Posts in ‘អត្ថបទមានវីដេអូ’ Category

គន់ គីម នៅ​ពី​ក្រោយ​ក្រុមហ៊ុន​ចិន «UDG» ដែល​ប្ដឹង​ឈូស​ផ្ទះ​ពលរដ្ឋ​នៅ​កោះកុង?

គន់ គីម នៅ​ពី​ក្រោយ​ក្រុមហ៊ុន​ចិន «UDG» ដែល​ប្ដឹង​ឈូស​ផ្ទះ​ពលរដ្ឋ​នៅ​កោះកុង?

ពលរដ្ឋ ដែលអះអាងថា ខ្លួនជាជនរងគ្រោះ ព្រោះការឈូសឆាយទន្ទ្រាន រំលោភយកដីផ្ទះសម្បែង ពីសំណាក់ក្រុមហ៊ុនចិន ឈ្មោះ «UDG (Union Development Group)» និងដែលកំពុងរស់នៅ សេសសល់ចុងក្រោយ នៅលើដីដែលមានជម្លោះ បានថ្លែងថា អតីតអគ្គមេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​ចម្រុះ ​នៃ​អគ្គបញ្ជាការដ្ឋាន​ នៃកងយោធពល​ខេមរភូមិន្ទ លោក គន់ គីម និងអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ម៉ុក ម៉ារេត ធ្លាប់បានចុះ ទៅចាត់ចែង​គម្រោងអភិវឌ្ឍ នៅលើតំបន់មានជម្លោះ មុននឹងតំបន់នោះ ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ផ្ដល់ទៅឲ្យក្រុមហ៊ុន​ចិន​ខាងលើ សម្រាប់ការអភិវឌ្ឍរយៈពេល៩៩ឆ្នាំ ដែលបង្ក​ឲ្យមានការឈូសឆាយ និងការប្ដឹងផ្ដល់ យ៉ាង​ចម្រូងសម្រាស់។

អ្នកស្រី ជៀន ក្រៀប ត្រូវបានអង្គការមាតាធម្មជាតិ ធ្វើកិច្ចសម្ភាសមួយ ថតជាវីដេអូ និងបង្ហោះតាមសម្លេងដើម ទាំងស្រុងថា៖ «មុនដំបូងហ្នឹង មាន ម៉ុក ម៉ារេត មកវត្តពយជប៉ុនហ្នឹង លើកទីមួយ។ លើកទីពីរ មាន គន់ គីម - [...]

បន្ទាប់​ពី ពេជ្រ ស្រស់ ក្លាយ​ជា​​«ឯកឧត្ដម»​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី...

បន្ទាប់​ពី ពេជ្រ ស្រស់ ក្លាយ​ជា​​«ឯកឧត្ដម»​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី...

តាំងពីយប់ថ្ងៃទី៦ ខែកញ្ញាមក សារ«គោរពជូនពរ និងអបអរសាទរ ដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះឯកឧត្ដម ពេជ្រ ស្រស់ ក្នុងឱកាសដែល ឯកឧត្ដមត្រូវបាន​ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តែងតាំងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានឋានៈស្មើ ទេសរដ្ឋមន្ត្រី» ត្រូវបានបង្ហោះ និងចែកចាយ ពេញព្រោងព្រាត នៅលើបណ្ដាញសង្គម។

បើទោះជាប្រធានគណបក្សយុវជនកម្ពុជា បានអួតអាងថា វា​​«ជាអម្រែក ដែលមនុស្សមួយចំនួន មិនហ៊ានរែក»​ក៏ដោយ តែការឡើងជា «ឯកឧត្ដម-លោកជំទាវ» របស់ក្រុម​មេដឹកនាំ​គណបក្ស​ធ្លាក់ឆ្នោត ទាំង១៤ បានរងការរិះគន់​​យ៉ាងខ្លាំងក្លា ដោយក្រុមអ្នករិះគន់ បានគិតថា ស្ថាប័នថ្មីមួយនេះ មិនប្រយោជន៍អ្វី ក្រៅតែ​ជាការបំផ្លាញ​ថវិការ​ជាតិ និងផ្ដល់​ភាព​ហ៊ឺហា ទៅឲ្យក្រុមមេដឹកនាំ «មួយដំបងស្វា» នៃគណបក្ស​​ដែល​មាន​ប្រជាប្រិយភាព​តិចតួច ទាំងនេះឡើយ។

មេទ័ព​កំពូល វង្ស ពិសេន ជា​នរណា?

មេទ័ព​កំពូល វង្ស ពិសេន ជា​នរណា?

ចប់សព្វគ្រប់ហើយ សម្រាប់រជ្ជកាលកងទ័ព នៃលោក ប៉ុល សារឿន - លោក គន់ គីម និងលោក មាស សុភា។ ចាប់ពីថ្ងៃនេះតទៅ គេត្រូវបើករជ្ជកាលកងទ័ពថ្មី នៃរាជាណាចក្រកម្ពុជា ជាមួយនឹងលោក វង្ស ពិសេន - លោក ឥត សារ៉ាត់ និងលោក ហ៊ុន ម៉ាណែត។

មន្ត្រីយោធាទាំងបី ត្រូវបានព្រះមហាក្សត្រ ត្រាស់តែងតាំង កាលពីម្សិលម៉ិញ ឲ្យក្លាយជា អគ្គមេបញ្ជាការ (មេទ័ពកំពូល) - អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ (មេទ័ពរង) នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក (មេទ័ព នៃកងទ័ពជើងគោក) តាមការទូលស្នើសុំ ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី។

បន្ទាប់ពីត្រូវបានតែងតាំង លោកមេទ័ពទាំងបី ត្រូវបានប្រកាស ឲ្យចូលកាន់តំណែង ជាផ្លូវការ ក្នុងរសៀល​ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅឯក្រសួងការពារជាតិ។ ពីក្នុងចំណោមនោះ លោក វង្ស ពិសេន [...]

ឈុតឆាក​ស្រក់​ទឹកភ្នែក​រវាង ណីម៉ា និង​អ្នក​គាំទ្រ​តូច​ម្នាក់

ឈុតឆាក​ស្រក់​ទឹកភ្នែក​រវាង ណីម៉ា និង​អ្នក​គាំទ្រ​តូច​ម្នាក់

ប្រសិនជា ក្នុងអំឡុងបាល់ទាត់ពិភពលោក ក្នុងប្រទេសរ៉ុស្ស៊ី កីឡាករ ណីម៉ា (Neymar) កំពូលខ្សែប្រយុទ្ធជាតិប្រេស៊ីល របស់ក្រុមបាល់ទាត់ប៉ារីស (Paris Saint-Germain) បានរងការរិះគន់មិនឈប់មិនឈរ សព្វគ្រប់បែបយ៉ាងនោះ ឈុតឆាកថ្មីមួយនេះ ដែលកំពុងចែកចាយនៅពាសពេញបណ្ដាញសង្គម អាចនឹងធ្វើឲ្យរូបភាព នៃក្ដីស្រឡាញ់របស់កីឡាករដ៏ល្បី ងើបឡើងមកវិញ។

ឈុតឆាកនេះ កើតឡើងកាលពីល្ងាចម្សិលម៉ិញ នៅក្រោយជំនួបរវាងក្រុមបាល់ទាត់ នីម (Nîmes ភាគខាងត្បូងបារាំង) និងក្រុម ប៉ារីស ដែលលទ្ធផលបានផ្ដល់ជ័យជំនះ ឲ្យក្រុមប៉ារីស ក្នុងគ្រាប់បាល់បាល់ ៤-២។ នៅពេលដែលកីឡាករ ណីម៉ា ហៀបដើរចូលទៅក្នុងបន្ទប់កីឡាករវិញនោះ ស្រាប់តែកុមារម្នាក់ ដែលមានវ័យ ប្រមាណជា៧ទៅ៨ឆ្នាំ បានស្ទុះចូលទៅក្នុងទីលានប្រកួត ហើយរត់ទៅឱបកីឡាករ យ៉ាងណែនក្នុងដៃទាំងទ្វេរ។

កីឡាករ ណីម៉ា បានលើកកុមារពរឡើង ខណៈអ្នកគាំទ្រវ័យក្មេង បានបង្ហូទឹកភ្នែក យ៉ាងរញ្ជួយចិត្ត។ [...]

យន្ដហោះ​ចុះចត​ហួស​ផ្លូវ... ធ្លាក់​ស្ទឹង បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ របួស​១៨នាក់

យន្ដហោះ​ចុះចត​ហួស​ផ្លូវ... ធ្លាក់​ស្ទឹង បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ របួស​១៨នាក់

យន្ដហោះប្រភេទ ប៊ូអីង (Boeing 737) មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ «UTair airlines» ដែលដឹកអ្នកដំណើរ១៦៦នាក់ រួមនឹងបុគ្គលិកបម្រើការលើយន្ដហោះ ចំនួន៦នាក់ផង បានរអិលធ្លាក់ផ្លូវ ចូលទៅក្នុងស្ទឹងមួយ នៅពេលចុះចតនៅព្រលានយន្ដហោះ ក្រុង «Sotchi» (ភាគខាងត្បូងប្រទេសរ៉ូស្ស៊ី) កាលពីយប់ថ្ងៃសុក្រ ឆ្លងចូលមកថ្ងៃសៅរ៍។

ស្លាបម្ខាងរបស់យន្ដហោះ បានរងការខូចខាតធ្ងន់ធ្ងរ មុននឹងផ្ទុះឆេះជាអគ្គិភ័យឡើង។

អាជ្ញាធរតំបន់ទទួលបន្ទុកផ្នែកសុខភាព បានប្រកាសឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ មនុស្ស១៨នាក់ បានទទួលការថែទាំ និងការព្យាបាល ពីក្រុមគ្រូពេទ្យ។ នៅក្នុងចំណោមអ្នករបួសទាំងនេះ មាន៣នាក់ ជាកុមារ។

ការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើ ដើម្បីស្វែងរកការបញ្ជាក់ ពីមូលហេតុនេះគ្រោះថ្នាក់ខាងលើ ដែលបានកើតឡើង នៅវេលាម៉ោង ២និង៥០នាទី ទៀបភ្លឺព្រឹកថ្ងៃសៅរ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះ។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...