ក្មេងថៃ៦នាក់ (ជាផ្លូវការ ៤នាក់) ត្រូវបានយកចេញពីរូងភ្នំ
ស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» មន្ត្រីទទួលខុសត្រូវមួយរូប នៃក្រសួងការពារជាតិថៃ បានថ្លែងឡើង ដោយមិនបញ្ចេញឈ្មោះថា កុមារ៦នាក់ ពីចំណោមជនរងគ្រោះទាំង១៣នាក់ ត្រូវបានយកចេញពីរូងភ្នំហើយ។ ផ្ទុយទៅវិញ តុល្យភាពផ្លូវការបានអះអាងថា មានកុមារតែ៤នាក់ទេ ដែលត្រូវបានយកចេញ មកក្រៅ។
ក្រុមអ្នកសារព័ត៌មានបស្ចិមលោក ដែលមានវត្តមាននៅនឹងកន្លែង បានអះអាងថា កុមារដំបូងគេ ដែលត្រូវបានយកចេញពីរូងភ្នំ ត្រូវបានបញ្ជូនភ្លាមៗ តាមឧទ្ធម្ភាគចក្រ យកទៅពិនិត្យព្យាបាល នៅក្នុងមន្ទីរពេទ្យក្រុង ឈៀងរ៉ៃ ដែលមានចំងាយជាង ៧០គីឡូម៉ែត្រ ពីរូងភ្នំ។ អ្នកទទួលខុសត្រូវតំបន់មួយរូប នៃប្រតិបត្តិការសង្គ្រោះនេះ បានថ្លែងថា មានក្មេងពីរនាក់ កំពុងស្ថិតក្នុងមន្ទីរពេទ្យស្រុក ដែលស្ថិតនៅក្បែររូងភ្នំនៅឡើយ។
ការនាំក្មេងទាំងនេះ ចេញពីកន្លែងដែលដែលពួកគេជ្រកកោន ធ្វើឡើងប្រកបដោយហនិភ័យខ្ពស់ ដោយសារតែមានច្រករូងមួយកន្លែងនោះ មានរាងជាអក្សរ [...]