Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ហ៊ុន សែន ថា​ការ​បន្ត​ប្រើ​ឃ្លា​«ដេក​ផ្ទះ​ឈ្នះឯង» គឺចង់​ផ្ដួល​រាជានិយម

ហ៊ុន សែន ថា​ការ​បន្ត​ប្រើ​ឃ្លា​«ដេក​ផ្ទះ​ឈ្នះឯង» គឺចង់​ផ្ដួល​រាជានិយម

«ឥឡូវខ្ញុំកំពុងរង់ចាំមើល នូវរបស់ដែលហៅថា "ដេកផ្ទះឈ្នះឯង"» នេះ ជាការថ្លែងឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ ដើម្បីទាញឃ្លាបួនម៉ាត់នេះ ឲ្យពាក់ព័ន្ធជាមួយព្រះរាជសារ របស់ព្រះមហាក្សត្រ ដែលទើបនឹងចេញផ្សាយ កាលពីម្សិលម៉ិញ។ ព្រះរាជសារ ដែលបានអំពាវនាវ ឲ្យពលរដ្ឋ ឲ្យ​«ប្រើសិទ្ធិសេរីភាព បោះឆ្នោត ទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្ត លើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយ ដោយសេរី»។

នៅចំពោះកម្មករ-កម្មការិនី ច្រើនពាន់នាក់ មកពីរោងចក្រសហគ្រាស ចំនួន៨ ស្ថិតក្នុភូមិរវាង ឃុំថ្នល់ដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា៖ «វាមិនដែលម៉ែអាណា ដេកផ្ទះឈ្នះឯង (...) វាមិនដែលបង្កើតទ្រឹស្ដី ម៉ែអាណា ដេកផ្ទះឈ្នះឯង។ គេសំដៅលើសិទ្ធិពលរដ្ឋ ដែលអំពាវនាវឲ្យពលរដ្ឋ កុំចេញទៅបោះឆ្នោត។ ប៉ុន្តែខ្ញុំរង់ចាំមើល [...]

សម រង្ស៊ី ថា​សហភាព​អ៊ឺរ៉ុប​នឹង​ដាក់​របប ហ៊ុន សែន នៅ​ក្រៅ​ច្បាប់

សម រង្ស៊ី ថា​សហភាព​អ៊ឺរ៉ុប​នឹង​ដាក់​របប ហ៊ុន សែន នៅ​ក្រៅ​ច្បាប់

«លោក ហ៊ុន សែន គាត់ដាក់ខ្លួនគាត់ក្រៅច្បាប់ របបគាត់គឺក្រៅច្បាប់ ក្រៅច្បាប់នៃសហភាពអឺរ៉ុប» នេះ ជាការថ្លែងឡើងខ្លាំងៗ របស់លោក សម រង្ស៊ី មេដឹកនាំចលនានយោបាយប្រឆាំងកម្ពុជា ចេញពីសភាអ៊ឺរ៉ុប ដែលស្ថិតក្នុងរាជធានី ប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីមុននេះបន្តិច។

ក្នុងថ្ងៃទី៥ ខែឧសភានេះ លោក សម រង្ស៊ី ត្រូវបានអញ្ជើញ ឲ្យចូលរួមធ្វើជា​វាគ្មិនដ៏សំខាន់មួយរូប នៅក្នុងអង្គប្រជុំនៃសភាអ៊ឺរ៉ុប ដែលជាកិច្ចប្រជុំមួយ ពិនិត្យ​មើលកិច្ចសហប្រតិបត្តិការ រវាងសហភាពអ៊ឺរ៉ុប និងកម្ពុជា មុននឹងសម្រេចបង្កើតច្បាប់មួយ ឈានទៅដាក់ទណ្ឌកម្ម ប្រឆាំងរបបដឹកនាំក្រុងភ្នំពេញ។

លោក សម រង្ស៊ី បានថ្លែង​នៅក្នុង​សេចក្ដីថ្លែងការណ៍​ជាវីដេអូនោះ​ថា៖ «ថ្នាក់ដឹកនាំនៃសហភាពអឺរ៉ុប [...]

ព្រះរាជា​ចេញ​រាជសារ​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត

ព្រះរាជា​ចេញ​រាជសារ​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត

ព្រះមហាក្សត្រកម្ពុជា ដែលមានតែរាជបល្ល័ង្គ និងគ្មានអំណាច បានចេញព្រះរាជសារ​មួយ ដែលចុះព្រហស្ថលេខា តាំងពីថ្ងៃទី១៨ ខែឧសភា អំពាវនាឲ្យជនរួមជាតិខ្មែរទាំងអស់ ចេញទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។

ក្នុងព្រះរាជសារ ដែលទើបនឹងចេញផ្សាយ នៅល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា៖ «ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿង ថ្កើនថ្កានលើគ្រប់វិស័យ»។

ព្រះរាជបន្ទូល របស់ព្រះមហាក្សត្រកម្ពុជា បានវាយតម្លៃ​ ទុកជាមុនរួចជាស្រេច ថាការបោះឆ្នោតជាតិ ក្នុងខែកក្កដានេះ ជា«ការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ [...]

ត្រាំ គ្មាន​សិទ្ធិ​រាំងខ្ទប់​អ្នក​ប្រឆាំង នៅ​លើ​បណ្ដាញ​សង្គម​ទេ!

ត្រាំ គ្មាន​សិទ្ធិ​រាំងខ្ទប់​អ្នក​ប្រឆាំង នៅ​លើ​បណ្ដាញ​សង្គម​ទេ!

លទ្ធភាព​​នៃការបញ្ចេញប្រតិកម្ម ទៅនឹងសារបង្ហោះ របស់ប្រធានាធិបតី ដោយសរសេរជាសារឆ្លើយតប ឬសារមតិយោបល់ នៅលើបណ្ដាញសង្គម ជាពិសេសបណ្ដាញសង្គមទ្វីសធើរ (Twitter) គឺជាផ្នែកមួយ នៃការអនុវត្តសេរីភាពបញ្ចេញមតិ ដែលត្រូវបានការពារដោយវិសោធនកម្មលើកទីមួយ នៃរដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក។ នេះ ជាការសម្រេចឡើង របស់ចៅក្រមសហព័ន្ធ នៃក្រុង ញ៉ូយក អ្នកស្រី «Naomi Reice Buchwald» កាលពីថ្ងៃពុធ សប្ដាហ៍មុន។

ឬបើនិយាយមកវិញ ដោយខ្លី និងងាយយល់ បានសេចក្ដីថា លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នឹងរំលោភលើរដ្ឋធម្មនុញ្ញ នៃសហរដ្ឋអាមេរិក ប្រសិនណាជាលោកប្រធានាធិបតី ធ្វើការរាំងខ្ទប់ (Block) នរណាម្នាក់ ពីក្នុងចំណោមប្រិយមិត្ត រាប់លាននាក់ នៃទំព័រទ្វីសធើររបស់លោក បើគ្រាន់តែនរណានោះ សរសេរប្រតិកម្ម ទៅនឹងសាររបស់លោក ទោះជាការរិះគន់ ឬការចំអកក៏ដោយ។

អ្នកស្រីចៅក្រម បានពន្យល់ថា៖ «នៅក្នុងសំនុំរឿងនេះ គេបានស្នើសុំ [...]

ឌុយតែតេ ប្រាប់​អ្នកជំនាញ អ.ស.ប ម្នាក់ ឲ្យ​«ទៅ​ចុះ​នរក»

ឌុយតែតេ ប្រាប់​អ្នកជំនាញ អ.ស.ប ម្នាក់ ឲ្យ​«ទៅ​ចុះ​នរក»

សំដីមិនសំចៃមាត់ របស់ប្រធានាធិបតីហ្វីលីពីន បានបង្កការភ្ញាក់ផ្អើលជាថ្មីទៀត នៅជុំវិញពិភពលោក។ លើកនេះ អ្នករងគ្រោះ គឺជាអ្នករាយការណ៍ពិសេសមួយរូប របស់អង្គការសហប្រជាជាតិ លោក «Diego Garcia-Sayan‍‍‌‍» បន្ទាប់ពីមន្ត្រីជំនាញរូបនេះ ធ្វើការរិះគន់លោកប្រធានាធិបតី នៅក្នុងរបាយការណ៍មួយ ថាបានស្ថិត​នៅពីក្រោយ​ការដកអ្នកស្រី «Maria Lourdes Sereno» ប្រធានតុលាការកំពូលចេញពីតំណែង កាលពីខែឧសភាកន្លងទៅ។

លោក «Diego Garcia-Sayan‍‍‌‍» ដែលត្រូវធ្វើអង្កេត ទៅលើឯករាជ្យភាព របស់ចៅក្រម និងមេធាវី នៅក្នុងប្រទេសហ្វីលីពីន បានចោទលោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីន ថាបានប្រើឥទ្ធិពល និងបាតដៃរបស់ខ្លួន ដើម្បីកំចាត់អ្នកស្រី «Maria Lourdes Sereno»។ អ្នកជំនាញ អ.ស.ប រូបនេះ បានហៅទង្វើនេះ ថាជា«ការវាយប្រហារ យ៉ាងឃោឃៅ» ប្រឆាំងនឹងអំណាចតុលាការ។

នៅចំពោះការចោទប្រកាន់ខាងលើ លោក ឌុយតែតេ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...