កីឡាអូឡាំពិកពិភពលោក ឆ្នាំ២០២៤ធ្វើនៅប៉ារីស ឆ្នាំ២០២៨ធ្វើនៅឡូសអេនជឺឡេស
សេចក្ដីសម្រេចជាផ្លូវការ ត្រូវបានប្រកាសឲ្យដឹងហើយ ស្ដីពីទីក្រុង ឬរដ្ឋធានី នៃប្រទេសណាមួយ ដែលត្រូវទទួលភារៈ ជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍ កីឡាអូឡាំពិកពិភពលោក ក្នុងឆ្នាំ២០២៤ និងក្នុងឆ្នាំ២០២៨ ខាងមុខ។ គណៈកម្មាធិការអន្តរជាតិ នៃកីឡាអូឡាំពិក បានសម្រេចដោយការលើកដៃ ជាឯកច្ឆន្ទ ក្នុងរដ្ឋធានី លីម៉ា (ប្រទេសប៉េរូ) ក្នុងថ្ងៃទី១៣ ខែកញ្ញានេះ ផ្ដល់ការទុកចិត្ត ទៅឲ្យរដ្ឋធានី ប៉ារីស ប្រទេសបារាំង និងទីក្រុង ឡូសអេនជឺឡេស សហរដ្ឋអាមេរិក ក្នុងភារៈធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍៤ឆ្នាំម្ដងរបស់ខ្លួន សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៨ខាងមុខ។
ការសម្រេចនេះ ត្រូវបានលោក តូម៉ាស បាច () ប្រធានគណៈកម្មាធិការអន្តរជាតិ នៃកីឡាអូឡាំពិក វាយតម្លៃថា មានលក្ខណៈជា«ប្រវត្តិសាស្ត្រ»។ លោកបានពន្យល់ពីមូលហេតុថា សម្រាប់រដ្ឋធានីប៉ារីស ដែលទទួលបរាជ័យ ក្នុងការដណ្ដើមរៀបចំកីឡានេះ បីដងមកហើយនោះ វាជាការរំលឹក ពីប្រវត្តជាងមួយសតវត្សន៍ [...]



