ចោរឆក់កាបូបវ័យក្មេងអស់លក្ខណ៍ ព្រោះដួលម៉ូតូ
ត្រឡប់មកពីភ្ជាប់ពាក្យកូនគេ មិនទាន់ទៅដល់ផ្ទះផង មានឧប្បត្តិហេតុនៅកណ្តាលផ្លូវ ដោយចោរវ័យក្មេងឆក់កាបូប ពេលកំពុងធ្វើដំណើរនៅលើរ៉ឺមកកង់បី ឬហៅថាទុកទុក។ តែមិនមានអ្នកណាម្នាក់រងរបួស និងបាត់បង់របស់អ្វីធ្ងន់ធ្ងរទេ ដោយសារជនល្មើសឆក់មិនបានសម្រេច។
ប្រភពព័ត៍មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីនេះ កើតនៅវេលាម៉ោង ១និង៣០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បង្ករដោយជនដៃដល់ គ្នាពីរនាក់ ម្នាក់ឈ្មោះ ឆ្លូញ អាយុ១៣ឆ្នាំ និងម្នាក់ទៀត ឈ្មោះ រិទ្ធ មានអាយុប្រហាក់ប្រហែលគ្នា ជនល្មើសទាំងពីរ ជិះម៉ូតូម៉ាកសង់ឌ្រីមស៊េរី២០១៥ ពាក់ស្លាក់លេខភ្នំពេញ 1CS-2562។ អ្នកទាំងពីនាក់ ម្នាក់ជាអ្នកបើកម៉ូតូ ម្នាក់ជាអ្នកធ្វើសកម្មភាពឆក់ នៅពេលកំពុងបើកម៉ូតូទាំងពីរគ្រឿង ក្នុងទិសដៅស្របគ្នា នៅចំណុចទល់មុខលាលាបឋមសិក្សា ចំរើនរដ្ឋ នៅតាមបណ្តោយផ្លូវជាតិលេខប្រាំ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ [...]