យន្ដហោះមួយបង្ហូ«លាមក» ពីលើបុណ្យខួបកំណើត ដូច«ភ្លៀង»
ជាសំណាងល្អ ដែលភ្ញៀវពន្លឺ ចូលរួមទាំងអស់ បានទទួលទានអាហាររួច។ ហើយភ្ញៀវទាំងអស់នោះ មានចំនួន៤០នាក់ ដែលបានមកចូលរួម ប្រារព្ធបុណ្យខួបកំណើត យុវតី ចាស៊ីនដា ខមប្រៃ (Jacinda Cambray) ក្នុងគម្រប់អាយុ១៦ឆ្នាំរបស់នាង។ ក្នុងខណៈពេល ដែលការកាត់នំ បានបញ្ចប់ទៅ នៅក្នុងសួនច្បារ ខាងក្រោយគេហដ្ឋានរបស់នាង ស្ថិតក្នុងក្រុង Pennsylvanie សហរដ្ឋអាមេរិកនោះ នាង ចាស៊ីនដា បានស្រម័យថា ពិធីបុណ្យខួបរបស់នាង នឹងបញ្ចប់ទៅដោយក្ដីសប្បាយរីករាយ និងគួរជាទីមនោរម្យណាស់។
«តែរំពេចនោះ កម្ទេចដុំអាចម៍ជាច្រើន មិនដឹងមកពីទេ តែដូចជាធ្លាក់មកលើយើង ពីលើមេឃ» នេះបើតាមការបញ្ជាក់ របស់លោក ចូ ខមប្រៃ (Joe Cambray) ឪពុករបស់នាង ចាស៊ីនដា ធ្វើទៅកាន់ស្ថានីយទូរទស្សន៍ Fox 29 របស់អាមេរិក។ សំណាងល្អ ព្រោះលោក ចូ ខមប្រៃ ទំនងជាបានដឹងមុន ថារន្ទះផ្គរ«លាមក» អាចនឹងធ្លាក់មក អញ្ចឹងហើយបានជាលោក បានត្រៀមកំណាត់តង់មួយ នៅក្នុងសួនច្បារនោះ [...]