Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

សម រង្សី៖ អាច​ឈរ​ឈ្មោះ​ជា​តំណាងរាស្រ្ត និង​ជា​បេក្ខភាព​នាយក​រដ្ឋមន្រ្តី (Pic)

សម រង្សី៖ អាច​ឈរ​ឈ្មោះ​ជា​តំណាងរាស្រ្ត និង​ជា​បេក្ខភាព​នាយក​រដ្ឋមន្រ្តី (Pic)

ភ្នំពេញ៖ លោក សម រង្សី ត្រូវបានរក្សាតំណែងជាបេក្ខភាពនាយករដ្ឋមន្រ្តី និងក៏ជាបេក្ខភាពតំណាងរាស្រ្តខេត្តកណ្តាល សម្រាប់ការចូលរួមបោះឆ្នោតនីតិកាលទីប្រាំនាថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះដែលមានរយៈពេល​ត្រឹម​តែ១១ថ្ងៃប៉ុណ្ណោះ។


លោក សម រង្ស៊ី និងអ្នកគាំទ្ររបស់លោក។ (រូបថត គណបក្សសង្គ្រោះជាតិ)

មន្ត្រីជាន់ខ្ពស់ម្នាក់នៃគណបក្សសង្រ្គោះជាតិ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅព្រឹកថ្ងៃទី១៧ខែកក្កដានេះថា ម្សិលម៉ិញគណបក្សសង្រ្គោះជាតិបានរៀបចំសំណើបេក្ខភាពលោកសម រង្ស៊ី សម្រាប់​ដាក់ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធ្វើការពិចារណា និងដាក់បញ្ចូលជាផ្លូវការក្នុងបញ្ជីឈ្មោះ [...]

សហគមន៍​អន្តរជាតិ​សាទរ​ ចំពោះ​ការ​លើក​លែង​ទោស​លោក សម រង្ស៊ី

សហគមន៍​អន្តរជាតិ​សាទរ​ ចំពោះ​ការ​លើក​លែង​ទោស​លោក សម រង្ស៊ី

បន្ទាប់ពីការប្រកាសលើកលែងទោសពីព្រះមហាក្សត្រ និងការជូនដំណឹងពីការវិលត្រលប់ របស់លោក សម រង្ស៊ី មកកាន់​ប្រទេសកម្ពុជា សេចក្តីសារទរបានធ្លាប់ចុះមកជាបន្តបន្ទាប់ ពីសហគម៍ជាតិនិងអន្តរជាតិ លាយឡំជាមួយក្តីបារម្ភខ្លះៗ​ផង ចំពោះការវិវឌ្ឍន៍នយោបាយនាពេលចុងក្រោយនេះ។


លោក សម រង្សី នៅពេលជួបជាមួយបណ្ដាអ្នកគាំទ្ររបស់លោក។ (រូបថត facebook.com/rainsy.sam.5)

យោងតាមសេចក្តីប្រកាសពត៌មាន របស់ការិយាល័យឧត្តមស្នងការសហប្រជាជាតិ ដែលមនោរម្យព័ងអាំងហ្វូ​ទទួល​បាន​នៅថ្ងៃអង្គារនេះ ឱ្យដឹងថា លោក ស៊ូបែឌី ជាប្រសិតពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានថ្លែងថា៖ «ខ្ញុំរីករាយដោយបានដឹងថា មានព្រះរាជសារលើកលែងទោសរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី តាម​សំណើរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន [...]

កឹម សុខា មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ ទាក់​ទង​ករណី​ប្រពន្ធ​ចុង

កឹម សុខា មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ ទាក់​ទង​ករណី​ប្រពន្ធ​ចុង

ភ្នំពេញ៖ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា និងដែលត្រូវបានរងនូវពាក្យបន្តឹងផ្ទួនៗចំនួនបី បានបដិសេធ មិនចូលខ្លួនទាក់ទិនទៅនិងដីការកោះរបស់​សាលាដំបូង​រាជធានីភ្នំពេញ ឲ្យចូលបំភ្លឺនៅថ្ងៃទី១៩ ខែកក្កដា នេះទេ ពាក់ព័ន្ធនឹងដើមបណ្តឹង ដែលអះអាងថាជាប្រពន្ធចុង បានប្តឹង​ទាមទារប្រាក់១ម៉ឺនដុល្លារ ដោយលោកជាប់រវល់ឃោសនាបោះឆ្នោត។


លោកកឹម សុខា ក្នុងពេលលោកចុះទៅឃោសនាបោះឆ្នោត។ (រូបថត គណបក្ស)

មេធាវីរបស់លោក កឹម សុខា គឺលោក ចាន់ ចេង បានថ្លែងថា លោកចៅក្រម ពេជ្រ ម៉ារ៉ែន បានកោះហៅ លោក កឹម សុខា ឲ្យចូលបំភ្លឺនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ទាក់ទងទៅនឹងបណ្តឹងរបស់អ្នកស្រី កែវ សុផាន់ណារី ដែលប្តឹងទាមទារប្រាក់​ឧបត្ថម្ភ ពីលោក កឹម សុខា [...]

កម្ពុជា៖ សង្គម​ស៊ីវិល​នៅ​តែ​រិះ​គន់ ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ដោយ​តុលាការ

កម្ពុជា៖ សង្គម​ស៊ីវិល​នៅ​តែ​រិះ​គន់ ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ដោយ​តុលាការ

ការឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងតុលាការកម្ពុជា ត្រូវបានគេមើលឃើញថា នៅមានភាពមិនប្រក្រតីនៅឡើយ។ បញ្ហា​ទាំងនេះ ត្រូវ​បានមជ្ឈដ្ឋានមហាជនមើលឃើញថាបានកើតឡើងសឹងតែជាទូទៅ និងជាពិសេស នៅក្នុងដំណើរការនីតិវិធី​របស់តុលាការ​នាពេល​កន្លង​មក។


សាលាដំបូងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Bory)

កំណត់ត្រាមួយចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣ ចេញផ្សាយដោយ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបង្ហាញនូវភាព​មិន​ប្រក្រតីគួរឲ្យបារម្ភ នៅក្នុងដំណើរការនីតិវិធី នៃការឃុំ​ខ្លួនរបស់តុលាការកម្ពុជា។ កំណត់ត្រា ដែលមានចំណងជើងថា ការ​អនុវត្តន៍​ការ​ឃុំខ្លួន​បណ្តោះ​អាសន្ន នៅក្នុងតុលាការកម្ពុជានោះ បានលើកឡើងពីករណីជាក់ស្តែងមួយចំនួន ដែលតុលាការ​បានប្រើឆន្ទានុសិទ្ធិក្នុងការកំណត់ពីការឃុំខ្លួនបណ្តោះអាសន្ន [...]

សាលា​ឧទ្ធរណ៍​មិន​ទទួល​បណ្ដឹង​សួង សុភ័ណ្ឌ​ប្ដឹង​ហ៊ុន សែន រឿង​ធ្វើ​ឯកសារ​ឲ្យ​យួន?

សាលា​ឧទ្ធរណ៍​មិន​ទទួល​បណ្ដឹង​សួង សុភ័ណ្ឌ​ប្ដឹង​ហ៊ុន សែន រឿង​ធ្វើ​ឯកសារ​ឲ្យ​យួន?

ភ្នំពេញ៖ សាលាឧទ្ធរណ៍បានបដិសេធមិនទទួលបណ្ដឹងរបស់ លោក សួង សុភ័ណ្ឌ ប្រធានចលនាយុវជនរបស់​គណបក្ស​សង្គ្រោះជាតិ និងជាបេក្ខជនតំណាងរាស្ត្រប្រចាំខេត្តប៉ៃលិន ដែលប្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទក្លែង​បន្លំឯកសារសាធារណៈ ដោយបានអនុញ្ញាតឲ្យជនអន្តោប្រវេសន៍វៀតណាម រស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់។

លោក សួង សុភ័ណ្ឌ បានថ្លែង ថា លោកបានដាក់ពាក្យប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅសាលាឧទ្ធរណ៍​កាលពីថ្ងៃ​ទី១០ កក្កដា ប៉ុន្តែសាលាឧទ្ធរណ៍មិនបានទទួលជាផ្លូវការនោះទេ។ លោកបានពន្យល់ទៀតថា ៖ «ការបដិសេធរបស់​សាលាឧទ្ធរណ៍ មិនទទួលបណ្ដឹងរបស់ខ្ញុំប្តឹង លោក ហ៊ុន សែន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...