក៏ដូចជាក្ដីសុបិន្ដ របស់ក្រុមយុវវ័យខ្មែរ នាសម័យនោះ។ [...]

ផលិតកម្ម​ថោន​ព្រមាន​ប្តឹង​ទារ​សំណង​៥០​ម៉ឺន​ដុល្លារ ពី​អ្នក​ចម្លង​ស្នាដៃ​ខ្លួន

ផលិតកម្ម​ថោន​ព្រមាន​ប្តឹង​ទារ​សំណង​៥០​ម៉ឺន​ដុល្លារ ពី​អ្នក​ចម្លង​ស្នាដៃ​ខ្លួន

សេចក្តីជូនដំណឹង របស់ផលិតកម្មថោន ដែលចុះហត្ថលេខា ដោយអគ្គនាយិការផលិតកម្ម លោកស្រី ជួប មាន នៅថ្ងៃទី១០ ខែមីនានេះ បានប្រមានប្តឹង ទារសងជម្ងឺចិត្ត ចំនួនជាទឹកប្រាក់ មិនតិចជាង៥០ម៉ឺនដុល្លារ ចំពោះជនខិលខួចណា ដែលហ៊ានលួចចម្លងស្នាដៃ របស់ផលិតកម្មខ្លួន។

ផលិតកម្មទីក្រុងភាពយន្ត ឬថោន បានព្រមានបន្តថា ចំពោះជនខិលខួចណា ដែលបានដឹងពីសេចក្តីជួនដំណឹងខាងលើ ហើយនៅតែល្មើស លួចថតចម្លងស្នាដៃ របស់ផលិតកម្មមួយនេះ យកទៅធ្វើអាជីវកម្មបន្ត ដោយខុសច្បាប់ ផលិតកម្ម នឹងប្តឹងជនខិលខូច ដែលលួចចម្លងទាំងនោះ ទៅតុលាការ ដើម្បីធ្វើការរឹបអូសវត្ថុតាង និងទីតាំងផលិត ព្រមទាំងចាប់បង្ខំ ឱ្យទទួលខុសត្រូវ តាមផ្លូវច្បាប់ជាធរមាន។

សេចក្តីជួនដំណឹង របស់ថោនបានឱ្យដឹងថា ខ្លួននឹងរួមសហការ ជាមួយគណៈកម្មការអន្តរក្រសួង បង្ក្រាបបទល្មើសភាពយន្ត និង វីដេអូ រួមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីផ្តល់ព័ត៌មាន ពីទីតាំងលួចចម្លង ឌី វីស៊ីឌី ឌីវីឌី [...]

«បង្គោល​គ្រាក់ សង្កត់​វិញ្ញាណ» គ្រាន់​តែ​ចេញ​ស្ពត ធ្វើ​ឱ្យ​ផ្ទុះ​សំណើច​បាត់? (vdo)

«បង្គោល​គ្រាក់​សង្កត់​វិញ្ញាណ» របស់​ផលិត​អ៊ិលឌី​ភិចឈ័រ ដែល​គ្រោង​នឹង​ដាក់​បញ្ចាំង​ក្នុង​រោង នៅ​ថ្ងៃ​ទី ៦ ខែ មករា ឆ្នាំ​២០១៥​ខាង​មុខ​នេះ គឺ​ជា​ខ្សែភាព​យន្ត​ខ្មោច និង​លាយ​ឡំ​ទៅ​ដោយ​កំប្លែង របស់​ផលិតកម្ម​មួយ​នេះ បន្ទាប់​ពី​ទទួល​បាន​ការ​គាំទ្រ ពី​ទស្សនិកជន​នូវ​ខ្សែ​ភាពយន្ដ​ស្រដៀង​គ្នា​នេះ​ដែរ ដូច​ជា​រឿង​«ក្រឡ​អី​ហ្នឹង» និង​រឿង​«អាប​ពាក់​មួយ​សុវត្តិភាព»​ជា​ដើម។

ក្នុងឈុត​ឆាក​ផ្សាយ​ស្ពត​ខ្លី (Trailer) របស់​ខ្សែ​ភាពយន្ត​ថ្មី «បង្គោល​គ្រាក់​សង្កត់​វិញ្ញាណ»ដែល​គ្រាន់​តែ​មាន រយៈ​ពេល​ប្រមាណ​ជា​ជាង ៤ នាទី​នេះ បាន​ឆក់​យក​ការ​គ្រាំទ្រ​ពី​ទស្សនិកជន​ជា​ច្រើន ដោយ​សារ​ខ្សែ​ភាពយន្ដ​ថ្មី​មួយ​នេះ បាន​ធ្វើ​ឱ្យ​ទស្សនិកជន​មិន​អាច​ទប់​សំណើច ជា​មួយ​នឹង​ផ្ទាំង​ទស្សនីយ​ភាព​បែប​កំប្លុក​កំប្លែង។

នាយគ្រឿន តារាកំប្លែង ពូកែវោរហាស័ព្ទរបស់ស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ិន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...