Posts in ‘កម្ពុជា’ Category

បុក​គ្នា​បាក់​ក្បាំង​ម៉ូតូ​ម្ខាង​ តែ​គម្រាម​សម្លាប់​ជីវិត! (vdo)

នៅម៉ោងប្រមាណជា៥និង៣០នាទី ល្ងាច​ថ្ងៃ​ទី​១៨​ខែ​ធ្នូ ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ បាន​កើត​ឡើង​នៅ សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ ស្ថិត​លើ​ផ្លូវ សឡា ត្រង់​ចំណុច​មុខ​ហាង​ជួសជុល​ម៉ូតូ ហុង សីហា។ សាក្សី​នៅ​នឹង​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​នេះ ធុន​និច​ពណ៌​ព្រីង​ទុំ ពាក់​ស្លាក​លេខ ភ្នំពេញ1CM-2362 បាន​ប៉ះ​គ្នា​ជា​មួយ​ម៉ូតូ​ធុន វេវ​ពណ៌​​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1P-8064 បណ្តាល​ឲ្យ​ម៉ូតូ​វេវ​បាក់​ក្បាំង​ខាង​ស្តាំ តែ​ម្ចាស់​ទាំង​សង​ខាង​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​នោះទេ។

ករណីនេះ បាន​បញ្ចប់​នៅ​នឹង​កន្លែង នេះ​បើ​តាម​សម្តី​របស់​ម្តាយ​ម្ចាស់​ម៉ូតូ និច​ព្រីង​ទុំ អ្នកស្រី សោភា ដោយ​អ្នក​ស្រី​និង​កូន​ ដឹង​ពី​កំហុស​ខ្លួន និង​យល់​ព្រម​សង​ថ្លៃ​ខូច​ខាត​ទៅ​បុរស​រង​គ្រោះ​ទាំង​អស់។ ប៉ុន្តែ​បុរស​រង​គ្រោះ​វិញ [...]

ថោង សារ់ាត់៖ ត្រឹម​១ថ្ងៃ ភាព​អយុត្តិធម៌​បាន​បំផ្លាញ​គ្រួសារ​ខ្ញុំ ព្រោះ​ការ​មួល​បង្កាច់ (vdo)

ថោង សារ់ាត់៖ ត្រឹម​១ថ្ងៃ ភាព​អយុត្តិធម៌​បាន​បំផ្លាញ​គ្រួសារ​ខ្ញុំ ព្រោះ​ការ​មួល​បង្កាច់ (vdo)

ឃ្លីបវីដេអូប្រមាណជិតប្រាំនាទី បាន​បង្ហាញ​រូប​រាង និង​មុខ​មាត់​របស់​លោក ថោង សារ៉ាត់ ដោយ​ធ្វើការ​សំពះ ស្នើ​សុំ​ដល់​នាយក​រដ្ឋមន្រ្តី​លោក ហ៊ុន សែន ឲ្យ​ជួយ​ផ្តល់នូវ​យុត្តិធម៌​ដល់​ខ្លួន (ថោង សារ៉ាត់) គ្រួសារ និង​​អង្គរក្ស​ទាំង​បួន។ វីដេអូ​ឃ្លីប​នេះ ត្រូវ​បាន​បង្ហោះ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ជា​ច្រើន នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ។

ជាមួយនឹងការអះអាងថា ខ្លួន​លោក ថោង សារ៉ាត់ និង​អង្គរក្ស​«មិន» មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​របស់​លោក អ៊ឹង ម៉េងជឺ ប្រកប​ដោយ​ភាសា​រឌឺន និយាយ​ខ្មែរ​មិន​ចង់​​ច្បាស់​ផង​នោះ លោក ថោង សារ៉ាត់ បាន​បញ្ជាក់​នូវ«ហេតុផលពីរ»យ៉ាង ក្នុង​ការ​«ដោះ​បន្ទុក»​ពី​ការ​ចោទ​ប្រកាន់ របស់​សមត្ថកិច្ច​មក​លើ​រូប​លោក និង​អង្គរក្ស​ទាំង​បួន។

ហេតុផលទីមួយ- រូបលោក (ថោង សារ៉ាត់) និងលោក អ៊ឹង ម៉េងជឺ មិនដែលស្គាល់គ្នាពីមុនមកទេ [...]

«ទីផ្សារ​សូត្រ​ខ្មែរ មាន​តម្រូវ​ការ​ខ្ពស់ ប៉ុន្តែ​កម្ពុជា​បំពេញ​បាន​តែ​១០%»

បន្ទាប់ពីកាលពេលថ្មីៗនេះ កម្ពុជា​ទទួល​បាន​ពាន​រង្វាន់ «Good Design Award» ពី​ប្រទេស​ជប៉ុន សូត្រ​ខ្មែរ​កាន់​តែ​ទទួល​បាន​ការ​ពេញ​និយម​ខ្ពស់ ពី​ទីផ្សារ​របស់​ប្រទេស​មួយ​ចំនួន ដែល​ពី​មុន​មក​ប្រទេស​ទាំង​នោះ មិន​ដែល​ធ្លាប់​ស្គាល់ នូវ​សរសៃរ​សូត្រ​ខ្មែរ​សូម្បី​មួយ​សរសៃ។ ហើយ​ពាន​រង្វាន់​នេះ បាន​ធ្វើ​ឱ្យ​សូត្រ​ខ្មែរ បាន​នឹង​កំពុង​ទទួល​បាន​ការ​ទទួល​ស្គាល់ ពី​ពិភពលោក ថា​សូត្រ​ខ្មែរ ពិត​ជា​ល្អ​ប្រណិត​ពិត​ប្រាកដ​មែន។

លោកស្រី សេង តក្កនារី ស្ថានិក ជា​នាយក​ក្រុមហ៊ុន​សន្តុសា​សៀល និង​ជា​ប្រធាន​សមាគម​សហគ្រិន​ស្រី្ត​កម្ពុជា បាន​ឱ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំៗ តម្រូវ​ការ​សូត្រ​ខ្មែរ នៅ​លើ​ទីផ្សារ​អន្តរជាតិ គឺ​ខ្ពស់ ប៉ុន្តែ​កម្ពុជា​អាច​បំពេញ​តម្រូវការ បាន​តែ​១០%​តែ​ប៉ុណ្ណោះ។ លោក​ស្រី​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឱ្យ​សូត្រ​ខ្មែរ មិន​អាច​បំពេញ​តម្រូវ​ការ​ទី​ផ្សារ​បាន ដោយ​សព្វ​ថ្ងៃ​នេះ [...]

ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ជិត​ចេញ​ហើយ... បី​ឆ្នាំ​ទៀត!

ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ជិត​ចេញ​ហើយ... បី​ឆ្នាំ​ទៀត!

រយៈពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ត្រូវ​បាន​លើក​យក​មក​ពិភាក្សា ដោយ​ភាគី​រដ្ឋាភិបាល គណបក្ស​នយោបាយ អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សហគមន៍ ប៉ុន្តែ​មិន​ទទួល​បាន​ផ្លែផ្កា​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ។ មិន​ទទួល​បាន​លទ្ធផល​ជា​ផ្លែ​ផ្កា ដោយ​សារ​តែ​ច្បាប់​នេះ មិន​ទាន់​ទទួល​បាន​នូវ​សិទ្ធិ​អាទិភាព នៅ​ក្នុងឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល ទើប​ច្បាប់​មួយ​នេះ​ត្រូវ​បាន​ពន្យា​ពេល។ នេះ​ជា​ការ​លើក​ឡើង របស់​នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោល​នយោបាយ លោក ណែប ស៊ិនថៃ នៅ​ក្នុង​សិក្ខា​សាលា​ថ្នាក់​ជាតិ​មួយ ស្តី​ពី​«សិទ្ធិ​ទទួល​ព័ត៌មាន»។

នៅក្នុងសិក្ខាសាលា ថ្ងៃ​ទី១៨ ខែ​ធ្នូ ក្នុង​សណ្ឋាគារ​សាន់វ៉េ​នេះ មន្ត្រី​មេ​ដឹក​នាំ​វិទ្យាស្ថាន លោក ស៊ិនថៃ បាន​និយាយ​ថា ទើប​តែ​ដល់​ឆ្នាំ​២០១៣​នេះ ទើប​រដ្ឋាភិបាល​បាន​គិត​គូរ កំណត់​ឱ្យ​មាន​ការ​តាក់​តែង​ច្បាប់​នេះ​ឡើង​វិញ។ [...]

ខ្យល់​​កន្ត្រាក់​​បន្ត​​​បក់​​យក​អាគារ​ផ្ទះ​សម្បែង ក្នុង​​ស្រុក​​ព្រៃ​​នប់ អស់​​១៧០​​ខ្នង​​ទៀត

ខ្យល់​​កន្ត្រាក់​​បន្ត​​​បក់​​យក​អាគារ​ផ្ទះ​សម្បែង ក្នុង​​ស្រុក​​ព្រៃ​​នប់ អស់​​១៧០​​ខ្នង​​ទៀត

ខ្យល់កន្ត្រាក់ គ្រោះ​មហន្តរាយ​ធម្មជាតិ​ប្រចាំ​ឆ្នាំ បាន​បំផ្លិច​បំផ្លាញ អាគារ​សាធារណៈ និង​លំនៅ​ដ្ឋាន​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​ចំនួន​បី គឺ​ឃុំ​ទឹកថ្លា ឃុំ​ទឹកល្អក់ និង​ឃុំ​សាមគ្គី ស្ថិត​នៅ​ក្នុង​ស្រុក​ព្រៃ​នប់ ខេត្ត​កំពង់​សោម។ កាល​ពី​ថ្ងៃ​ទី១៧ ខែធ្នូ ព្យុះ​ខ្យល់​កន្ត្រាក់​នេះ បាន​ឆក់​យក​អាគារ​​និង​ផ្ទះ​សំបែង​ទាំង​នោះ មាន​ប្រមាណ​ជា​ជាង ១០០​ខ្នង។ ប៉ុន្តែ​រហូត​មក​ដល់​វេលា​ថ្ងៃ​ត្រង់ ទី១​៨ ខែ​ធ្នូ​នេះ ព្យុះ​ដដែល នៅ​តែ​បន្ត​បោក​បក់​គួច​នៅ​ក្នុង​តំបន់ ធ្វើ​ឲ្យ​ការ​ខូច​ខាត​កើន​ឡើង រហូត​ដល់​ប្រមាណ​ជា ២៧០​ខ្នង។

ការខូតខាត ដែល​មាន​រយៈ​ពេល ត្រឹម​តែ​មួយ​ថ្ងៃ​​ប៉ុណ្ណោះ​នេះ មាន​ជា​រួម ការ​ខូច​ខាត​សាលា​រៀន ១​ខ្នង សាលា​ឆាន់​វត្ត​សុវណ្ណ​គង្គារ ចំនួន ១​ខ្នង និង​ផ្ទះ​ដែល​មាន​ការ​ខូច​ខាត​ទាំង​ស្រុង មិន​អាច​ជួស​ជុល​បាន​នោះ មាន​ចំនួន ៨​ខ្នង។ ចំពោះ​ការ​ប៉ាន់​ប្រមាណ​ជា​ទឹក​ប្រាក់​វិញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...