ហ្រ្វង់ស័រ ហូឡង់ ឈ្នះក្នុងការបោះឆ្នោត ប្រធានាធិបតីបារាំង ឆ្នាំ២០១២
«ជាជ័យជំនះមួយយ៉ាងដាច់ស្រឡះ» នេះបើតាមការស្ទង់មតិលើកដំបូងមួយ របស់វិទ្យាស្ថាន Ipsos, ដែលបានចេញផ្សាយនូវ លទ្ធផលមិនទាន់ផ្លូវការមួយបញ្ជាក់ថា លោកហ្រ្វង់ស័រ ហូឡង់ François Hollande បានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិថ្មី ក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យទី៦ ឧសភាឆ្នាំ២០១២កន្លងទៅនេះ។ តាមការស្ទង់មតិលើកដំបូងនេះ បេក្ខជនមកពី គណបក្សសង្គមនិយម លោកហ្រ្វង់ស័រ ហូឡង់ François Hollande ទទួលបានសំលេងគាំទ្រប្រមាណជា ៥១,៩% ទល់នឹង បេក្ខជនមកពីគណបក្សសហភាពដើម្បីចលនាប្រជាជាតិ(UMP) និងជាប្រធានាធិបតីផុតអាណត្តិ លោកនីកូឡា សាកូហ្សី Nicolas Sarkozy ដែលទទួលបាន សំលេងគាំទ្រប្រមាណជា ៤៨,១%ប៉ុណ្ណោះ។ ប្រជាអ្នកបោះឆ្នោតបារាំង ទាំងនៅដីគោក និងនៅឯនាយសមុទ្រ បានចេញទៅបោះឆ្នោតប្រមាណជា ៧៩,៩០% ច្រើនជាងបន្តិច ពីអាណត្តិមុនដែលមានប្រមាណជា ៧៩,៤៨% តែក៏នៅតែតិចជាង ភាគរយនៃការចូលរួម របស់ប្រជាអ្នកបោះឆ្នោតបារាំង [...]