Posts in ‘កម្ពុជា’ Category

ម្ចាស់​បណ្ដឹង​ស្នើ​តុលាការ​ឲ្យ ខឹម វាសនា សុំ​ទោស​ជា​សាធារណៈ

ម្ចាស់​បណ្ដឹង​ស្នើ​តុលាការ​ឲ្យ ខឹម វាសនា សុំ​ទោស​ជា​សាធារណៈ

«ខ្ញុំ​មិន​ទាមទារ​អី ​ឲ្យ​គាត់​សង​ជា​ជំងឺ​ចិត្ត ​ជា​លុយ​ជា​កាក់​អី​ទេ» នេះ ជាការអះអាងឡើង របស់លោក សុច សឿង ពលរដ្ឋអ្នករស់នៅ ក្នុងរាជធានី​ភ្នំពេញ​មួយ​រូប ដែលបានដាក់ពាក្យបណ្ដឹង កាលពីដើមសប្ដាហ៍នេះ ប្ដឹង​ប្រឆាំង​លោក​ ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា បក្សជួង ឬ LDP) ទៅកាន់​សាលា​ដំបូង​រាជធានី និងទៅកាន់ស្ថាប័នព្រះមហាក្សត្រ។

តែម្ចាស់បណ្ដឹង បានអះអាងថា លោកគ្រាន់តែចង់ឲ្យលោក ខឹម វាសនា ធ្វើការ«សុំទោស» ជាសាធារណៈ បន្ថែម​ពីលើចំណាត់ការ តាមផ្លូវច្បាប់ ពី​សំណាក់​តុលាការ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) លោក សុច សឿង បានថ្លែងដូច្នេះថា៖ «ខ្ញុំ​សុំ​ឲ្យ​គាត់​ហ្នឹង​ធ្វើ​លិខិត​ជា​លាយ​លក្ខណ៍​​អក្សរហ្នឹង​ សុំ​ទោស​ខ្មែរ​យើង ក៏​​ដូច​ជា​រូប​ខ្ញុំ​ជាខ្មែរ​ហ្នឹង​ ជា​សាធារណៈ»។

កាលពីថ្ងៃទី១២ ខែមិថុនានេះ លោក សុច សឿង [...]

សម រង្ស៊ី ទម្លាយ​សារ ហ៊ុន សែន គ្រោង​ផ្ទុះ​អាវុធ​ពេល​លោក​វិល​ចូល​ស្រុក

សម រង្ស៊ី ទម្លាយ​សារ ហ៊ុន សែន គ្រោង​ផ្ទុះ​អាវុធ​ពេល​លោក​វិល​ចូល​ស្រុក

បុរសខ្លាំងកម្ពុជា បានគ្រោង​ត្រៀមផ្ទុះអាវុធ បង្កើតសង្គ្រាម នៅពេលលោក សម រង្ស៊ី វិលត្រឡប់​ចូល​ប្រទេស​វិញ។ នេះ បើតាមអត្ថបទខ្លីមួយ ដែលត្រូវ​បាន​បង្ហោះ នៅលើទំព័រហ្វេសប៊ុក របស់លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ នៅមុននេះបន្តិច។ អត្ថបទខ្លីនោះ ត្រូវបានទំព័រ​ហ្វេសប៊ុក​របស់លោក សម រង្ស៊ី ហៅថា​ជា​​«បទ​បញ្ជា​សម្ងាត់» ដែលលោក ហ៊ុន សែន សរសេរទៅកាន់មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ សម្រាប់​«អនុវត្តន៍​លើរូប សម រង្ស៊ី»។

ដោយ​ភ្ជាប់​​មកជាមួយ នូវរូបថត«ScreenShoot» នៃសារអេឡិចត្រូនិក ដែលមានប្រភព ចេញពីអស័យដ្ឋាន ឈ្មោះ «PM Hun Sen» នោះផង ទំព័រ​ហ្វេសប៊ុក​របស់មេដឹកនាំប្រឆាំង បានសរសេរឡើងវិញ ពី​សេចក្ដី​នៅ​ក្នុង​សារនោះថា៖ «ជូនថ្នាក់ដឹកនាំគ្រប់ថ្នាក់ ពិសេសមេបញ្ជាការ​កងកម្លាំង​ប្រដាប់​អាវុធ។ ថ្ងៃនេះ ខ្ញុំបញ្ជា​​ឲ្យលុប​ចោល ស.ជ.ណ. ដែលហាមឃាត់ មិនឲ្យក្រុមហ៊ុនយន្តហោះដឹក សម រង្ស៊ី ចូលមកកម្ពុជា ដែល [...]

បោះឆ្នោត​ព្រឹទ្ធសភា នឹង​ធ្វើ​​នៅ​ថ្ងៃ​អាទិត្យ ទី​១៤​មករា​​២០១៨

បោះឆ្នោត​ព្រឹទ្ធសភា នឹង​ធ្វើ​​នៅ​ថ្ងៃ​អាទិត្យ ទី​១៤​មករា​​២០១៨

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី១៦ ខែមិថុនានេះ ដែលធ្វើឡើងក្រោមវត្តមាន របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា រដ្ឋាភិបាលកម្ពុជា​បានកំណត់​​យកថ្ងៃអាទិត្យទី ១៦ ខែមករា ឆ្នាំ២០១៨ ជាថ្ងៃបោះឆ្នោតអសកល នៃការជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ជាតិ។ រដ្ឋមន្ត្រី​ក្រសួង​​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបញ្ជាក់កាលបរិច្ឆេទនេះ នៅតាមបណ្ដាញសង្គម បន្ទាប់ពី​លោកចេញ​ពីកិច្ច​ប្រជុំ​នោះ។ 

សេចក្តី​​ស្នើ​ច្បាប់ថ្មី ស្តីពីការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ដែលនឹងត្រូវ​រដ្ឋសភា គ្រោង​បើក​កិច្ច​ប្រជុំ​ពិភាក្សា និង​អនុម័ត​ នៅ​ថ្ងៃ​ទី២០ ខែមិថុនា​ខាងមុខ​ បានកំណត់ ឲ្យបន្ថែមសមាជិកមួយរូបទៀត ចាប់ពី​អាណត្តិ​ក្រោយ​នេះទៅ។ ពោល គឺសមាជិតព្រឹទ្ធសភា​ នឹង​កើនចំនួន​ពី ៦១រូប ទៅ ៦២រូប ដែល​នឹងត្រូវបោះឆ្នោត​ជ្រើស​តាំង ដោយសមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ក្រុង​-​ស្រុក​-​ខណ្ឌ [...]

ហ៊ុន សែន ការពារ ខឹម វាសនា រឿង«ជេរបញ្ចោរ»

ហ៊ុន សែន ការពារ ខឹម វាសនា រឿង«ជេរបញ្ចោរ»

ចាប់ពីថ្ងៃទី១៥ ខែមិថុនាម្សិលម៉ិញមក យ៉ាងហោចណាស់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅ​«បក្ស​ជួង» រកបាន«អ្នកយល់ LDP»ម្នាក់ទៀត ដែលមានឥទ្ធិពលក្រៃ។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា បានចេញមុខការពារ«ការជេរ» របស់ប្រធានគណបក្ស«ជួង» ដោយប្រៀបធៀប ពាក្យ​​ជេរ​​បញ្ចោរ​ដូច​ខាង​ក្រោម របស់លោក ខឹម វាសនា ទៅនឹង«ភាពល្អប្រសើរ»មួយ។

«អាគុក» និង«អាចោរថង់យាម»

នៅចំពោះនិស្សិតបញ្ចប់ការសិក្សា ជាច្រើនរយនាក់ ក្នុងពិធីចែកសញ្ញាបត្រមួយ កណ្ដាលរាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងព្រមាន ក្រុមអ្នក​ជេរបញ្ចោរ ឬជេរប្រមាថ ថាអ្នកទាំងនោះ នឹងមិនរួចខ្លួនឡើយ បើ​ទោះ​ជាខ្លួន​អ្នកជេររូបនោះ​ នៅទីកន្លែងណា ក្នុងកម្ពុជា ឬនៅបរទេសក្ដី។ បន្ទាប់មក [...]

«សម រង្ស៊ី នឹង​ចូល​ស្រុក​ទោះ​ត្រូវ​អស់​ជីវិត ដើម្បី CNRP ឈ្នះ​ឆ្នោត​ឆ្នាំ​២០១៨»

«សម រង្ស៊ី នឹង​ចូល​ស្រុក​ទោះ​ត្រូវ​អស់​ជីវិត ដើម្បី CNRP ឈ្នះ​ឆ្នោត​ឆ្នាំ​២០១៨»

រឿងថាលោក សម រង្ស៊ី ក្លាហាន ឬកំសាក ក្នុងការវិលត្រឡប់ចូលស្រុកខ្មែរវិញនោះ មិនសំខាន់សម្រាប់​គណបក្ស​សង្គ្រោះជាតិទេ។ នេះ ជាការលើកឡើង របស់អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដើម្បី​ប្រតិកម្ម​ទៅនឹងការចំអក របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-​ប្រធាន​គណបក្ស​ប្រជាន​កម្ពុជា ដែល​បាន​ហៅ​អតីត​ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីម្សិលម៉ិញថាជាអ្នកក្លាហាន ក្នុងការ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដើម្បីឲ្យអាជ្ញាធរចាប់ដាក់ក្នុងពន្ធនាគារ។

ផ្ទុយទៅវិញ លោក អេង ឆៃអ៊ាង បានសរសេរនៅមុននេះបន្តិច លើបណ្ដាញសង្គមថា៖ «រឿងដែលសំខាន់ បើ​លោក​ប្រធាន សម រង្សុី ចូលមក នាំឲ្យ​គណបក្ស​សង្គ្រោះជាតិ ទទួលជោគជ័យក្នុងការបោះឆ្នោត ឆ្នាំ២០១៨ នោះ​លោក​ប្រធាន ដាច់ខាតត្រូវតែចូលទោះជាប់គុក ឬបាត់បង់ជីវិតក៏ដោយ ។»។ 

កាលពីថ្ងៃទី១៥ ខែមិថុនាម្សិលម៉ិញ លោក ហ៊ុន សែន បានហៅ​លោក សម រង្ស៊ី ជា«អ្នកក្លាហាន» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...