ទីក្រុងព្យុងយ៉ាង សុំសេអ៊ូលបញ្ឈប់ការ«បង្កហេតុ»តាមផ្លូវយោធា
ប្រទេសកូរ៉េខាងជើង បានសុំទៅបងប្អូនគូរសត្រូវរបស់ខ្លួន ឲ្យបញ្ឈប់នូវរាលសកម្មភាពបង្កហេតុ តាមផ្លូវយោធា ប្រសិនបើចង់អោយតំបន់ឧស្សាហកម្ម កាអេស៊ុង (Kaesong) មានដំណើរការជាធម្មតាឡើងវិញ។ តំបន់ឧស្សាហកម្មនេះ ត្រូវបានផ្អាកសកម្មភាពតាំងពីភាពតានតឺង បានកើនឡើងនៅក្នុងឧបទ្វីបកូរ៉េកន្លងមក។
ផ្លូវឆ្ពោះទៅកាន់តំបន់ឧស្សាហកម្ម កាអេស៊ុង។
ប្រសិនបើកូរ៉េខាងត្បូង ខ្វាយខ្វល់ពិតមែន ពីអនាគតរបស់ កាអេស៊ុងនោះ ប្រទេសនេះត្រូវចាត់វិធានការ ដើម្បីបញ្ឈប់នូវរាល់សកម្មភាពអមិត្ត និងការបង្កហេតុតាមផ្លូវយោធា ដែលសុទ្ធសឹងជាមូលហេតុធ្វើឲ្យមានស្ថានភាពដូចសព្វថ្ងៃ។ នេះជាការប្រកាសរបស់អ្នកនាំពាក្យ នៃគណកម្មាធិការការពារជាតិ ដែលជាសេនាធិការដ្ឋានដ៏សំខាន់មួយ របស់របបកុម្មុយនីស និងដឹកនាំដោយអគ្គមគ្គុទេសវ័យក្មេង គីម ជុងអ៊ុន [...]