Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ចម្រៀងកុមារ៖ យើង ខ្មែរ !

ចម្រៀងកុមារ៖ យើង ខ្មែរ !

(ចង្វាក់ រាំវង់)

១. យើងខ្មែរ ស្រឡាញ់ជាតិខ្មែរ ប្រឹងរក្សាថែវប្បធម៌ថ្លៃថ្លា
តម្លៃនៃជាតិខេមរា (ផ្ទួន) ពង្សអ្នកឧស្សាហ៍ប្រសប់គ្រប់យ៉ាង(ច្រៀងបន្ទរ)។

២. យើងខ្មែរ មានអធ្យាស្រ័យ សណ្តោសប្រណីដល់ញាតិជិតខាង
ជីវិតយើងបានភ្លឺស្វាង (ផ្ទួន) នេះជាតំណាងដួងចិត្តមេត្រី (ច្រៀងបន្ទរ)។

៣. យើងខ្មែរ ថែជាតិពេកពន់ វាចាស្រទន់ចរិយាល្អក្រៃ
ប្រជាជួបសុខសេរី (ផ្ទួន) សីលធម៌វិន័យប្រពៃកល្យាណ (ច្រៀងបន្ទរ)។

៤. យើងខ្មែរ អំបូរអ្នកប្រាជ្ញ ព្យាយាមអង់អាចពុះពារគ្រប់ប្រាណ
នាំជាតិរុងរឿងថ្កើងថ្កាន (ផ្ទួន) គ្រប់ទីភូមិឋានសុខសាន្តរៀងអើយ (ច្រៀងបន្ទរ)៕

របាយការណ៍បន្ថែម៖ ជនជាតិបារាំង ឃាត់ខ្លួននៅកម្ពុជា ទៅចិនធ្វើសាក្សី (AFP)

របាយការណ៍បន្ថែម៖ ជនជាតិបារាំង ឃាត់ខ្លួននៅកម្ពុជា ទៅចិនធ្វើសាក្សី (AFP)

ស្ថាបត្យករជនជាតិបារាំង លោកប៉ាទ្រិក ដឺវិល័រ បានចេញពីការឃុំឃាំងរបស់កម្ពុជា ហើយយល់ព្រមទៅចិន ដើម្បីសហការ ជាមួយនឹងទីក្រុងប៉េកាំង នៅក្នុងករណីសំនុំរឿង ប៉ូ ​ស៊ីឡៃ និងភរិយា។


អ្នកស្រី ហ្គូ កៃឡៃ និងលោក នែល ហែលវូដ

ជនជាតិបារាំងរួបនេះ បានស្ថិតនៅក្នុងការឃុំឃាំងរបស់ប្រទេសកម្ពុជា តាំងពីថ្ងៃទី១៣មិថុនាមក ដោយត្រូវបានប្រទេស នេះ ចាប់ឃាត់ខ្លួន ទៅតាមការស្នើសុំរបស់ប្រទេសចិន នៅក្នុងការជាប់ទាក់ទង់នឹង ការស៊ើបអង្កេតករណីរបស់ លោក ប៉ូ ​ស៊ីឡៃ និងភរិយា។ ទីក្រុងប៉េកាំងបានសុំអោយមានការបញ្ជូនខ្លួន បុរសជនជាតិបារាំងរូបនេះ ទៅកាន់ប្រទេសចិន ភ្លាម នៅក្រោយការចាប់ឃាត់ខ្លួន តែទីក្រុងភ្នំពេញ បានសុំអោយប្រទេសចិន [...]

ចំរៀងកុមារ៖ កុមារគំរូ

ចំរៀងកុមារ៖ កុមារគំរូ

(លំនាំ កំណាព្យ បទពាក្យបួន)

១. ថ្ងៃនេះទំនេរ យើងជាកុមារ
យើងកូនឧស្សាហ៍ ជួយធ្វើការម៉ែ។

២. ដាំបាយលាងចាន បោសផ្ទះផងដែរ
សម្រាលពុកម៉ែ ទើបសមកូនល្អ។

៣. ធ្វើការរួចហើយ យើងសែនត្រេកអរ
រំលឹកបន្ត មេរៀនថ្ងៃមុន។

៤. ទន្ទេញឲ្យស្ទាត់ មេរៀនស្រាលធ្ងន់
មិនស្ពឹកស្រពន់ ឆ្ងល់សួរគ្រូទៀត។

៥. យើងកុមារល្អ មិនចេះវិវាទ
ជាមួយមិត្តញាតិ មាមីងបងប្អូន។

៦. យើងចេះស្រលាញ់ ដូចទឹកនិងក្បូន
សក្តិសមជាកូន ខ្មែរដ៏គំរូ។

កម្ពុជា៖ បិទសាលាឆាប់ជាងរាល់ដង ដើម្បី​ការពារ​ជំងឺ​ចំលែក EV 17

កម្ពុជា៖ បិទសាលាឆាប់ជាងរាល់ដង ដើម្បី​ការពារ​ជំងឺ​ចំលែក EV 17

នៅគ្រប់សាលាបឋមសិក្សា និងមតេយ្យសាលា ត្រូវអាជ្ញាធរបញ្ជាអោយបិទទ្វា តាំងពីថ្ងៃ១៨កក្កដាមក។ បទបញ្ជាអោយ បិទនេះ ដោយមានការព្រួយបារម្ភ និងដើម្បីទប់ទល់នឹងជំងឺដ៏ចំលែក បង្កដោយមេរោគ EV 17ដែលបានសំលាប់កុមាខ្មែរ ប្រមាណជា ៦០នាក់។


សាលាបឋមសិក្សាមួយ នៅខេត្របាត់ដំបង។ Photo NaomiQYTL/Flickr.com

នៅឆ្នាំនេះ វិស្សមកាល នៃបណ្ដាគ្រឹះស្ថានអប់រំ និងថែរក្សាកុមារ ត្រូវបានបានអាជ្ញាធរ បញ្ជាអោយបិទ នៅថ្ងៃទី ១៨មិថុនា ពោលគឺនៅមុនពេលកំណត់ ក្នុងខណៈដែលវិស្សមកាលធម្មតា ក្នុងប្រទេសកម្ពុជា ត្រូវគេកំណត់ធ្វើនៅចុងខែកក្កដា។ រដ្ឋលេខាធិការ នៃក្រសួងអប់រំជាតិ លោក ម៉ាក់ វ៉ាន់ បាននិយាយប្រាប់កាសែតក្នុងស្រុកមួយ ឈ្មោះ ភ្នំពេញប៉ុស្ដ៍ថា «យើង ដឹងថា ជំងឺដ៏ចំលែក បង្កពីមេរោគ [...]

ចម្រៀងកុមារ៖ ឥទ្ធិពលមូសខ្លា

ចម្រៀងកុមារ៖ ឥទ្ធិពលមូសខ្លា

(លំនាំកំណាព្យ បទពាក្យបួន)

១. មូសខ្លាតូចមែន តែឫទ្ធិធំក្រៃ
គ្រុនឈាមចង្រៃ សម្លាប់អ្នកបាន។

២. ពេលគេងរាល់ថ្ងៃ អស់ញាតិសន្តាន
ក្មេងចាស់ប៉ុន្មាន ត្រូវគេងក្នុងមុង។

៣. កុំធ្វេសឲ្យសោះ ណាស្រស់ឆោមយង់
ក្រែងជីវិតបង់ ព្រោះតែមូសខ្លា។

៤. ត្រូវថែកូនចៅ ពិសេសកុមារ
កុំឲ្យមូសខ្លា ខាំបានពេលថ្ងៃ។

៥. ស្លៀកខោជើងវែង កុំស្លៀកខោខ្លី
សុខភាពប្រពៃ ដៃវែងណាមិត្ត។

៦. ក្នុងផ្ទះគ្រប់គ្នា ត្រូវចេះគូរគិត
ថែខ្លួនណាមិត្ត ឆ្ងាយពីមូសខ្លា។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...