ទារលែងប្រពន្ធទាំងកូនខ្ចី... ស្រាប់តែចង់ត្រូវរ៉ូវគ្នាវិញពេលកូនធំ
រឿងដែលនឹកស្មានមិនដល់នោះ គឺមកដល់ពេលបច្ចុប្បន្ន ដែលកូនប្រុសនោះ មានវ័យប្រមាណ ជាង៣ឆ្នាំហើយនោះ បុរសជាឪពុក បែរជាមកធ្វើចិត្តបុណ្យ លួងលោម ចង់បានកូននោះទៅ ដោយនិយាយថា ជាកូនរបស់ខ្លួនតែម្នាក់គត់។ មិនតែប៉ុណ្ណោះ ឪពុកដែលបានចុះចោល កូនខ្លួនទើបនឹងកើត និងម្តាយកំសត់ពីរនាក់នេះ ថែមទាំងបានប្រាប់ ឲ្យមេឃុំធ្វើលិខិតអញ្ជើញ គ្រួសារខាងស្រី ទៅនិយាយសុំស្រុះស្រួល ជាគ្នាវិញ បន្ទាប់ពីអ្នកទាំងពីរ បានបែកគ្នាអស់រយៈពេល ៤ឆ្នាំ មកហើយ។
បុរសជាប្តីឈ្មោះ ឡាយ សុភ័ក្រ បានរៀបការជាមួយ អ្នកស្រី ឡេង ណារី។ អ្នកទាំងពីរ រស់នៅជាមួយគ្នា មានកូនប្រុសម្នាក់ឈ្មោះ ឆាំ ពន្លឺ ដែលសព្វថ្ងៃ មានអាយុជាង៣ឆ្នាំ រស់នៅជាមួយយាយតា នៅក្នុងភូមិកូនកក់ ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ដែលជាស្រុកកំណើតខាងស្រី។ តាមការអះអាង ពីអ្នកស្រី តន់ ថង ជាម្តាយបង្កើត សាមីខ្លួនខាងស្រី បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ដំបូងកូនរបស់គាត់ [...]