Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

បុណ្យភ្ជុំ៖ ហ៊ុន សែន ថា​ល្អ​ប្រសើរ ខណៈ​ក្រសួង​មហា​ផ្ទៃ ថា​គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង

បុណ្យភ្ជុំ៖ ហ៊ុន សែន ថា​ល្អ​ប្រសើរ ខណៈ​ក្រសួង​មហា​ផ្ទៃ ថា​គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង

យោងតាមរបាយការណ៍ ដែលចេញដោយអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ ក្នុងរយៈពេល​ប្រាំថ្ងៃនៃថ្ងៃបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៤ ដោយគិតពីថ្ងៃទី ២០ ដល់ថ្ងៃទី២៤ ខែកញ្ញា មានមនុស្សស្លាប់​រហូត​ដល់​៤៩នាក់ ដែលឆ្នាំ២០១៣មានអ្នកស្លាប់ត្រឹមតែ២៤នាក់។ ឯអ្នករបួសធ្ងន់ និងស្រាលវិញ មាន​រហូតដល់​៣០៥​នាក់ បើប្រៀបធៀបក្នុងឆ្នាំ២០១៣ មានត្រឹមតែ១៦៩នាក់ប៉ុណ្ណោះ។ មានន័យថាក្នុងឆ្នាំ២០១៤នេះ គ្រោះ​ថ្នាក់​ចរាចណ៍ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌមានការកើនឡើង។

ដោយឡែកនាយរដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន នាព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ ក៏បានធ្វើការថ្លែង​កោត​សរសើរ ដល់កិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ របស់សមត្ថកិច្ច កងកម្លាំងនគរបាល និងកម្លាំង​ប្រដាប់​អាវុធ ដែលបានរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់បាន ល្អប្រសើរក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ។ ការថ្លែងកោតសសើរនេះ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលពិពណ៌កោះពេជ្រ ក្នុងពេលចែកសញ្ញាបត្រដល់ [...]

អូស្ត្រាលី​«ទិញ»​កម្ពុជា ក្នុង​ទឹក​ប្រាក់​៨០លាន​ដុល្លា ដើម្បី​ឲ្យ​ទទួល​ជន​អន្តោប្រវេសន៍?

អូស្ត្រាលី​«ទិញ»​កម្ពុជា ក្នុង​ទឹក​ប្រាក់​៨០លាន​ដុល្លា ដើម្បី​ឲ្យ​ទទួល​ជន​អន្តោប្រវេសន៍?

តាមប្រភពព័ត៌មានដែលស្និត នឹងក្រសួងមហាផ្ទៃគួឲ្យជឿជាក់ បានបង្ហើបឲ្យដឹងថា ការដែលកម្ពុជា ទទួល​យក​ជនភៀសខ្លួនអូស្ត្រាលីទាំងនោះ ព្រោះតែថ្មីៗនេះ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសថា បើ​ប្រទេស​ណា​ទទួល​យក ជនអន្តោប្រវេសន៍អន្តរជាតិ«ខុសច្បាប់» ដែលប្រទេសអូស្ត្រាលីច្រានចោលមិន​ទទួល​ទាំង​នោះ​ ប្រទេស​នោះនឹងទទួលបាន ប្រាក់ជំនួយឧបត្ថមបន្ថែម ចំនួន៨០លានដុល្លាក្នុងមួយឆ្នាំ។

ប្រភពដែលនិយាយក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ពីមូលហេតុយ៉ាងដូច្នេះថា៖ «បើមិនព្រោះ​តែ​លុយទេ តើព្រោះអ្វី? ព្រោះមនុស្សធម៌? ខ្ញុំថា ព្រោះតែថ្នាក់ដឹកនាំកម្ពុជា សម្លឹងឃើញលុយច្រើនជាង សម្លឹង​មើលលើផ្នែកមនុស្សធម៌។ (...) ព្រោះថា សូម្បីតែប្រជាជនកម្ពុជាខ្លួនឯង រដ្ឋាភិបាលកម្ពុជា មិនទាំង​អាច​នឹង​ផ្តល់ការរស់នៅ ដល់ពួកគេបានសមរម្យនៅឡើយផង ចុះរឿងអ្វីដែលទទួលយកជនជាតិដទៃ ដែល​ខុស​ច្បាប់ និងប្រទេសកំណើតគេមិនទទួលស្គាល់ [...]

ចំណាប់​ខ្មាំង​ជាតិ​បារាំង ត្រូវ​បាន​ក្រុម​ជីហាដ​អ៊ីស្លាម​និយម​ជ្រុល កាត់​«ក» (vdo)

ក្រុមភេវរជន ដែលហៅខ្លួនឯងថា ជូដ អាលឃីឡាហ្វា (Jund al-Khilafa) និងមានមូលដ្ឋាននៅក្នុងតំបន់ កាប៊ីលី (Kabylie) ភាគខាងជើងនៃប្រទេសអាល់ហ្សេរី (ទ្វីបអាហ្វ្រិកខាងជើង) បានសម្លាប់ចំណាប់ខ្មាំង​ជាតិ​បារាំង ដែលមានឈ្មោះ អ៊ែរវេ ហ្គួរដេល (Hervé Gourdel) ដែលទើបនឹងចាប់ពង្រត់ទៅ នៅថ្ងៃអាទិត្យ​មុន​នេះប៉ុណ្ណោះ។ ការសម្លាប់ដោយកាត់ ក នេះ ត្រូវបានថតជាវីដេអូ យកមកផ្សាយតាមបណ្ដាញអ៊ីនធើណែត កាលពីយប់ថ្ងៃពុធទី២៤ ខែកញ្ញា ម្សិលម៉ិញ។

វីដេអូ ត្រូវបានផ្សាយជាលើកដំបូង នៅគេហទំព័ររបស់ក្រុមជីហាដ (jihad) ដោយមានដាក់ចំណងជើងថា «សារ​ប្រកបដោយឈាម សម្រាប់រដ្ឋាភិបាលបារាំង»។ ចាប់ផ្ដើមពីនាទីដំបូង ដោយដាក់រូបភាព​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ (François Hollande) ដែលបានធ្វើសន្និសិទការសែត បដិសេធមិន​ចុះ​ញ៉ម ការ​គម្រាម​​របស់​ពួកអ៊ីស្លាមជ្រុលនិយម ដែលបានធ្វើលើប្រទេសបារាំង ជាថ្នូរនឹងការបញ្ឈប់​យុទ្ធនាការ​យោធា​បារាំង [...]

សាសនា​«បីសាច» បង្ខំ​កុមារី​ឲ្យ​លក់​ខ្លួន ជា​មួយ​មនុស្ស​ប្រុស​១៨០០នាក់

សាសនា​«បីសាច» បង្ខំ​កុមារី​ឲ្យ​លក់​ខ្លួន ជា​មួយ​មនុស្ស​ប្រុស​១៨០០នាក់

«ខ្ញុំទៅសាលានៅពេលថ្ងៃ តែខ្ញុំជាទាសករផ្លូវភេទនៅពេលយប់។ មានពេលមួយនោះ ខ្ញុំនឹកឃើញចង់​សម្លាប់​ខ្លួន។» កុមារី អាណាប៊ែល ហ្វ័រ៉េស (Annabelle Forest - ឈ្មោះដែលអ្នកសារព័ត៌មានដាក់ឲ្យ) មាន​អាយុ​នៅថ្ងៃនេះ ជាង២០ឆ្នាំ បានរំលឹកឡើងវិញពីជីវិតដ៏ទារុណ នៅក្នុងសៀវភៅមួយ ដែលទើបនឹងបោះពុម្ភ​ចេញ​ផ្សាយ នៅក្នុងចក្រភពអង់គ្លេស។ សៀវភៅនេះ មានចំណងជើងជាភាសាអង់គ្លេសថា៖ «The Devil on the Doorstep : My Escape From a Satanic Sex Cult»។

អ្វីដែលបានរៀបរាប់ នៅក្នុងសៀវភៅនេះ គឺជាភាពរន្ធត់ខ្លោចផ្សា ដ៏រន្ធត់បំផុត មិនដែលធ្លាប់ជួប​នៅក្នុង​ប្រវត្តិ​សាស្ត្រ​ទំនើប នៃបណ្ដាប្រទេសនៅបស្ចឹមលោក។ នេះបើតាមការលើកឡើង របស់សារព័ត៌មាន​អង់គ្លេស Daily Mail។

ដេកជាមួយមនុស្សប្រុស ១៨០០នាក់

ក្នុងអាយុ៧ឆ្នាំ នាងតូចត្រូវបានចាប់ឲ្យស្គាល់ និងចូលក្នុងសាសនា ឃិដវេលី (Kidwelly) ដែលជាឈ្មោះ​ក្រុង​តូចមួយ [...]

យីហោ​សម្លៀកបំពាក់​ធំៗ សន្យា​តម្លើង​ប្រាក់​ឈ្នួល​អប្បបរិមា ឲ្យ​កម្មករ​កម្ពុជា​

យីហោ​សម្លៀកបំពាក់​ធំៗ សន្យា​តម្លើង​ប្រាក់​ឈ្នួល​អប្បបរិមា ឲ្យ​កម្មករ​កម្ពុជា​

ក្រុមកម្មករដែលបានធ្វើការតស៊ូទារមទារ ឲ្យតម្លើងប្រាក់ឈ្នួលអប្បបរិមា ក្នុងវិស័យកាត់ដេរសម្លៀក​បំពាក់​កម្ពុជានោះ បានទទួលនូវការគាំទ្រពីសំណាក់ភាគីបញ្ជាទិញ ជាពិសេសពីសំណាក់ យីហោ​សម្លៀក​បំពាក់​ធំៗល្បីៗ ដូចជា  Zara, H&M, Next និង New Look បន្ទាប់ពីពួកគេបានសន្យាថា នឹងដាក់ទម្ងន់ទៅលើ​ការ​បញ្ជាទិញ ដើម្បីធ្វើឲ្យមានប្រាក់ឈ្នួលសមរម្យសម្រាប់កម្មករ កម្មការិនី។

នៅក្នុងលិខិតមួយចុះថ្ងៃទី១៨ ខែកញ្ញានេះ ទៅកាន់រដ្ឋាភិបាលកម្ពុជា និងទៅកាន់សមាគមរោងចក្រ​កាត់ដេរ​កម្ពុជា (តំណាងឲ្យភាគីថៅកែរោងចក្រ) ក្រុមយីហោធំៗទាំងនោះ បាននិយាយថា បានត្រៀមខ្លួនរួចជា​ស្រេច ថា​នឹង​ហ៊ានចំណាយថ្លៃបន្ថែមទៀត ទៅលើផលិតផលបញ្ជាទិញពីកម្ពុជា។

ចម្លើយ​ឆ្លើយតបរបស់យីហោបញ្ជាទិញសម្លៀកបំពាក់ទាំងនេះ បានធ្លាក់មកដល់តែមួយថ្ងៃ បន្ទាប់ពី​យុទ្ធនាការ​មួយ ត្រូវបានធ្វើឡើងពាសពេញពិភពលោក ដើម្បីទាមទារឲ្យមានការតម្លើងប្រាក់ឈ្នួល ដ៏តិច​តួច​ស្ដួច​ស្ដើង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...