ហ៊ុន សែន ព្រមាន មាស នី ឲ្យ«ឆ្កួតតែឯងទៅ»
គ្មានទេ ជំនួបចរចារវាង ហ៊ុន សែន - សម រង្ស៊ី នៅលើទឹកដី នៃលោកខាងលិច ជាពិសេសនៅក្នុងអំឡុងពេល ដែលលោក ហ៊ុន សែន ធ្វើដំណើរទៅកាន់សហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ។ នេះ ជាការអះអាង របស់លោក ហ៊ុន សែន ដោយប្រើភាសាខ្លាំងៗ ហៅអ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោក មាស នី ដែលចង់ឃើញការចរចាបែបនេះ ថាជាមនុស្ស«ឆ្កួត - ល្ងង់» និងឲ្យឈប់ធ្វើជា «អ្នកវិភាគ» តទៅទៀត។
នៅក្នុងកិច្ចសម្ភាសមួយ ផ្ដល់ទៅឲ្យប្រព័ន្ធឃោសនារបស់លោក នាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា បានអះអាងថា គ្មានការចរចាណាមួយ រវាងរូបលោក និងដៃគូបដិបក្ខផ្នែកនយោបាយ លោក សម រង្ស៊ី ទេ ហើយកម្ពុជា ក៏គ្មានវិបត្តិនយោបាយ អ្វីនោះដែរ។
លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «គ្មានការចរចាណាមួយរវាងខ្ញុំ ជាមួយនឹងទណ្ឌិត សម រង្ស៊ី នោះឡើយ ក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំ ទៅក្រៅប្រទេសទាំងអាមេរិក និងនៅអឺរ៉ុប។ ខ្ញុំសូមប្រាប់ថា កម្ពុជាគ្មានវិបត្តិនយោបាយ [...]