Posts in ‘ជុំវិញកំសាន្ដ’ Category

«មាន​តែ​វិធី​នេះ​ទើប​កាត់​បាន​ល្អ» សំណើច​ខ្លី

«មាន​តែ​វិធី​នេះ​ទើប​កាត់​បាន​ល្អ» សំណើច​ខ្លី

ស្ដេចបានបញ្ជារឲ្យយគេ ប៉ាវគងរកជាងកាត់សក់ មកកាត់ព្រះកេសារបស់ព្រះអង្គ ដើម្បីឲ្យសមតាមរាជបំណង។ ជាងកាត់សក់ជាច្រើន បានចូលខ្លួនមកកាត់ព្រះកេសា តែត្រូវស្ដេចយកទៅប្រហាជីវិតទាំងអស់ ដោយទ្រង់ឈ្វេងកាត់​សេចក្ដីថា ជាងកាត់សក់ទាំងនោះ កាត់ព្រះកេសាទ្រង់ មិនសក្ដិសមទាល់តែសោះ។

ថ្ងៃនេះត្រូវវេនជាងកាត់សក់ម្នាក់ ដែលមានវ័យក្មេង ចូលមកកាត់។ ក្នុងពេលកាត់នោះ ស្ដេចចេះតែងាកទៅឆ្វេងទៅស្ដាំ​ ដើម្បីនិយាយជាមួយពួកមេនំមេនាង ស្រីស្នំក្រមការទាំងឡាយ ដែលនៅបំរើក្បែរនោះ ធ្វើអោយជាងកាត់សក់ ពិបាកនឹងធ្វើការរបស់ខ្លួនមែនទែន។ ទ្រាំមិនបាន ជាងកាត់សក់វ័យក្មេង ក៏យកកន្ត្រៃគោះព្រះកេសមួយ ឃឹះ ! ស្ដេចទ្រង់ក្រេវក្រោធឡើង ហើយសួរទៅជាងកាត់សក់៖

- ម៉េចក៏អាឯង មកវ៉ៃក្បាលអញ យ៉ាងដូច្នេះ ?

ជាងកាត់សក់ឱនលំទោន ហើយឆ្លើយ៖

- ក្រាបថ្វាយបង្គុំព្រះអង្គ ទូលបង្គុំមានតែវិធីនេះទេ ទើបកាត់ព្រះកេសារបស់ព្រះអង្គ បានល្អ !

Le secret de la magie 2 /អាថ៌កំបាំង នៃការឆ្ពិនភ្នែក ភាគទី ២

Le secret de la magie 2 /អាថ៌កំបាំង នៃការឆ្ពិនភ្នែក ភាគទី ២

សូមអញ្ជើញតាមដានខ្សែរវីដេអូ ភាគទី ២ នេះ ដូចតទៅ ៖

ចំប៉ីសៀមរាប ព្រមទាំងអាល័យ របស់ក្រុមមឹក

ចំប៉ីសៀមរាប ព្រមទាំងអាល័យ របស់ក្រុមមឹក

សូមអញ្ជើញទស្សនា ចំរៀងចំប៉ីសៀមរាប ព្រមទាំងអាល័យ... របស់ក្រុមមឹក ដែលច្រៀងតាមលំនាំដើមរបស់លោកស៊ីន ស៊ីសាមុត​ ដូចតទៅនេះ៖

ពិធីករក្រិចម្នាក់ រងការ​បាចទឹកដោះគោខាប់ ខណៈពេល កំពុងផ្សាយផ្ទាល់

ពិធីករក្រិចម្នាក់ រងការ​បាចទឹកដោះគោខាប់ ខណៈពេល កំពុងផ្សាយផ្ទាល់

លោក ប៉ាណាហ្សីយ៉ូទីស ប៉ូសឆាស Panagiotis Bourchas ជាពិធីករជនជាតិក្រិច ក្នុងកម្មវិធី «ជួបនិយាយ» បានរងនូវការបាចទឹកដោះគោខាប់ និងចោលស៊ុតមាន់ កាលពីថ្ងៃអាទិត្យទី ០៨មេសា កន្លងមកនេះ ខណៈដែល គាត់កំពុងតែធ្វើកម្មវិធីនេះ ជាលក្ខណៈផ្សាយបន្តផ្ទាល់តាមទូរទស្សន៍។ អ្នកដែលបាចទឹកដោះគោខាប់ និងចោលស៊ុតមាន់ ទាំងនោះ បានចោទពិធីកររូបនេះថា​ បានទទួលអ្នកតំណាងមកពីក្រុមស្ដាំនិយមជ្រុលម្នាក់ មកដាក់ក្នុងកម្មវិធីរបស់គាត់។

ជាសំណាងល្អ គ្មានអ្នកណាម្នាក់រងរបួសនោះទេ តែកម្មវិធីផ្សាយបន្តផ្ទាល់នេះ បានក្លាយជាវេទិកា នៃការបាច ទឹកដោះគោខាប់ និងចោលស៊ុតមាន់ ជាពិសេសទៅលើពិធីករ លោក ប៉ាណាហ្សីយ៉ូទីស ប៉ូសឆាស។ គួររំលឹកថា [...]

ពេលស្រ្ដីជិះកង់ ឬម៉ូតូ...

ពេលស្រ្ដីជិះកង់ ឬម៉ូតូ...

បើលោកអ្នកបានទស្សនាវីដេអូនេះហើយ សូមមេត្តាកុំជិះធ្វើតាមអោយសោះ ជាពិសេសផ្នែកខាងនារីៗ។ មិនគិតថា​ នឹងហាមឃាត់សិទ្ធិសេរីភាពលោកអ្នកទេ តែបើជិះដល់ថ្នាក់ណ្នឹង មេត្តាអាណិតសាច់ឈាមផងទាន។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...