Posts in ‘កម្ពុជា’ Category

អ្នកវិភាគ៖ បន្ថែម​ការ​ស្មឹង​ស្មាធ​​ក្នុង​បាតុកម្ម ជា​ការ​«បន្ទន់​ឥរិយាបថ»​របស់​បក្ស​ប្រឆាំង

អ្នកវិភាគ៖ បន្ថែម​ការ​ស្មឹង​ស្មាធ​​ក្នុង​បាតុកម្ម ជា​ការ​«បន្ទន់​ឥរិយាបថ»​របស់​បក្ស​ប្រឆាំង

គណបក្សសង្គ្រោះជាតិ បានប្រកាសពីគោលជំហររបស់គណបក្សខ្លួនថា នឹងគោរពដង្ហែតាម ព្រះរាជតម្រិះ និងរាជសារ​របស់ព្រះមហាក្សត្រ កាលពីពេលកន្លងទៅ ដែលមានខ្លឹមសារឲ្យគណបក្សធំៗទាំងពីរ ដោះស្រាយនូវបញ្ហា​បោះឆ្នោត​ដោយភាពស្ងាត់ស្ងៀម និងសេចក្តីថ្លៃថ្នូរ។ មិនតែប៉ុណ្ណោះ ទាក់ទងនឹងគម្រោងធ្វើមហាបាតុកម្ម​របស់គណបក្សប្រឆាំង ត្រូវបានលោក សម រង្ស៊ី ប្រកាសថា នឹងធ្វើជាលក្ខណស្ងប់ស្ញាត់ ក្នុងស្មារតីដើម្បីសន្តិភាព។ ជំហរនេះ ត្រូវបានលោក ឈាង វុន ស្វាគមន៍ ហើយលោក កែម ឡី និយាយថា ជាជំហានមួយទៀត ក្នុងការបន្ទន់ឥរិយាបថ។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក កឹម សុខា នៅក្នុងសន្និសិទកាសែតរបស់គណបក្សសង្គ្រោះជាតិថ្ងៃទី២៦ខែសីហា។ (រូបថត MONOROOM.info/ U. Bory)

ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន [...]

គ.ជ.ប នឹង​រង​ការ​ចោទ​ប្រកាន់​រឿង​លួច​បន្លំ​សន្លឹក​ឆ្នោត​ទៅ​តុលាការ

គ.ជ.ប នឹង​រង​ការ​ចោទ​ប្រកាន់​រឿង​លួច​បន្លំ​សន្លឹក​ឆ្នោត​ទៅ​តុលាការ

ភ្នំពេញ៖ ភាពបរាជ័យលើបណ្តឹងតវ៉ានៅខេត្តក្រចេះ ដោយសេចក្តីសម្រេចបិទផ្លូវតវ៉ា របស់ក្រុមប្រឹក្សាធម្មនុញ្ញ មន្ត្រីជាន់​ខ្ពស់គណបក្សសង្គ្រោះជាតិ បានប្រកាសថានឹងមានបណ្តឹងប្តឹង មន្ត្រីជានខ្ពស់នៃ គ.ជ.ប ទៅកាន់តុលាការ ទាក់ទងនឹងភាព​មិនប្រក្រតី ដែលបានរកឃើញមុន និងក្រោយការបោះឆ្នោត។


តំណាងគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន (រូបកណ្ដាល)។ (រូបថត MONOROOM.info/ O. Vary)

ការប្រកាសប្ដឹង មន្ត្រីជាន់ខ្ពស់នៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានថ្លែងបញ្ជាក់ បន្ទាប់ពីតំណាង​គណបក្ស​សង្គ្រោះជាតិ លោកគួយ ប៊ុនរឿន បានចាកចេញពីបន្ទប់សវនាការទាំងការ«ខកចិត្ត» លើសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ ដោយលោកបានថ្លែងប្រាប់អ្នកសារព័តមាន ថា«(វា)មិនមានអ្វីប្លែកនោះទេ ហើយក៏មិនមែនជាលើកទីមួយនោះដែរ [...]

តំណាង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ៖ ធ្វើ​តាម​តែ​«បញ្ជា» បើក​តែ​កញ្ចប់​សុវត្ថិភាព​«ក»​ប៉ុណ្ណោះ

តំណាង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ៖ ធ្វើ​តាម​តែ​«បញ្ជា» បើក​តែ​កញ្ចប់​សុវត្ថិភាព​«ក»​ប៉ុណ្ណោះ

ភ្នំពេញ៖ ការិយាល័យបោះឆ្នោត ក្នុងមណ្ឌលខេត្តសៀមរាបចំនួនដប់ពីរ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញសេចក្ដីសម្រេច ត្រឹម​តែឲ្យបើកកញ្ចប់សុវត្ថិភាព«ក» ក្នុងការផ្ទៀងផ្ទាត់សម្លេងឆ្នោត ដែលផ្ទុយនឹងការព្រមព្រៀងរបស់ខ្លួន ជាមួយគណបក្ស​សង្គ្រោះជាតិ ថាឲ្យរាប់សន្លឹកឆ្នោតបានការ និងមិនបានការឡើងវិញ ចំនួន៣២ការិយាល័យពីក្នុងការិយាល័យចំនួន២០០ ក្នុងពាក្យបណ្តឹងនោះ។


កញ្ចាប់សុវត្ថិភាពនៃលទ្ធផលឆ្នោត ពីការិយាល័យមួយចំនួនក្នុងខេត្តសៀមរាប ដែលត្រូវយកមកបើកផ្ទៀងផ្ទាត់ឡើងវិញ។ (រូបថត MONOROOM.info/ O.Vary)

នេះជាលើកទីបី ក្នុងការផ្ទៀងផ្ទាត់សម្លេងឆ្នោត ក្នុងកញ្ចប់សុវត្ថិភាព «ក» បន្ទាប់ពីខេត្តក្រចេះ និងខេត្តបាត់ដំបង។ វត្តមាន​នៃអ្នកចូលរួម ក្នុងការផ្ទៀងផ្ទាត់ នាព្រឹកថ្ងៃទី៣០ ខែសីហានេះ [...]

យឹម សុវណ្ណ៖ ក្រសួង​មហាផ្ទៃ​ប្រើ​ប្រាស់​ឯកសារ​ក្លែង​ក្លាយ ដើម្បី​​ចោទ​​បក្ស​​ប្រឆាំង

យឹម សុវណ្ណ៖ ក្រសួង​មហាផ្ទៃ​ប្រើ​ប្រាស់​ឯកសារ​ក្លែង​ក្លាយ ដើម្បី​​ចោទ​​បក្ស​​ប្រឆាំង

គណបក្សសង្រ្គោះជាតិបានធ្វើការប្រតិកម្ម ឆ្លើយតបចំពោះក្រសួងមហាផ្ទៃ ដែលមានចេតនាចោទប្រកាន់គណបក្ស​សង្រ្គោះជាតិ ដោយបានផ្សារភ្ជាប់គម្រោងមហាបាតុកម្មកម្មអហិង្សា របស់គណបក្សសង្រ្គោះជាតិនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣ ថាជាគម្រោងញុះញុងឲ្យផ្តួលរំលំរដ្ឋាភិបាល។


លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ។ (រូបថត គណបក្ស)

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិបានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងទីស្នាក់ការកណ្តាលរបស់​គណបក្ស នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣ នេះថា ប៉ុន្មានថ្ងៃកន្លងមកនេះក្រសួងមហាផ្ទៃ បានផ្ញើរឯកសារមួយចំនួន ដល់បណ្តាស្ថានទូតបរទេសប្រចាំកម្ពុជា អង្គភាពសារព័ត៌មាននានា និងគណបក្សសង្រ្គោះជាតិផងដែរ។

អ្នកនាំពាក្យគណបក្សប្រឆាំងរូបនេះពន្យល់ ទៅកាន់អ្នកសារព័ត៌មាន [...]

បុគ្គលិក​សាលា​ក្ដី​ខ្មែរ​ក្រហម គម្រាម​ធ្វើ​កូដកម្ម​ជា​ថ្មី​ទៀត

បុគ្គលិក​សាលា​ក្ដី​ខ្មែរ​ក្រហម គម្រាម​ធ្វើ​កូដកម្ម​ជា​ថ្មី​ទៀត

បុគ្គលិកធ្វើការនៅសាលាក្ដីខ្មែរក្រហម បានគម្រាមសារជាថ្មីទៀត នៅថ្ងៃព្រហស្បត្តិ៍ទី២៩ខែសីហានេះ ថាពួកខ្លួននឹងធ្វើ​កូដកម្ម ដើម្បីទាមទារប្រាក់ខែរបស់ពួកគេ ខណៈដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យប្រទេស​ម្ចាស់ជំនួយទាំងអស់ ផ្ដល់ជំនួយបន្តទៅទៀតទៅសាលាក្ដីវិសមញ្ញ ដែលទំនងជាគ្មានអនាគតច្បាស់លាស់នេះ។


សាលាក្ដី នៅពេលបើកសវនាការកាត់ទោស។ រូបថតរបស់សាលាក្ដី។

អ្នកនាំពាក្យរបស់សាលាក្ដី លោកនេត្រ ភត្រា បានថ្លែងបញ្ចាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា «បុគ្គលិកប្រមាណ​ជាជាង១០០នាក់ នឹងឈប់ចូលធ្វើការនៅថ្ងៃទី១ខែសីហាខាងមុខ រហូតដល់ដំណោះស្រាយមួយត្រូវបានគេរកឃើញ និង​ពួកគេទទួលបានប្រាក់ខែ ដែលមិនបានបើករហូតមកដល់ពេលនេះ»។ លោកបន្ថែមថា ភាគច្រើននៅក្នុងចំណោមនោះ បានមកធ្វើការ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...