Posts in ‘សម្រាំងជាខេមរភាសា’ Category

ម៉ែនញូ៖ ដេវីដ ម៉យ រិះគន់​កាល​វិភាគ​ប្រកួត

ម៉ែនញូ៖ ដេវីដ ម៉យ រិះគន់​កាល​វិភាគ​ប្រកួត

គ្រូបង្វឹកក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោក ដេវីដ ម៉យ (David Moyes) បាន​និយាយ​ថា គាត់យល់ឃើញថាការចាប់ផ្តើមប្រកួតដំបូងរបស់ក្លិបគាត់ នៅរដូវកាលនេះ ពិតជារឿងមួយមិនគួរឲ្យជឿ។


លោក ដេវីដ ម៉យ គ្រូបង្វឹកថ្មីរបស់ក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត។ (រូបថត Pa Photos)

នៅក្នុងចំណោម៥ប្រកួតដំបូង នៃក្របខ័ណ្ឌព្រីមែលីក (Premier League) ក្រុមម្ចាស់ជើងឯក ម៉ែនញូ នឹងត្រូវប៉ះក្រុមខ្លាំងៗ​ដូចជា៖ ឆែលស៊ី (Chelsea), ម៉ែនឆេស្ទើ ស៊ីធី (Manchester City) និងធ្វើដំណើរទៅប៉ះហង្សក្រហម លីវើភូល (Liverpool) នាកីឡាដ្ឋាន អេនហ្វៀល (Anfield) ទៀត។

លោកម៉យ បាននិយាយថា៖ «ខ្ញុំយល់ថា វាជាផ្លូវដ៏លំបាកមួយ ហើយវាពិតជាមិនគួរឲ្យជឿថា វាជាការចាប់ឆ្នោត [...]

ស៊ីធីអេច ទិញ​សិទ្ធ​ផ្តាច់​មុខ ​ផ្សាយ​បន្ត​ផ្ទាល់​បាល់​ទាត់​ព្រីមែលីក​៣​រដូវ​កាល

ស៊ីធីអេច ទិញ​សិទ្ធ​ផ្តាច់​មុខ ​ផ្សាយ​បន្ត​ផ្ទាល់​បាល់​ទាត់​ព្រីមែលីក​៣​រដូវ​កាល

ក្រុមហ៊ុនទូរទស្សន៏ខ្សែកាបដ៏ធំរបស់ថៃ (Cable Thai Holdings) ឬហៅកាត់ថា «ស៊ីធីអេច» (CTH) បានទិញសិទ្ធផ្តាច់ ក្នុង​ការផ្សាយបន្តផ្ទាល់បាល់ទាត់លីកកំពូលរបស់អង់គ្លេស ព្រីមែលីក (Premier League) ក្នុងកិច្ចសន្យា ៣រដូវកាល ចាប់​ពី​រដូវកាល ២០១៣-២០១៤ ដល់រដូវកាល ២០១ ៥-២០១៦។


ពិធីប្រកាសផ្លាកសញ្ញាក្រុមហ៊ុនថ្មី របស់ស៊ីធីអេច ថៃ។ (រូបថត ក្រុមហ៊ុន)

ស៊ីធីអេច មានជាង៣០០ប៉ុស្តិ៏ ហើយក្រុមហ៊ុនមាន២សេវាកម្ម មានខ្សែកាបអ៊ុបទិក នឹងសេវាកម្មអ៊ីនថើណែត។ កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុនដ៏ធំសម្បើមមួយនេះ បានទិញសិទ្ធផ្សាយបាល់ទាត់អង់គ្លេស ដែលយើងហៅកាត់ថា «អ៊ីភីអិល» (EPL) សម្រាប់ ៣ប្រទេសនៅអាស៊ីអាគ្នេយ៏ ដែលមានប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ប៉ុស្ត៏ដែលធ្លាប់ផ្សាយបាល់ទាត់អង់គ្លេសព្រីមែលីកកន្លងមកដូចជា [...]

កឹម សុខា៖ បាតុកម្ម​នឹង​កើត​ចេញ​ពី​ពលរដ្ឋ​ម្ចាស់​ឆ្នោត តែ​លោក​នឹង​នៅ​ពី​មុខ​បាតុករ

កឹម សុខា៖ បាតុកម្ម​នឹង​កើត​ចេញ​ពី​ពលរដ្ឋ​ម្ចាស់​ឆ្នោត តែ​លោក​នឹង​នៅ​ពី​មុខ​បាតុករ

ភ្នំពេញ៖ វាមិនទាន់ដល់ពេល ដែលត្រូវសម្ដែងមតិតាមរយៈបាតុកម្មនោះនៅឡើយ តែប្រសិនជាឈានទៅដល់​ដំណាក់​កាល​នោះ វាជាបាតុកម្មដែលផុសចេញ ពលរដ្ឋម្ចាស់ឆ្នោត។ នេះជាការអះអាងរបស់ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ខណៈពេលការព្រមានរៀបចំធ្វើមហាបាតុកម្មដោយអហិង្សា របស់គណបក្សប្រឆាំងមួយនេះ ស្ថិតនៅ​តែជាមន្ទិលសង្ស័យនៅឡើយ។


លោក កឹម សុខា (អាវស) ក្នុងពេលថ្លែងទៅកាន់អ្នកគាំទ្រ ថ្ងៃទី១៥ខែសីហាឆ្នាំ២០១៣ នៅទីស្នាក់ការទួលគោក។ (រូបថត MONOROOM.info/ O.Vary)

ក្នុងវេទិការសាធារណៈ ស្វែងរកយុត្តិធម៌ដល់ប្រជាពលរដ្ឋរងគ្រោះ ទាក់ទិនទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទីប្រាំកន្លងទៅនេះ ក្នុងទីស្នាក់ការគណបក្សសាខាទួលគោក ថ្ងៃទី១៥ខែសីហានេះ អនុប្រធានគណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា [...]

ឡៅ ម៉ុងហៃ៖ បាតុកម្ម​អាច​នឹង​កើត​​មាន ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​ត្រឹមត្រូវ

ឡៅ ម៉ុងហៃ៖ បាតុកម្ម​អាច​នឹង​កើត​​មាន ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​ត្រឹមត្រូវ

រហូតមកដល់ថ្ងៃនេះ បញ្ហាមហាបាតុកម្មតវ៉ាពីភាពមិនប្រក្រតី នៅក្នុងការបោះឆ្នោតសកលនិតិកាលទី៥នេះ នៅតែស្ថិត​នៅ​ក្នុង​ភាពជាមន្ទិលនៅឡើយ។ ការប្រកាសថ្មីៗរបស់មេដឹកនាំគណបក្សប្រឆាំង ថានឹងដោះស្រាយវិបត្តិនយោបាយ​ដោយ​សន្តិវិធី​នោះ ត្រូវបានអ្នកវិភាគយល់ថា ទំនងជាមិនអាចមានផលវិជ្ជមានប៉ុន្មានទេ ខណៈគណបក្សកាន់អំណាច បាន​ប្រកាស​​ទទួលស្គាល់ពី«ជ័យជំនះ»របស់ខ្លួនរួចហើយនោះ។


លោក កឹម សុខា និងលោក សម រង្ស៊ី (ខាងស្ដាំ) ថ្លែងទៅកាន់អ្នកគាំទ្រនៅលើលានប្រជាធិបតេយ្យ ថ្ងៃទី០៦ខែសីហា​ឆ្នាំ​២០១៣។ (រូបថត គណបក្ស)

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងបានសរសេរ នៅលើទំព័រហ្វេសបុកផ្លូវការ​របស់​លោក នៅថ្ងៃព្រហស្បត្តិ៍ទី១៥ ខែសីហា ឆ្នាំ២០១៣នេះ [...]

គណបក្ស​ប្រឆាំង​ដើរ​ចេញ មិន​ទទួល​យក​ដំណោះ​ស្រាយ​របស់​គ.ជ.ប ដើម្បី​​ដោះ​ស្រាយ​បណ្តឹង

គណបក្ស​ប្រឆាំង​ដើរ​ចេញ មិន​ទទួល​យក​ដំណោះ​ស្រាយ​របស់​គ.ជ.ប ដើម្បី​​ដោះ​ស្រាយ​បណ្តឹង

ភ្នំពេញ៖ តំណាងគណបក្សប្រឆាំងលោក គុយ ប៊ុនរឿន និងលោក កែវ ភីរម្យ ដែលជាម្ចាស់បណ្តឹងប្រចាំខេត្តក្រចេះ នៃ គណបក្សសង្គ្រោះជាតិ បាន ដើរចេញពី ទីស្ដីការ គ.ជ.ប បន្ទាប់ពី ស្ថាប័ននេះ មិនព្រមដោះស្រាយ លើពាក្យបណ្តឹងរបស់ ខ្លួន បែរជាធ្វើការផ្ទៀងផ្ទាត់តួលេខនៃចំនួនអ្នកបោះឆ្នោតនោះទៅវិញ។


សកម្មភាពផ្ទៀងផ្ទាត់តួលេខ នៅទីស្ដីការគ.ជ.ប ថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

ដោយមិនឃើញមានការរៀបចំដោះស្រាយលើបណ្តឹង ដែលគណបក្សសង្គ្រោះជាតិបានដាក់មកនោះ លោក គុយ ប៊ុនរឿន បានសួររកអ្នកដែលទទួលបន្ទុកការដោះស្រាយនោះ ហើយបញ្ជាក់ថា បណ្តឹងរបស់លោកជាបណ្តឹងតវ៉ា លើលទ្ធផល​បណ្តោះអាសន្ន រាល់ការដោះស្រាយលើបណ្តឹងទាំងនេះ បើតាមច្បាប់ គ.ជ.ប ត្រូវធ្វើសវនាការជាសាធារណៈ។ លោកបន្ត​ថា គ.ជ.ប [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...