សម រង្ស៊ី មិនប្ដឹងឧទ្ធរណ៍និងបន្តអះអាងថា ហ៊ុន សែន នៅពីក្រោយឃាតកម្ម កែម ឡី
តាមពិតទៅ មិនមែនមានតែ នៅក្នុងបណ្ដាញសង្គមទេ ដែលលោក សម រង្ស៊ី មេដឹកនាំប្រឆាំងធំជាងគេនៅកម្ពុជា បានចោទលោក ហ៊ុន សែន និងរដ្ឋអំណាចកម្ពុជា ថានៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី។ ការលើកឡើងដូចនេះរបស់លោក បានធ្វើឡើង ទៅកាន់ក្រុមអ្នកគាំទ្រនៅឯបរទេស និងជាពិសេស នៅតាមប្រព័ន្ធផ្សព្វផ្សាយ ជាញយដង។
ហើយជាថ្មីម្ដងទៀត អតីប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួន នៅឯប្រទេសបារាំងរូបនេះ បានបន្តអះអាងថា ពាក្យសំដីរបស់លោក ជា«ជំនឿជឿជាក់» របស់បណ្ដាជនខ្មែរ រាប់សិបពាន់ម៉ឺននាក់ ដែលដឹងពីករណីបាញ់សម្លាប់លោក កែម ឡី អតីតអ្នកធ្វើអត្ថាធិប្បាយ នយោបាយដ៏ល្បីឈ្មោះ។
ហើយការចាញ់ក្ដីលើកនេះ ទល់នឹងបុរសខ្លាំងកម្ពុជា ត្រូវបានលោក សម រង្ស៊ី បញ្ជាក់ថា លោកគ្មានភាពចាំបាច់អ្វី ដើម្បីត្រូវប្ដឹងឧទ្ធរណ៍ ឡើងទៅតុលាការកំពូល នៅក្នុងប្រទេសកម្ពុជាទៀតទេ។ ថ្លែងតាមវិទ្យុអាស៊ីសេរី នៅយប់ថ្ងៃសុក្រទី១១ ខែសីហានេះ លោក សម រង្ស៊ី [...]