Posts in ‘ជុំវិញជីវិត’ Category

ព្រឹទ្ធសមាជិក​អាមេរិក ចន ម៉ាកខេន ទទួល​អនិច្ចកម្ម​ក្នុង​វ័យ​៨១ឆ្នាំ

ព្រឹទ្ធសមាជិក​អាមេរិក ចន ម៉ាកខេន ទទួល​អនិច្ចកម្ម​ក្នុង​វ័យ​៨១ឆ្នាំ

លោក ចន ម៉ាកខេន (John McCain)  អ្នកនយោបាយដ៏សំខាន់ ព្រឹទ្ធសមាជិក អតីតអ្នកបើកយន្ដហោះ ដែលរងទារុណកម្មនៅក្នុងសង្គ្រាមវៀតណាម និងជាបេក្ខជនប្រធាធិបតី របស់សហរដ្ឋអាមេរិក បានទទួលមរណភាពហើយ កាលពីថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨ នៅក្នុងជន្នាយុ ៨១ឆ្នាំ ដោយសាររោគមហារីកខួរក្បាល។

ខុទ្ទកាល័យរបស់លោកផ្ទាល់ នៅឯព្រឹទ្ធសភាអាមេរិក បានប្រកាសពីដំណឹងដ៏រន្ធត់នេះ ដោយបញ្ជាក់ថា លោកបានផុតដង្ហើម នៅវេលារសៀល ដោយមានវត្តមាននៅក្បែរ របស់ភរិយារបស់លោក និងសមាជិកក្រុមគ្រួសារផ្សេងទៀត។ សេចក្ដីប្រកាសព័ត៌មាន របស់ខុទ្ទកាល័យនោះ បានសរសេរថា៖ «រហូតដល់ដល់ថ្ងៃចុងក្រោយ លោក ចន ម៉ាកខេន បានបម្រើសហរដ្ឋអាមេរិក យ៉ាងស្មោះស្ម័គ្របំផុត អស់រយៈពេល៦០ឆ្នាំ»។

អាការៈមហារីកក្នុងខួរក្បាលរបស់លោក ត្រូវបានរកឃើញ នៅខែកក្កដា ឆ្នាំ២០១៧។ តាំងពីនោះមក លោកបានសម្រាកព្យាបាល និងប្រយុទ្ធទល់នឹងជំងឺនេះ ដើម្បីលោកអាចបន្តជីវិត [...]

ក្រុង​ដែល​គួរ​ឲ្យ​ចង់​រស់នៅ​ជាង​គេ​ក្នុង​លោក មាន​អ្វី​ពិសេស?

ក្រុង​ដែល​គួរ​ឲ្យ​ចង់​រស់នៅ​ជាង​គេ​ក្នុង​លោក មាន​អ្វី​ពិសេស?

បើតាមចំណាត់ថ្នាក់ របស់សហគ្រាសអង់គ្លេសមួយ ជំនាញ​ខាងការស្រាវជ្រាវ​សេដ្ឋកិច្ច ឈ្មោះ «The Economist Intelligence Unit (EIU)» បានផ្ដល់ចំណាក់ថ្នាក់​ទីក្រុង ឬរដ្ឋធានី ដែលបានផ្ដល់គុណភាពជីវិត ថាមានកម្រិតខ្ពស់ជាងគេបំផុត នៅលើពិភពលោក ជូនទៅរដ្ឋធានី វីយ៉ែន នៃប្រទេសអូទ្រីស។ ចំណាត់ថ្នាក់នេះ បានបំបាក់ក្រុង មែលប៊ន នៃប្រទេសអូស្ត្រាលី ដែលធ្លាប់កាន់តំណែង ជា«ជើងឯក» តាំងពី​៥ឆ្នាំ​កន្លងមក ឲ្យមកជាប់លេខ២វិញ។

សំអាងលើលក្ខណៈពិសេសអ្វីខ្លះ ដែលធ្វើឲ្យរដ្ឋធានី វីយែន ទទួលបានពិន្ទុខ្ពស់យ៉ាងនេះ?

គួរកត់សម្គាល់ថា សហគ្រាសខាងលើ បានធ្វើការសិក្សាដោយឯករាជ្យ និងជារៀងរាល់ឆ្នាំ ទៅលើគុណភាពជីវិត និងការរស់នៅ ក្នុងទីក្រុងធំៗចំនួន ១៤០ នៅជុំវិញពិភពលោក ដោយសង្កត់ធ្ងន់ទៅលើ គុណភាព​សន្តិសុខ និងសុវត្ថិភាព (ទាក់ទងនឹងឧក្រិដ្ឋកម្ម មានហនិភ័យ) - សេវាកម្មថែទាំសុខភាព និងការអប់រំ - វប្បធម៌ និងគុណភាពនៃបរិស្ថាន [...]

ក្រុង​«គុជ»​ជាប់​លេខ​១២៥ ​ដែល​ជា​ក្រុង​មិន​គួរ​ឲ្យ​ចង់​រស់នៅ

ក្រុង​«គុជ»​ជាប់​លេខ​១២៥ ​ដែល​ជា​ក្រុង​មិន​គួរ​ឲ្យ​ចង់​រស់នៅ

រាជធានី ភ្នំពេញ ដែលរដ្ឋាភិបាលកម្ពុជា ដាក់ឈ្មោះថា ជា«ក្រុងគុជ» ជាប់លេខទី១២៥ ពីក្នុងចំណោមក្រុងធំៗ ទាំង១៤០ នៅលើពិភពលោក។ លេខរៀងនេះ ត្រូវបានចាប់ទុកថា ជាក្រុងដែលមានគុណភាពជីវិតអន់បំផុត បើប្រៀបធៀបនឹងក្រុងធំៗ នៅក្នុងតំបន់។

ចំណាត់ថ្នាក់ របស់សហគ្រាសអង់គ្លេស ជំនាញ​ខាងការស្រាវជ្រាវ​សេដ្ឋកិច្ច ឈ្មោះ «The Economist Intelligence Unit (EIU)» បានធ្វើការសិក្សា ដោយឯករាជ្យ ទៅលើគុណភាពជីវិត និងការរស់នៅក្នុងទីក្រុងធំៗទាំងនោះ ដោយសង្កត់ធ្ងន់ទៅលើ គុណភាព​សន្តិសុខ និងសុវត្ថិភាព (ទាក់ទងនឹងឧក្រិដ្ឋកម្ម [...]

វីរបុរស​នៃ​ការ​ស្ដារ​ប្រាសាទ​ខ្មែរ​ម្នាក់​នេះ បាន​លាចាក​លោក

វីរបុរស​នៃ​ការ​ស្ដារ​ប្រាសាទ​ខ្មែរ​ម្នាក់​នេះ បាន​លាចាក​លោក

លោក ព្យែរ អង់ឌ្រេ ឡាប្លូដ (Pierre-André LABLAUDE) បានកើតនៅក្រុង វ៉ែរសៃយ៍ (Versailles) ភាគនារតីនៃរដ្ឋធានីប៉ារីស ហើយស្ថាបត្យករជំនាញខាងសំណង់បូរាណរូបនេះ ក៏បានស្លាប់ នៅទីនោះដែរ កាលពីថ្ងៃទី២៦ ខែកក្កដាកន្លងមក ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។

ជាមួយនឹងទេពកោសល្យ និងចំណេះចេះដឹង ដ៏ខ្ពង់ខ្ពស់ លោក ព្រែរ អង់ឌ្រេ ឡាប្លូដ បានចូលរួមស្ដារ និងជួសជុលប្រាសាទ-វិមាន-សួនឧទ្យាន ចំណាស់ៗ ជាច្រើន ទាំងនៅក្នុងប្រទេសបារាំង ប្រទេសកម្ពុជា និងទាំងនៅក្នុង​ប្រទេសជប៉ុន។

ទំព័រហ្វេសប៊ុករបស់អង្គការ យូណេស្កូ ប្រចាំនៅកម្ពុជា បានឧទ្ទិសរូបភាពមួយចំនួន ជូនលោក ឡាប្លូដ និងបានរៀបរាប់ថា៖ «លោកសាស្ត្រាចារ្យ "Pierre-André LABLAUDE" បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងគណៈកម្មាធិការអន្តរជាតិ ហៅកាត់ ICC-Angkor ហើយបានចូលរួមយ៉ាងសកម្ម ក្នុងការវាយតំលៃ និងជុសជុលថែរក្សា តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ [...]

មាន​ទោស​ពីបទ​រំលូត​កូន ព្រោះ​ត្រូវ​បងប្រុស​បង្កើត​រំលោភ

មាន​ទោស​ពីបទ​រំលូត​កូន ព្រោះ​ត្រូវ​បងប្រុស​បង្កើត​រំលោភ

កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន យុវតីជំទង់ម្នាក់ ដែលរងគ្រោះ ព្រោះត្រូវបងប្រុសបង្កើត រំលោភផ្នែកផ្លូវភេទ ជាច្រើនដងនោះ ត្រូវបានតុលាការឥណ្ឌូនេស៊ីផ្ដន្ទាទោស ពីបទរំលូតកូនខុសច្បាប់ នៅក្នុងសវនាការអសាធារណៈមួយ។

លោក «Arif Budiman» អ្នកនាំពាក្យតុលាការក្រុង «Muara Bulian» ដែលស្ថិតនៅលើកោះ ស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូនេស៊ី ត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» កាលពីចុងសប្ដាហ៍នេះ យកមកចុះផ្សាយថា៖ «យុវតី ត្រូវបានផ្ដន្តាទោស ពីបទរំលូតកូនខុសច្បាប់ ដោយអនុលោមតាមច្បាប់ ស្ដីពីការការពារកុមារ»។

រីឯបងប្រុសបង្កើតវិញ ត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទរំលោភបំពាន ផ្នែកផ្លូវភេទ ទៅលើកុមារមិនទាន់គ្រប់អាយុ។ រដ្ឋអាជ្ញាប្រចាំតំបន់ បានទាមទារឲ្យតុលាការ ផ្ដន្ទាទោសយុវតីជំទង់ ដោយដាក់ពន្ធនាគារ ចំនួន១ឆ្នាំ និងផ្ដន្ទាទោសបងប្រុសបង្កើត ដោយដាក់ពន្ធនាគារ ៧ឆ្នាំ។

[...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...