Posts in ‘សម្រាំងជាខេមរភាសា’ Category

កម្ពុជា៖ សកម្មជន​ដី​ធ្លី​បឹងកក់ ទេព វណ្ណី នឹង​ទទួល​ពាន​រង្វាន់

កម្ពុជា៖ សកម្មជន​ដី​ធ្លី​បឹងកក់ ទេព វណ្ណី នឹង​ទទួល​ពាន​រង្វាន់

សកម្មជនមិនចេះនឿយហត់ ជាស្ត្រី ដែលតស៊ូប្រយុទ្ធប្រឆាំង នឹងការបណ្ដេញចេញពីដីធ្លីដោយបង្ខំ អ្នកស្រី ទេព វណ្ណី នឹង​ទទួលពានរង្វាន់ពីអង្គការអន្តរជាតិមួយ នៅសហរដ្ឋអាមេរិក។


អ្នកស្រី ទេព វណ្ណី។ រូបថត MAGNUM/John Vink

អ្នកស្រី ទេព វណ្ណី ជាស្រ្តីមួយរូប ក្នុងចំណោមស្រ្តីជាច្រើនផ្សេងទៀត ដែលបានធ្វើការតស៊ូប្រយុទ្ធ ប្រឆាំងនឹងការចាប់​បណ្ដេញចេញពីដីធ្លី ដែលកើតឡើងនៅលើទីតាំងបឹងកក់ កណ្ដាលទីក្រុងភ្នំពេញ ក្នុងគម្រោងដ៏ធំមួយរបស់រដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍន៍តំបន់នោះ ទៅជាទីក្រុងរណបមួយ។ កាសែតក្នុងស្រុក ភ្នំពេញប៉ុស្ដិ៍ បានរាយការណ៍​កាលពីថ្ងៃទី០៥វិច្ឆិការនេះថា អ្នកស្រីនឹងធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក [...]

ស្រាវជ្រាវ៖ «សមិទ្ធិផល» នៃ​អង្គ​សម្តេចឪ ត្រូវ​ខ្មែរក្រហម​បំផ្លាញ​អស់?

ស្រាវជ្រាវ៖ «សមិទ្ធិផល» នៃ​អង្គ​សម្តេចឪ ត្រូវ​ខ្មែរក្រហម​បំផ្លាញ​អស់?

កាលពីថ្ងៃទី ២៩តុលា ឆ្នាំង២០១២កន្លងមក នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន បានលើករំលឹកឡើងវិញពីព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត កាលពីពេល ដែលលោកចូលមកដល់ ទីក្រុងភ្នំពេញនាឆ្នាំ១៩៧៩ ហើយលោកទទួលស្គាល់ថា អាគាររដ្ឋ ឬអាគារទីផ្សារនានា នៅទីក្រុងភ្នំពេញ បាននៅសេសសល់ ដោយលើកលែងតែធនាគារជាតិមួយ ដែលត្រូវបានវាយបាក់ រាបដល់ដីមួយផ្នែកធំ។ លោកបានត្អូញត្អែរថា អាគារដែលនៅសេសសល់ពុំមានមនុស្សនៅ កាលជំនាន់នោះ វាមានភាពពិបាកជាងការធ្វើថ្មីទៅទៀត។

សូមរំលឹកថា កាលពីថ្ងៃទី១៦តុលា ខណៈដែលប្រជាជនកម្ពុជាជាទូទៅ កំពុងរួមកាន់ព្រះមរណទុក្ខ នៃព្រះបរមសព​ព្រះមហាវីរក្សត្រ នរោត្តម សីហនុនោះ លោកអភិបាលរាជធានីភ្នំពេញ កែប ជុតិមា បានផ្តល់បទសម្ភាន៍មួយ ទៅអោយ​ទូរទស្សន៍ក្នុងស្រុកស៊ីអ៊ិនស៊ី [...]

ឃាតកម្ម​​​លើ​លឹម ស្រីពេជ្រ៖ ជន​មាន​អំណាច នៅ​ពី​ក្រោយ?

ឃាតកម្ម​​​លើ​លឹម ស្រីពេជ្រ៖ ជន​មាន​អំណាច នៅ​ពី​ក្រោយ?

អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបញ្ចេញលទ្ធផលនៃការស៊ើបអង្កេត ទៅលើឃាតកម្ម និងការចាប់ជំរិត ទៅលើជនរង​គ្រោះ នាង លឹម ស្រីពេជ្រ អាយុ១៩ឆ្នាំ អតីតកញ្ញាឯករបស់ក្រុមហ៊ុនភេសជ្ជះ ស្ប៉ាយ។ តែជាលទ្ធផលមួយ ដែលមតិ​សាធារណមួយចំនួន បានយល់ថា មិនសូវចំ និងខ្វះតម្លាភាព។ រីឯឪពុករបស់ជនរងគ្រោះ បានសង្ស័យថា អាជ្ញាធរមាន​បំណងចង់លាក់បាំង ជនមានអំណាចណាផ្សេង ដែលបានទាក់ទងក្នុងសំនុំរឿងនេះ។


រូបថតរបស់ កញ្ញាឯកស្ប៉ាយ លឹម ស្រីពេជ្រ ក្នុងទំព័រហ្វេសប៊ុករបស់នាង។

ជនសង្ស័យបីនាក់ ត្រូវបានដោះលែង

បណ្ដាអ្នកជិតខាង របស់ស្រ្តីឈ្មោះ ស៊ឹម ​គឹម​ហេង ដែលជាជនសង្ស័យអាយុ២៣ឆ្នាំ (ប្រភពខ្លះ ថានាងមានអាយុ៣៥ឆ្នាំ?) នៅក្នុងសំនុំរឿងឃាតកម្មទៅលើ នាងលឹម ស្រីពេជ្រ [...]

សារពត៌មាន និងច្បាប់៖ «វិមតិសង្ស័យ» បាន​ជា​ប្រយោជន៍​ដល់​ជន​ជាប់​ចោទ

សារពត៌មាន និងច្បាប់៖ «វិមតិសង្ស័យ» បាន​ជា​ប្រយោជន៍​ដល់​ជន​ជាប់​ចោទ

រហូតមកដល់បច្ចុប្បន្ននេះ បណ្តាញផ្សព្វផ្សាយ សារពត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយនូវអត្ថបទ ឬរូបភាពរបស់​ ខ្លួន​ជាច្រើន ដែលទាក់ទងនឹងការចាប់ខ្លួនជនសង្ស័យ ឬជនត្រូវចោទ ដែលទើបធ្វើការឃាត់ខ្លួន ដោយពុំទាន់បានឆ្លង​កាត់ ការសម្រេចសេចក្តី របស់តុលាការថាមានទោសនៅឡើយ។ ស្ទើរគ្រប់បណ្តាញសារពត៌មានទំាំងនោះ បានថតរូបជន​សង្ស័យ ហើយបានដាក់ផ្សាយទាំងស្រុង​ ដោយពុំមានការបិទបាំងឡើយ ។ មួយវិញទៀត ជនល្មើសដែលបទប្រព្រឹត្ត​របស់់ពួកគេ មិនមែនជាបទល្មើសជាក់ស្តែង ដោយមានជាប់ខ្នោះនៅនឹងដៃ និងដោះសំលៀកបំពាក់អស់ នៅសល់តែ​ខោក្នុងខ្លីផង ត្រូវបានផ្សាយបង្ហាញជាសាធារណៈ តាមរយៈទូរទស្សន៍ ឬបណ្តាញសារពត៌មានទាំងនោះ។


រូបភាពដកស្រង់បែបនេះ មិនពិបាករកមើលទេ [...]

ព្យុះសេនឌី-អាមេរិក៖ វីដេអូ និងរូបភាពខ្លះៗ

ព្យុះសេនឌី-អាមេរិក៖ វីដេអូ និងរូបភាពខ្លះៗ

កាសែតញ៉ូយកថែម៍ បានតម្លើងកាម៉េរ៉ាមួយ នៅលើដំបូលអាគាររបស់ខ្លួន កណ្ដាលទីក្រុងញ៉ូយក ហើយបានដាក់ថត​ចោលរហូត ពេញទាំងថ្ងៃច័ន្ទ និងឆ្លងចូលមកថ្ងៃអង្គារ ដើម្បីតាមសង្កេតមើល ពីដំណើរឆ្លងកាត់នៃព្យុះសង្ឃរា សេនឌី ដែលបានបំផ្លិចបំផ្លាញ សហរដ្ឋអាមេរិកយ៉ាងធ្ងន់ធ្ងរជាទីបំផុត។ សូមអញ្ជើញទស្សនាវីដេអូ ដែលដាក់បង្វិលអោយលឿន និងរូបភាពមួយចំនួនទៀត ដូចខាងក្រោម៖

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...