Posts in ‘កម្ពុជា’ Category

របប​តិរច្ឆាន​នៅ​កម្ពុជា៖ ស្ថានទូត​អូស្ត្រាលី ការពារ​ការ​ថ្លែង​តាម​បែប​ប្រជាធិបតេយ្យ

របប​តិរច្ឆាន​នៅ​កម្ពុជា៖ ស្ថានទូត​អូស្ត្រាលី ការពារ​ការ​ថ្លែង​តាម​បែប​ប្រជាធិបតេយ្យ

ការដាក់ញត្តិទៅស្ថានទូតអូស្ត្រាលី ដើម្បីទាមទារការសុំទោស ពីសំណាក់សមាជិកសភាខ្មែរ-​អូស្ត្រាលី​មួយរូប​នោះ ត្រូវបានស្ថានទូតបរទេសមួយនេះ ឆ្លើយតបមកវិញហើយ។ តែចម្លើយនោះ ទំនងជាមិនមែនជាចម្លើយ ដែល​មន្ត្រី​រដ្ឋាភិបាលកម្ពុជា និងអ្នកគាំទ្រមួយចំនួន​ រង់ចាំប៉ុន្មានឡើយ។

សេចក្ដីថ្លែងការណ៍ជាភាសាអង់គ្លេសមួយ ដែលស្ថានទូតអូស្ត្រាលី បានចេញផ្សាយ នៅក្នុងថ្ងៃទី១០ ខែសីហា​នេះ បានឲ្យដឹងថា សំដីរបស់លោក ហុង លឹម (ដែលមានឈ្មោះពេញ លឹម មុយហុង) មិនបានថ្លែងឡើង​ក្នុង​នាម​រដ្ឋាភិបាលអូស្ត្រាលី ឬក៏ស្ថានទូតអូស្ត្រាលីនោះទេ។ ហើយលោក ហុង លីម ក៏មិនមែនជា​សមាជិក​រដ្ឋាភិបាល ឬ​​សមាជិក​សភា​សហព័ន្ធ​នោះដែរ។

ស្ថានទូតបានសរសេរទៀតថា ប្រទេសអូស្ត្រាលីមានប្រពៃណីដ៏សម្បូរបែប ពីមតិយោបល់ និងការយល់ឃើញ​ខុសៗគ្នា សម្រាប់ចូលរួម នៅក្នុងការជជែកវែកញែក ជាសាធារណៈ។ សេចក្ដីថ្លែងការណ៍​បានបញ្ជាក់ថា៖ «ទាំង​នេះ គឺជាធាតុផ្សំដ៏សំខាន់ [...]

របប​តិរច្ឆាន​នៅ​កម្ពុជា៖ ក្រសួង​ការ​បរទេស​ចាត់ ហុង លឹម ​ទៅ​ក្នុង​បញ្ជី​ខ្មៅ

របប​តិរច្ឆាន​នៅ​កម្ពុជា៖ ក្រសួង​ការ​បរទេស​ចាត់ ហុង លឹម ​ទៅ​ក្នុង​បញ្ជី​ខ្មៅ

សេចក្ដីប្រកាសមួយ របស់អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១០ ខែ​សីហា ឆ្នាំ២០១៦ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន នៅមុននេះ បានសរសេរថ្កោល​ទោស ការលើកឡើងរបស់លោក លឹម មុយហុង (ដែលគេស្គាល់មកដល់ពេលនេះ ឈ្មោះ ហុង លឹម) សមាជិក​សភា​អូស្ត្រាលី ដែលមានដើមកំណើតខ្មែរមួយរូប ដែលបានប្រៀបធៀបរបបដឹកនាំ នៅកម្ពុជា ថាមាន​លក្ខណៈ​ដូច​«តិរច្ឆាន»។ សេចក្ដីប្រកាសនោះ ក៏បានអះអាងដែរ ពីការសម្រេចរបស់ក្រសួងការបរទេស ក្នុងការ​ចាត់​លោក លឹម មុយហុង ទៅ​ក្នុង​បញ្ជី​នៃ«ជនដែលមិនត្រូវបានស្វាគមន៍» របស់កម្ពុជា។

ការសម្រេចរបស់ក្រសួងការបរទេសកម្ពុជា បានធ្វើឡើងមួយសប្ដាហ៍ ក្រោយការថ្លែងរបស់លោក លឹម មុយហុង នៅក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរី ទាក់ទងនឹងឃាតកម្មបាញ់ប្រហារ លើកអ្នក​ស្រាវជ្រាវ​ផ្នែក​សង្គម លោក កែម ឡី កាលពីមួយខែមុន។ លោក លីម មុយហុង បាន​ថ្លែង​នៅ​ក្នុងកិច្ចសម្ភាសនោះថា៖ [...]

របប​តិរច្ឆាន​នៅ​កម្ពុជា៖ ហុង លឹម ថា​របប​សព្វថ្ងៃ គ្មាន​តម្លៃ​ឲ្យ​លោក​សុំទោស

របប​តិរច្ឆាន​នៅ​កម្ពុជា៖ ហុង លឹម ថា​របប​សព្វថ្ងៃ គ្មាន​តម្លៃ​ឲ្យ​លោក​សុំទោស

«សព្វថ្ងៃ គាត់ចង់ធ្វើអ្វី តាមតែអំបែងក្បាលរបស់គាត់ទេតើ។ គាត់ចង់ធ្វើយ៉ាងម៉េច ថាទៅតាម​តែចិត្ត​គាត់​ទេ​តើ។» នេះជាប្រតិកម្មខ្លាំងៗ របស់លោកតំណាងរាស្ត្រអូស្ត្រាលី លឹម មុយហុង (ដែលគេស្គាល់មកដល់​ថ្ងៃ​នេះ ថាជាលោក ហុង លីម) តបទៅនឹងការទាមទាររបស់មន្ត្រីរដ្ឋាភិបាល និងអ្នកគាំទ្ររដ្ឋាភិបាល ឲ្យ​រូប​លោក លឹម មុយហុង ធ្វើការសុំទោស ពីការលើកឡើងរបស់លោក ដែលបានហៅ​របបដឹកនាំ ឬរបបនយោបាយ នៅ​កម្ពុជា​សព្វ​ថ្ងៃ មានលក្ខណៈដូចតិរច្ឆាន។

ថ្លែងក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអូស្ត្រាលី ក្នុងថ្ងៃទី១០ ខែសីហានេះ លោក លឹម មុយហុង បានថ្លែង​វាយ​ប្រហារ​យ៉ាងចាស់ដៃ តបនឹងការទាមទារនោះវិញថា៖ «វាអត់មានសេចក្ដីថ្លៃថ្នូរ អត់មានកន្លែងណា ដែលគួរ​ឲ្យ​គេ​គោរព។ ម្លោះហើយ មកចង់ទាមទារ (ឲ្យសុំទោស) ស្អី។ មានលក្ខណៈណា ដែលអាចមកទាមទារ (នោះ)?»។

ក្នុងរយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ យុទ្ធនាការទាមទារ​ឲ្យមាន​ការសុំទោស [...]

ខៀវ កាញារីទ្ធ៖ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រៃវែង រវល់​តែ​«ដេក»

ខៀវ កាញារីទ្ធ៖ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រៃវែង រវល់​តែ​«ដេក»

ប្រតិកម្មខ្លី តែមានន័យវែង និងបង្កឲ្យអ្នកអាន ទប់សំណើចមិនបាន។ ទប់មិនបាន ព្រោះរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បានដង្ហោយហៅ រកអ្នកក្រោមបង្គាប់របស់លោក ថាកំពុង«ដេកនៅឯណា» បាន​​ជា​មិន​ឃើញ​មករាយការណ៍ ពីរឿងទំនាស់​រវាង​ប្រជាជនខ្មែរ និងវៀតណាម រហូតដល់មានមនុស្សស្លាប់។

ប្រតិកម្មដង្ហោយស្វែងរក របស់លោករដ្ឋមន្ត្រី ធ្វើឡើងពីរថ្ងៃក្រោយ ហេតុការណ៍មួយ ដែលបានកើតឡើង នៅ​ក្នុង​​ភូមិ​អ្នក​លឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីយប់ថ្ងៃទី៧ ខែសីហានេះ រវាងជនជាតិ​ខ្មែរ​មួយ​​គ្រួសារ និងជនជាតិយួនមួយក្រុម។ សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ក្នុងហេតុការណ៍វាយតប់ ដែល​​បណ្ដាល មក​ពីទំនាស់ពាក្យសំដីនោះ មានមនុស្សស្លាប់​យ៉ាងហោច ១នាក់ ជាជនជាតិខ្មែរ។

ជម្លោះបង្ករបួសស្នាម រហូតមានមនុស្សស្លាប់បែបនេះ ត្រូវបានលោក ខៀវ កាញារីទ្ធ លើកមកធ្វើជា​មូលហេតុ ដើម្បី​បន្ទោស​​ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្តព្រៃវែង [...]

សួន សេរីរដ្ឋា ថា ហ៊ុន សែន ជា​អ្នក​មាន​សមត្ថភាព​តែ​ម្នាក់​គត់

សួន សេរីរដ្ឋា ថា ហ៊ុន សែន ជា​អ្នក​មាន​សមត្ថភាព​តែ​ម្នាក់​គត់

ភាពមមាញឹករបស់លោក ហ៊ុន សែន បង្ហាញពីប្រសិទ្ធិភាព នៃរដ្ឋាភិបាលរបស់លោកឬ? សម្រាប់លោក សួន សេរីរដ្ឋា គឺវាមិនដូច្នោះទេ។ លោក រដ្ឋា ដែលជា​ប្រធានគណបក្សអំណាចខ្មែរ បាន«បញ្ឆេះម៉ាស៊ីន» ហើយ​រោទ៍​តិចៗ​ថា៖ «ពេលនេះលោក ហ៊ុន សែន បានក្លាយទៅជាមនុស្ស ដែលមានសមត្ថភាពតែម្នាក់ (និង)​ដែល​លេចធ្លោ ក្នុងចំណោមមនុស្ស ដែលគ្មានសមត្ថភាព រាប់រយនាក់ នៃគណរដ្ឋមន្ត្រីរបស់គាត់»។

បន្ទាប់មក លោក សួន សេរីរដ្ឋា បាន«រោទ៍ម៉ាស៊ីន»ខ្លាំងៗថា៖ «បច្ចុប្បន្ននេះ សូម្បីតែរឿងតាស៊ីក្លូ រឿង​ម៉ូតូ​លក់​ពងមាន់អាំង រឿងបាយក្តាំងបាយកក និងរឿងផ្លុំកញ្ចែចរាចរណ៍ ព្រមទាំងរឿងកណ្តៀរពូនដី ខ្មូតស៊ីឈើ​ផ្សេង​ទៀត ក៏ទាល់តែដល់លោក ហ៊ុន សែន ដែរទើបដោះស្រាយចេញ។ ដូច្នោះហើយ បានជាពលរដ្ឋខ្មែរ ជន​រង​គ្រោះ​គ្រប់​គ្នា​ខំ​សម្រុក ធ្វើយ៉ាងណារកមធ្យោបាយបញ្ជូនរឿងឈឺចាប់ រឿងអយុត្តិធម៌របស់ខ្លួន ឲ្យបាន​ទៅ​ដល់​ដៃ របស់លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។»

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...