ទារកទាំងពីរជាកូនភ្លោះ តែកើតក្នុងឆ្នាំពីរផ្សេងគ្នា!
នាង ម៉ារីប៊ែល វ៉ាឡេនសៀ (Maribel Valencia) រស់នៅក្នុងក្រុង សានឌីយ៉េហ្គោ (San Diego រដ្ឋកាលីហ្វ័នី ភាគខាងលិចសហរដ្ឋអាមេរិក) បានប្រសូតបានកូនស្រីមួយរូប នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ប៉ុន្មាននាទីមុនឆ្លងចូលមកឆ្នាំ២០១៦។ ហើយនៅប៉ុន្មាននាទីក្រោយមកទៀត នាងបានប្រសូតបានកូនប្រុសម្នាក់ទៀត ពោលគឺវេលាយប់រំលងអាធ្រាត ចូលមកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦។ នេះបើតាមការអះអាង របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
ឪពុករបស់ទារកទាំងពីរ បានថ្លែងប្រាប់ទូរទស្សន៍ «NBC» ថា៖ «និយាយមែនទែនទៅ យើងបានសម្លឹងមើលទៅតែនាឡិកា។ យើងចង់ដឹងថា តើយើងនឹងមានកូន ដែលបានចាប់កំណើតមុនគេ នៅក្នុងឆ្នាំ២០១៦នេះ។»
តាមពិតទៅ ការផ្ដល់កំណើតដល់ទារកទាំងពីរ ត្រូវគ្រោងនៅចុងខែមករាខាងមុខ។ [...]